ជីវិត និងសង្គម

ចិនវិនិយោគទុនជាង១១ពាន់លានដុល្លារនៅកម្ពុជាក្នុងរយៈពេល៣ឆ្នាំ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ចាប់ពីឆ្នាំ២០២៣ ដល់ខែតុលា ឆ្នាំ២០២៥ ទុនវិនិយោគចិនដែលបានមកវិនិយោគនៅកម្ពុជាមានតម្លៃសរុបជាង១១,៥០០លានដុល្លារ។ តាមស្ថិតិដែលទទួលបាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បង្ហាញថា នៅក្នុងឆ្នាំ២០២៣ ទំហំវិនិយោគទុនចិននៅកម្ពុជាមានទំហំសរុប៣,២៥០លានដុល្លារ ស្មើនឹង៦៦% ហើយនៅក្នុងឆ្នាំ២០២៤ គឺឡើងដល់៣,៤២០លានដុល្លារ ស្មើនឹង៥០%។ ប្រភពដដែលបានបន្តថា ហើយពីខែមករា ដល់ខែតុលា ឆ្នាំ២០២៥នេះ…

ឃើញមឈូសទើបស្រក់ទឹកភ្នែក កូនបំណុលស្ម័គ្រចិត្តសងប្រាក់១០លានរៀល

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អង្គភាពអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តរឹបអូសរថយន្តមួយគ្រឿងរបស់កូនបំណុល ដើម្បីលក់ឡៃឡុងយកប្រាក់ចំនួន១០លានរៀលសងម្ចាស់បំណុល។ មន្ត្រីអង្គភាពអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តសាលដីកាព្រហ្មទណ្ឌលេខ៨៨៤ XIV ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ របស់តុលាការកំពូល។ ពេលទៅដល់ទីតាំង មន្ត្រីអាជ្ញាសាលាបានអានសាលដីកាឲ្យអ្នកចូលរួមទាំងអស់បានស្តាប់។ មន្ត្រីអាជ្ញាសាលាបានពន្យល់អំពីនីតិវិធីអនុវត្តដោយបង្ខំចំពោះចលនវត្ថុ”រថយន្ត” និងបានដាស់តឿនឲ្យកូនបំណុលអនុវត្តគឺលោកស្រី កាន់…

នាវាទេសចរណ៍យក្ស NORWEGIAN ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាំភ្ញៀវទេសចរជិត ២០០០ នាក់

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍បរទេសខ្នាតយក្សមួយគ្រឿង ឈ្មោះ NORWEGIAN សញ្ជាតិ Bahamar បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៨:០០ នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសុវត្ថិភាព។ នាវាទេសចរណ៍ខ្នាតយក្សនេះបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបមានចំនួន ១៨៧៧ នាក់ ក្នុងនោះមានស្រីចំនួន ៩៩២ នាក់ មាន៥២សញ្ជាតិ…

ក្រុមគ្រូពេទ្យកុមារជាតិចាប់ផ្ដើមយុទ្ធនាការព្យាបាលជំងឺធំៗ៧ប្រភេទដោយឥតគិតថ្លៃនៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ក្រុមគ្រូពេទ្យឯកទេសពីមន្ទីរពេទ្យកុមារជាតិ សហការជាមួយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការពិនិត្យ ព្យាបាល និងវះកាត់ជំងឺធំៗចំនួន៧ប្រភេទដោយឥតគិតថ្លៃរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រភេទជំងឺដែលត្រូវពិនិត្យព្យាបាល និងវះកាត់ដោយឥតគិតថ្លៃ រួមមាន៖ ក្លនលូន ឆែបមាត់ និងឆែបក្រអូម ប្រដាប់ភេទខុសប្រក្រតី ដុំពក ពិការអវយវៈពីកំណើត ជំងឺត្រចៀក ច្រមុះ បំពង់ក…

ក្រសួងព័ត៌មានចេញប្រកាសលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន

រាជធានីភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសផ្លូវការនារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តីពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រកាសនេះមានគោលបំណងកំណត់អំពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មានសុវត្ថិភាពព័ត៌មានសម្រាប់សាធារណជន។ ការចេញប្រកាសនេះគឺជាជំហានសំខាន់ក្នុងការកែលម្អគុណភាពព័ត៌មាន និងធានាបាននូវសុវត្ថិភាពព័ត៌មានសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

អង្គរក្សពីរនាក់ត្រូវហៅចូលខ្លួន បន្ទាប់ពីប្រើពាក្យមិនសមរម្យធ្វើឲ្យអ្នកដំណើរភ័យខ្លាច

រាជធានីភ្នំពេញ៖ ក្រុមអង្គរក្សពីរនាក់ដែលជិះម៉ូតូការពាររថយន្ត ហើយស្ទាក់ឃាត់រថយន្តអ្នកដំណើរដោយប្រើពាក្យសម្តីមិនសមរម្យ ត្រូវបានកម្លាំងនគរបាលហៅឲ្យចូលខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមដើរតួជាអង្គរក្សដែលធ្វើឲ្យមានការភ័យខ្លាចអ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈ បានមកដល់ស្នងការនគរបាលរាជធានីហើយ។ តាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា…

បុរសចាក់សម្លាប់ប្រពន្ធ រត់គេចជាង៣ម៉ោង ទើបប្រមាញ់បាននៅព្រះសីហនុ

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានប្រើកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធរបស់ខ្លួន នៅម្ដុំផ្ទះពស់ចាស់ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៨យប់។ បន្ទាប់ពីប្រព្រឹត្តឧក្រិដ្ឋកម្ម ជនសង្ស័យបានរត់គេចខ្លួនបាត់ ប៉ុន្តែក្រោយពីរយៈពេលជាង៣ម៉ោង សមត្ថកិច្ចបានប្រមាញ់ចាប់ខ្លួនបាននៅមុខរោងចក្រតំបន់សេដ្ឋកិច្ចពិសេស សង្កាត់បិតត្រាំង ក្រុងកំពង់សោម។ ការប្រមាញ់នេះដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា…

ជនល្មើសរត់បាត់ស្រមោល បន្សល់ទុកទូកស្មាច់និងឧបករណ៍ឆក់ត្រីឱ្យសមត្ថកិច្ច

ខេត្តសៀមរាប៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចេញរបាយការណ៍ផ្លូវការមួយ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ដីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្របឹងទន្លេសាប។ ជាក់ស្ដែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រកាសនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖ នៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥…

ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ រំពឹងទាក់ទាញអ្នកចូលរួម២ម៉ឺននាក់

រាជធានីភ្នំពេញ៖ គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១២បានដាក់ក្តីរំពឹងថា ក្នុងពិព័រណ៍សៀវភៅនាឆ្នាំនេះអាចនឹងទាក់ទាញអ្នកចូលរួមកើនឡើងដល់ទៅ២០ម៉ឺននាក់។ លោក គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងថា ពិព័រណ៍សៀវភៅថ្នាក់ជាតិលើទី១២នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១១-១៤ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត»។ លោកសុខ ប្ញទ្ធី តំណាងគណៈកម្មការពិព័រណ៍សៀវភៅកម្ពុជា បានគូសបញ្ជាក់ថា…

អយ្យការបញ្ជាក់ពីការដោះលែងយុវជនអាយុក្រោម១៥ឆ្នាំតាមច្បាប់

រាជធានីភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ដីពីការសម្រេចដោះលែងយុវជនជំទង់ម្នាក់ដែលជាប់ចោទពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំដូចគ្នា។ អ្នកនាំពាក្យអយ្យការបានបញ្ជាក់ថា ការសម្រេចដោះលែងនេះធ្វើឡើងស្របតាមច្បាប់ ដោយផ្អែកលើមាត្រា៤៤នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលចែងថា «ជនណាដែលមានអាយុក្រោម១៥ឆ្នាំ នឹងត្រូវលើកលែងពីការផ្ដន្ទាទោស»។ ក្រោយពីការពិនិត្យផ្ទៀងផ្ទាត់លើអង្គហេតុ និងភ័ស្ដុតាងនានា គេឃើញថាជនសង្ស័យនិងជនរងគ្រោះមានទំនាក់ទំនងជាគូសង្សារនឹងគ្នា និងបានឆ្លើយបញ្ជាក់ដូចគ្នាថា «ពួកខ្លួនពិតជាបានព្រមព្រៀងរួមភេទជាមួយគ្នា ដោយកើតចេញពីការស្រឡាញ់ មិនមានការបង្ខិតបង្ខំឡើយ…»។…