ជីវិត និងសង្គម

អភិបាលខេត្តកំពង់ស្ពឺ ជម្រុញមន្ត្រីបង្កើនការយកចិត្តទុកដាក់លើតម្រូវការពលរដ្ឋ

ខេត្តកំពង់ស្ពឺ៖ លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជម្រុញមន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរក្រុងស្រុកទាំង៩ ឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់សំណើ សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ការជម្រុញនេះធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមវត្តមានលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។…

កម្លាំងអាវុធហត្ថដកហូតរថយន្ត២គ្រឿង កាំភ្លើងខ្លី២ដើម និងគ្រឿងញៀនក្នុងឃុំបសេដ្ឋ

ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថស្រុកបសេដ្ឋ និងខេត្តតាកែវ បានធ្វើការសហការចុះឆែកឆេរផ្ទះជនសង្ស័យម្នាក់ នៅភូមិត្មាតលេង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ការប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង ៦:៥០ ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។ ក្រោយពេលធ្វើការឆែកឆេរ កម្លាំងជំនាញបានដកហូតវត្ថុតាងដ៏សំខាន់ៗ រួមមាន៖ រថយន្តស៊េរីទំនើបចំនួន០២គ្រឿង…

ក្រុម​មមាច​៤​នាក់​ត្រូវ​ចាប់​ពី​បង្ហោះ​ម៉ូតូ​២០​ម៉ែត្រ​នៅ​ព្រ​លាន​យន្តហោះ​តេ​ជោ

ខេត្តកណ្តាល ៖ ក្រុម​មមាច​មិន​ខ្លាច​ភ្លើង កង់​២​មិន​ជិះ ចូល​ចិត្ត​បង្ហោះ​កង់​១ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ចំនួន​៤​នាក់ កាលពី​វេលា​ម៉ោង​០៨ និង​១០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ កំពង់​តាឡុ​ង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​ ។ សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​០៤​នាក់ រួម​មាន ៖១-​ឈ្មោះ…

ភ្លើងឆេះសិប្បកម្មទ្វារបង្អួចត្រឡោកបែក សមត្ថកិច្ចបន្តបាញ់ពន្លត់រហូតដល់ថ្ងៃត្រង់

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនៅតែបន្តបាញ់ពន្លត់ភ្លើងដែលឆេះនៅទីតាំងសិប្បកម្មធ្វើទ្វារ បង្អួច តុ ទូ ក្នុងតំបន់ត្រឡោកបែក ខណ្ឌសែនសុខ រហូតដល់វេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ នគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញនៅតែបន្តបាញ់ពន្លត់ ព្រោះភ្លើងនៅតែបន្តឆេះហុយនៅឡើយ។ គួរបញ្ជាក់ថា ទីតាំងសិប្បកម្មធ្វើតុ ទូ ទ្វារ បង្អួច…

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា តៃកុងម្នាក់របួសធ្ងន់ធ្ងរនៅផ្លូវជាតិលេខ៤

ខេត្តកំពង់ស្ពឺ៖ តៃកុងរថយន្តម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗ ខណៈដែលរថយន្តចំនួន៣គ្រឿងបុកបន្តកន្ទុយគ្នាទាំងកណ្តាលអធ្រាត្រនៅលើផ្លូវជាតិលេខ៤។ ហេតុការណ៍រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នានេះ បានកើតឡើងកាលពីវរលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះង្គោលគីឡូម៉ែត្រលេខ៤២ ទៅលេខ៤៣ ចំណុចភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2BP-9200…

កម្ពុជានាំចូលឱសថជិត៣០០លានដុល្លារ កើនឡើងជាង២០%

ភ្នំពេញ – ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាបាននាំចូលឱសថ និងផលិតផលសុខភាពដែលមានតម្លៃជិត២៨៧លានដុល្លារ។ តួលេខនេះបង្ហាញពីការកើនឡើងជាង២០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារឱសថនិងផលិតផលសុខភាពនៅកម្ពុជាត្រូវបានប៉ាន់ស្មានថាមានទំហំប្រមាណ៣០០លានដុល្លារ។ បច្ចុប្បន្ន កម្ពុជានាំចូលឱសថពីប្រភពចម្រុះ រួមមានពីឥណ្ឌា អឺរ៉ុប ចិន និងប្រទេសជិតខាងផ្សេងទៀត។ ទន្ទឹមនឹងនេះ ផលិតកម្មឱសថក្នុងស្រុកនៅមានទំហំតូច ដែលបង្ហាញពីឱកាសវិនិយោគក្នុងវិស័យនេះ។

ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍ក្នុង១ខែបណ្ដាលឱ្យស្លាប់៧នាក់

ខេត្តបន្ទាយមានជ័យ៖ ក្នុងរយៈពេលជិត១ខែ មានមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់-ស្រាល១៤នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តបន្ទាយមានជ័យមានគ្រោះថ្នាក់ចរាចរណ៍៨ករណី បណ្ដាលមានអ្នកស្លាប់៧នាក់ និងរបួសធ្ងន់៥នាក់ របួសស្រាល៩នាក់ បើប្រៀបធៀបនៅខែមុនមានការកើនឡើង។ លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបញ្ជាក់ដែរថា…

ពលរដ្ឋជិត ៣០០ គ្រួសារតវ៉ាបញ្ហាថៅកែឡឥដ្ឋហាមឃាត់មិនឱ្យនេសាទត្រីក្នុងបឹងធម្មជាតិ

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋប្រមាណជិត ៣០០ គ្រួសារនៅក្នុងភូមិចំនួន ៣ នៃឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បាននាំគ្នាស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ រឿងថៅកែឡឥដ្ឋ ២ នាក់បានបិទហាមមិនឱ្យពួកគាត់ចូលទៅនេសាទត្រីនៅក្នុងបឹងធម្មជាតិ ដែលពួកគាត់ធ្លាប់នេសាទតកូនតចៅច្រើនឆ្នាំមកហើយ។ ពលរដ្ឋទាំងនោះបានឱ្យដឹងថា បឹងធម្មជាតិទាំងនោះមានចំនួន ៣ ស្ថិតនៅក្នុងភូមិព្រៃខ្លា គឺបឹងកោះ បឹងអំបែងចេះ និងបឹងកន្លែងត្រាះ។…

ឡានសណ្តោងកុងតឺន័របុកកន្ទុយខ្ទេចមុខខ្លួនឯង នៅផ្លូវជាតិលេខ៣

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ។ រថយន្តសណ្តោងកុងតឺន័រម៉ាក KIA បានបើកបរក្នុងល្បឿនលឿន ហើយគេចយានយន្តនៅពីមុខ បានទាញចង្កូតជ្រុលទៅបុកកន្ទុយសណ្តោងកុងតឺន័រមួយគ្រឿងទៀត បណ្តាលឱ្យខ្ទេចមុខខ្លួនឯង។ អ្នកបើកបរឈ្មោះ ស៊ុក ផាន់ណាក់ អាយុ៣១ឆ្នាំ បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។ នៅក្នុងគ្រោះថ្នាក់នេះផងដែរ…

អាជ្ញាធរបិទឃ្លាំងសាច់បង្កកខុសច្បាប់ ២៨០គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរបានបិទទ្វារឃ្លាំង២កន្លែង ក្រោយរកឃើញសាច់បង្កកខុសច្បាប់ទម្ងន់២៨០គីឡូក្រាម នៅក្រុងប៉ោយប៉ែត។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា មន្ត្រីជំនាញបានស្រាវជ្រាវ និងកំណត់មុខសញ្ញា ហើយមន្ត្រីចម្រុះចុះពិនិត្យឃ្លាំង២កន្លែង ដោយរកឃើញសាច់បង្កកត្រូវបានរឹបអូសមានទម្ងន់២៨០គីឡូក្រាមរួមមាន៖ ទាមូល មាន់មូល ចុងស្លាបមាន់ គល់ស្លាបមាន់ ភ្លៅមាន់ ស្លាបកណ្តាលមាន់…