ជីវិត និងសង្គម

អាជ្ញាធរចាប់ឃាត់យុវជន២នាក់ពីបទឆក់ត្រីនៅកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពីបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រីនៅភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលបានឱ្យដឹងថា កម្លាំងខណ្ឌរដ្ឋបាលជលផលបានសហការជាមួយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង សង្កាត់រដ្ឋបាលកំពង់លែង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង ចុះចាប់ឃាត់ជនសង្ស័យចំនួន២នាក់ដែលកំពុងធ្វើសកម្មភាពឆក់ត្រីក្នុងបឹងក្នុងភូមិត្របែក។ ការចាប់ឃាត់ជនសង្ស័យទាំង២នាក់បានដករហូតឧបករណ៍វត្ថុតាងមាន អាំងវ៉ាន់ទ័រឆក់ត្រី១គ្រឿង ដងឆក់ត្រី១គូ អាគុយ៤០អំពែ១គ្រឿង ខ្សែភ្លើងប្រវែង៣ម៉ែត្រ…

អ៊ែបឺសប្រកាសឱ្យធ្វើបច្ចុប្បន្នភាពសូហ្វវែយន្តហោះ A320 ជិត 6,000 គ្រឿង

ទីក្រុងប៉ារីស៖ ក្រុមហ៊ុនផលិតយន្តហោះអ៊ែបឺស (Airbus) បានប្រកាសឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលកំពុងប្រើប្រាស់យន្តហោះស៊េរី A320 ចំនួនជិត 6,000 គ្រឿង ធ្វើបច្ចុប្បន្នភាពសូហ្វវែជាបន្ទាន់។ ការប្រកាសនេះបន្ទាប់ពីមានបញ្ហាមិនប្រក្រតីកើតឡើងចំពោះយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនចិតប៊្លូ (JetBlue) ដែលត្រូវចុះចតជាបន្ទាន់នៅរដ្ឋផ្លរីដា។ ក្រុមហ៊ុនអ៊ែបឺសបានវិភាគឃើញថា បញ្ហាបណ្ដាលមកពីយន្តហោះទទួលរងកាំរស្មីព្រះអាទិត្យខ្លាំងពេក ដែលធ្វើឱ្យខូចទិន្នន័យសូហ្វវែសម្រាប់គ្រប់គ្រងការហោះហើរ។ ភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុបបានចេញបទបញ្ជាតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ដែលប្រើប្រាស់យន្តហោះ A320 ប្រញាប់ដោះស្រាយបញ្ហានេះ។ ការជួសជុលសូហ្វវែត្រូវការពេលប្រហែល 2…

ក្មេង៣នាក់លង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័មនៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ករណីគ្រោះថ្នាក់លង់ទឹកដ៏គួរឱ្យអាណោចអាធ័មបានកើតឡើងនៅវេលាម៉ោង១១ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី។ ក្មេងចំនួន៣នាក់បានលង់ទឹកប្រឡាយស្រែប្រាំង ហើយស្លាប់យ៉ាងគួរឱ្យសោកស្តាយ។ ក្នុងពេលនោះ អាជ្ញាធរមានវត្តមានលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោក ឆុំ ឆាន់ អភិបាលរងស្រុក និងនគរបាលប៉ុស្តិ៍បត់ត្រង់ បានចុះជួយអន្តរាគមន៍។…

ភ្លើងឆេះអគារខ្ពស់ហុងកុង អ្នកស្លាប់កើនដល់៩៤នាក់

ក្រុងហុងកុង៖ ភ្លើងឆេះដ៏អាក្រក់បំផុតមួយក្នុងប្លុកអគារខ្ពស់ WANG FUK COURT នៅសង្កាត់ TAI PO បានបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន៩៤នាក់ និងជាព្រឹត្តិការណ៍ដ៏ធ្ងន់ធ្ងរបំផុតដែលទីក្រុងនេះមិនធ្លាប់ជួបប្រទះច្រើនទសវត្សរ៍មកហើយ។ ភ្លើងបានចាប់ផ្ដើមឆេះកាលពីរសៀលថ្ងៃទី២៦ វិច្ឆិកា នៅក្នុងប្លុកដែលមានអគារខ្ពស់៨ និងអាប៉ាតឺម៉ង់សរុបប្រមាណ២០០០។ ភ្លើងបានឆេះរាលដាលយ៉ាងលឿនដោយសារខ្យល់បោកបក់ខ្លាំង និងរន្ទារប្ញស្សីដែលប្រើក្នុងការជួសជុលអគារ។ ប៉ូលិសបានចាប់ខ្លួនមនុស្ស៣នាក់ទាក់ទិននឹងភ្លើងឆេះ បន្ទាប់ពីរកឃើញសម្ភារងាយឆេះបោះបង់ចោលក្នុងពេលជួសជុលអគារ។ មនុស្សប្រមាណ៩០០នាក់ត្រូវបានជម្លៀសទៅជម្រកបណ្ដោះអាសន្ន។ ប្រធានាធិបតីចិនលោកស៊ីជីនពីងបានសម្ដែងការចូលរួមមរណទុក្ខជាមួយគ្រួសារជនរងគ្រោះ។

បទបញ្ជាថ្មីពីលោក ជួន ណារិន្ទ បង្ក្រាបក្មេងទំនើងដោយមិនដកថយ

រាជធានីភ្នំពេញ៖ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវបន្តពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើងឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងមិនដកថយឡើយ។ ជាក់ស្តែង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាស នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖ យោងតាមបទបញ្ជា និងការណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី…

តារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា ទទួលមរណភាពដោយជំងឺគាំងបេះដូងក្នុងវ័យ៤០ឆ្នាំ

រាជធានីភ្នំពេញ៖ តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា បានទទួលមរណភាពហើយ ដោយសារជំងឺគាំងបេះដូង ក្នុងវ័យ៤០ឆ្នាំ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ សពរបស់លោកត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តពោធិចិនតុង ខណ្ឌពោធិសែនជ័យ។ បើតាមការអោយដឹងពីតារាសម្តែងលោក សាវីន ហ្វីលីព បានអោយដឹងថា តារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា…

កាស៊ីណូ៦៧ បើកល្បែងជល់មាន់ ប្រជាពលរដ្ឋខ្មែរចូលលេងដោយសេរី

ខេត្តស្វាយរៀង៖ មហាជនបានរិះគន់ថា កាស៊ីណូ៦៧ បើកល្បែងបញ្ជល់មាន់ ហើយបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងភ្នាល់ដោយសេរី ផ្គើនគោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលចេញបទបញ្ជាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិចុះបង្ក្រាបបិទល្បែងស៊ីសងគ្រប់ប្រភេទ។ មហាជនលើកឡើងនេះកើតឡើងនៅវេលាម៉ោង ១០០នាទីរសៀលថ្ងៃទី ២៧វិច្ឆិកា ២០២៥ នៅភូមិស្រម៉ ឃុំសំរោង ស្រុកចន្ទ្រា។ ប្រជាពលរដ្ឋស្រុកចន្ទ្រាបានលើកឡើងថា ពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពសន្តិសុខគ្រួសារដោយប្តីនិងកូនចៅពួកគាត់បាននាំគ្នាទៅផ្សងសំណាងលេងល្បែងជល់មាន់នៅក្នុងកាស៊ីណូ៦៧។ បើតាមសមត្ថកិច្ចនគរបាលស្រុកចន្ទ្រា កាស៊ីណូ៦៧ មានទីតាំងនៅច្រកទ្វារព្រំដែនសំរោង ត្រូវបានសមត្ថកិច្ចថ្នាក់ជាតិបានចុះទៅបិទម្តងរួចហើយ ប៉ុន្តែបើកដំណើរការល្បែងបញ្ជល់មាន់វិញនៅថ្ងៃទី២៧វិច្ឆិកា២០២៥។…

លោកពូទីនដាក់បញ្ជាក់៖ សង្គ្រាមនឹងបន្ត លុះត្រាតែកងទ័ពអ៊ុយក្រែនដកចេញ

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានប្រកាសយ៉ាងច្បាស់ថា សង្គ្រាមនៅអ៊ុយក្រែននឹងមិនបញ្ចប់ឡើយ លុះត្រាតែកងទ័ពអ៊ុយក្រែនព្រមដកចេញពីតំបន់ដែលរុស្ស៊ីបានបញ្ចូលជាឧបសម្ព័ន្ធ។ ការថ្លែងការណ៍នេះធ្វើឡើងកាលពីថ្ងៃទី២៧ វិច្ឆិកា នៅក្រុងប៊ីស្កេតកៀហ្ស៊ីស៊ីស្ថាន។ លោកពូទីនបានបញ្ជាក់ថា៖ “ប្រសិនបើកងទ័ពអ៊ុយក្រែនចាកចេញពីទីតាំងក្នុងបណ្ដាតំបន់ដែលរុស្ស៊ីបញ្ចូលជាឧបសម្ព័ន្ធនោះ យើងក៏នឹងបញ្ឈប់ការប្រទូស្តរ៉ាយ។ ប្រសិនបើមិនព្រមចាកចេញទេនោះ យើងនឹងវាយបណ្ដេញដោយកម្លាំងយោធា។” ចំណែកវិមានប្រធានាធិបតីអ៊ុយក្រែនបានបដិសេធជាផ្លូវការការបោះបង់ដែនដី ដោយអះអាងថា បញ្ហាប្រាកដនិយមតែមួយគត់គឺបទឈប់បាញ់គ្នានៅតាមខ្សែរណសិរ្ស។ ក្នុងពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកបានបង្ហាញផែនការសន្តិភាពមួយសំដៅបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលផែនការនោះគេឃើញថាហាក់ដូចជាអំណោយផលខ្លាំងដល់រុស្ស៊ី។…

ព្យុះទី២៧ កូតូ ធ្វើឲ្យសីតុណ្ហភាពកម្ពុជាត្រជាក់ចុះដល់១៨អង្សា

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា នៅថ្ងៃនេះដល់ថ្ងៃទី២៩ សីតុណ្ហភាពនឹងស្រុតចុះបន្តិច ជាពិសេសនៅតំបន់ខ្ពង់រាប។ ប្រភពបានអះអាងថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី២៧ ឈ្មោះកូតូ (Koto) ហើយវាមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន។ នៅក្នុងស្ថានភាពបែបនេះ កម្ពុជាអាចមានបាតុភូតភ្លៀង និងខ្យល់កន្ត្រាក់ ប្រមាណជា១០ទៅ១៥ភាគរយនៃផ្ទៃដី…

បុរសចាក់សាំងដុតប្រពន្ធ ក្មួយៗ និងម្ដាយក្មេកស្លាប់១០នាក់ ត្រូវតុលាការឃុំខ្លួន

ខេត្តកំពង់ចាម៖ ជនឈ្មោះសុបិន្ទ វិនា អាយុ២១ឆ្នាំ ត្រូវតុលាការចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្ន ដោយចោទពីបទឃាតកម្មនិងឃាតកម្មគិតទុកជាមុន។ ហេតុការណ៍ដ៏សែនឈឺចាប់នេះកើតឡើងនៅយប់ទៀបភ្លឺម៉ោង៥ ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២៥ នៅភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។ លោកវ៉ា ស្រេង មេឃុំទួលសំបួរ បានប្រាប់ថា ដើមហេតុដំបូងប្រពន្ធនិងប្ដីឈ្លោះគ្នា ស្ត្រីរត់មកផ្ទះម្ដាយ។ បន្ទាប់មក…