ជីវិត និងសង្គម

ជនជួលបន្ទប់ចាក់សម្លាប់ម្ចាស់ផ្ទះ ដោយសារការហាមឃាត់មិនឱ្យឡូឡារំខានអ្នកជួលផ្សេង

រាជធានីភ្នំពេញ៖ ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅក្នុងបន្ទប់ជួលមួយ នៅពេលដែលអ្នកជួលបន្ទប់ម្នាក់បានយកកាំបិតចាក់សម្លាប់ម្ចាស់ផ្ទះជួល ដោយសារតែការហាមឃាត់មិនឱ្យឡូឡារំខានអ្នកជួលផ្សេងៗ។ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៥:៥០ ល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅបន្ទប់ជួលផ្លូវបេតុង ច្រកបឹងកំប្លោក សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ងិន ធីរ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ…

អឺរ៉ុបចោទរុស្ស៊ីជួយអ៉ីរ៉ង់សម្លាប់ទាហានអាមេរិក និងបញ្ជូនកងទ័ពទៅកោះស៊ីប

ភ្នំពេញ៖ ប្រមុខការទូតអឺរ៉ុប លោកស្រីកាហ្សាកាល់ឡាស បានចោទប្រកាន់រុស្ស៊ីថា បានផ្ដល់ព័ត៌មានសម្ងាត់ឱ្យអ៉ីរ៉ង់ ដើម្បីសម្លាប់ទាហានអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ ការចោទប្រកាន់នេះបានកើតឡើងកាលពីថ្ងៃទី២៦ មីនា ដោយលោកស្រីបានស្នើឱ្យសហរដ្ឋអាមេរិកពង្រឹងការគាបសង្កត់លើរុស្ស៊ី។ លោកស្រីកាហ្សាកាល់ឡាសបានអះអាងថា៖ “យើងសង្កេតឃើញរុស្ស៊ីកំពុងជួយអ៉ីរ៉ង់ទាំងក្នុងផ្នែកស៊ើបការណ៍ និងផ្ដល់ដ្រូនដើម្បីវាយប្រហារប្រទេសជិតខាង និងមូលដ្ឋានយោធាអាមេរិក។ ប្រសិនបើអាមេរិកចង់ឲ្យសង្គ្រាមចប់ ត្រូវតែគាបសង្កត់លើរុស្ស៊ីកុំឲ្យអាចជួយអ៉ីរ៉ង់បាន។” ខណៈពេលដែលអឺរ៉ុបកំពុងចោទប្រកាន់រុស្ស៊ី ប្រទេសអឺរ៉ុបជាច្រើនក៏បានព្រមព្រៀងគ្នាបញ្ជូនកងទ័ពទៅកាន់តំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់លើមូលដ្ឋានយោធានៅកោះស៊ីប។ ក្រុមប្រទេសទាំងនេះមានបារាំង អ៉ីតាលី…

សិស្សានុសិស្សតំបន់ដាច់ស្រយាលរីករាយជាមួយអគារសិក្សាថ្មី ដែលសាងសង់ពីថវិកាកាបូនឥណទាន

ខេត្តមណ្ឌលគិរី៖ សិស្សានុសិស្សនៅតំបន់ដាច់ស្រយាលក្នុងស្រុកកែវសីមា បានសប្បាយរីករាយយ៉ាងខ្លាំង ក្រោយអគារសិក្សាថ្មីមួយខ្នងមាន៤បន្ទប់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសាលាបឋមសិក្សាឡង់ណេះ។ ពិធីសម្ពោធបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពលោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី និងលោក ហាក់ វិបុល នេត…

អគ្គនាយក CMAC បញ្ជាក់ច្បាស់ៗ កុំយល់ច្រឡំពីករណីគ្រាប់យុទ្ធភណ្ឌចងព្យួរ

រាជធានីភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកអង្គភាពសម្រាប់សកម្មភាពដីមីនកម្ពុជា (CMAC) បានចេញមកបញ្ជាក់យ៉ាងច្បាស់លាស់ ដើម្បីកុំឱ្យមានការយល់ច្រឡំជុំវិញករណីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានគេយកមកចងព្យួរទុក។ នៅព្រឹកថ្ងៃទី២៧ ខែមីនា លោក ហេង រតនា បានប្រកាសថា៖ “សូមមេត្តាកុំយល់ច្រឡំថា គ្រាប់មិនទាន់ផ្ទុះចងព្យួរទាំងនេះសម្រាប់ដាក់លក់រាយស្អីនោះ ដឹងថាខុសច្បាប់ដែរ តែចងព្យួរទុកជូនពូមីងខាង CMAC។”…

រថយន្តដឹកគោបុកគោយន្តដឹកអុស រេចង្កូតបុកឡានដឹកជី ស្លាប់២នាក់ គោងាប់៦ក្បាលនៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៥១ ក្នុងស្រុកឧដុង្គម៉ែជ័យ ដោយរថយន្តដឹកគោបុកគោយន្តដឹកអុស ហើយរេចង្កូតទៅបុកឡានដឹកជី បណ្ដាលឱ្យមានមនុស្សស្លាប់២នាក់ រងរបួស២នាក់ និងគោងាប់៦ក្បាល។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤:១៥នាទីព្រឹក ត្រង់ចំណុចភូមិដំណាក់ព្រីង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ នគរបាលក្រុងឧដុង្គម៉ែជ័យបានឱ្យដឹងថា រថយន្តដឹកគោម៉ាកHYUNDAI ពណ៌ស លេខចង្កូតKDL-0429…

នាយក្រិនចេញពីមន្ទីរពេទ្យហើយ! សប្បាយចិត្តជួបកូនៗ តែស្រងោចដោយឪពុកទទួលមរណភាព

រាជធានីភ្នំពេញ៖ តារាកំប្លែងដ៏ពេញនិយម នាយ ក្រិន បានទទួលការអនុញ្ញាតពីក្រុមគ្រូពេទ្យអោយចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីការព្យាបាលជំងឺរយៈពេលជាច្រើនថ្ងៃ។ អ្នកនាង ប្រិមប្រិយ ដែលជាអ្នកមើលថែទាំផ្ទាល់នាយក្រិន បានបញ្ជាក់តាមបណ្តាញសង្គមនៅថ្ងៃទី២៥ ខែមីនា ថា ព្រឹកនេះបងក្រិនត្រូវបានលោកគ្រូពេទ្យអោយត្រឡប់ទៅផ្ទះវិញហើយ។ ដំណឹងពីការជាសះស្បើយ និងអាចវិលត្រឡប់ទៅកាន់គេហដ្ឋានពីសំណាក់នាយក្រិននាពេលនេះ បានធ្វើអោយមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររូបលោកជាច្រើនសម្តែងការត្រេកអរ និងជូនពរលោកអោយមានសុខភាពល្អប្រសើរផងដែរ។ ទោះជាយ៉ាងណា ទន្ទឹមនឹងអាចវិលត្រឡប់ទៅផ្ទះសម្បែង…

កម្ពុជាស្នើ EU ជួយបោសសម្អាតមីនព្រំដែនថៃ ដើម្បីពិភពលោកមួយគ្មានមីន

រាជធានីភ្នំពេញ – កម្ពុជាបានស្នើសុំឱ្យសហភាពអឺរ៉ុបបន្តគាំទ្រកិច្ចការបោសសម្អាតមីននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកពីសង្គ្រាមកម្ពុជា-ថៃកាលពីឆ្នាំ២០២៥។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតលី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានជួបពិភាក្សាជាមួយលោក Cosmin Dobran នាយកទទួលបន្ទុកសន្តិភាព ភាពជាដៃគូ និងគ្រប់គ្រងវិបត្តិនៃអង្គភាពសេវាកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EEAS)។ ឯកឧត្តមលី ធុជ…

កម្ពុជាបដិសេធយ៉ាងខ្លាំងក្លាចំពោះសំណើលុប MOU ឆ្នាំ២០០០ របស់ថៃ ដោយចោទថាបំផ្លាញសន្តិភាពព្រំដែន

រាជធានីភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានបដិសេធយ៉ាងខ្លាំងក្លាចំពោះសំណើលុប MOU ឆ្នាំ២០០០ ដែលត្រូវបានគណៈកម្មាធិការព្រឹទ្ធសភាថៃលើកឡើង ដោយចោទថាជាសកម្មភាពបំផ្លាញសន្តិភាពព្រំដែន និងរំលោភច្បាប់អន្តរជាតិ។ យោងតាមសេចក្តីប្រកាសបដិសេធព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សារព័ត៌មានក្នុងស្រុកថៃបានផ្សព្វផ្សាយព័ត៌មានអំពីហេតុផល និងអនុសាសន៍ស្នើលុប MOU ៤៣ (MOU ឆ្នាំ២០០០)។ អ្នកនាំពាក្យបានបដិសេធនិងច្រានចោលទាំងស្រុងចំពោះសំណើនេះ ដោយចោទថាធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងផ្ទុយច្បាប់អន្តរជាតិ…

អ៉ីរ៉ង់បដិសេធផែនការសន្តិភាពត្រាំ បន្តវាយប្រហារបណ្តាលឆេះព្រលានយន្តហោះគុយវ៉ែត

អ៉ីរ៉ង់បានបដិសេធផែនការសន្តិភាព១៥ចំណុចរបស់លោកដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងបន្តធ្វើការវាយប្រហារថ្មីៗលើអ៉ីស្រាអែល និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្ស។ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ PRESS TV បានដកស្រង់សម្ដីរបស់អ្នកទទួលខុសត្រូវអ៉ីរ៉ង់ម្នាក់មិនបញ្ចេញឈ្មោះដែលថ្លែងថា ក្រុងតេហេរ៉ង់បានបដិសេធសំណើ១៥ចំណុចរបស់លោកត្រាំ។ អ៉ីរ៉ង់ឆ្លើយតបជាអវិជ្ជមានសំណើអាមេរិកសំដៅបញ្ចប់សង្គ្រាម។ អ្នកទទួលខុសត្រូវជាន់ខ្ពស់អ៉ីរ៉ង់រូបនោះបន្តថា ការបញ្ចប់សង្គ្រាមនឹងកើតមានពេលដែលអ៉ីរ៉ង់សម្រេច មិនមែនបញ្ចប់ដោយប្រធានាធិបតីអាមេរិកគ្រាន់តែថា គ្រោងចុះហត្ថលេខាឡើយ។ មុននេះ អ្នកទទួលខុសត្រូវប៉ាគីស្ថាន២រូបបានលើកឡើងថា សំណើរបស់លោកត្រាំនោះមានលក្ខណៈទូទៅដោយអះអាងថា សំណើនោះផ្ដោតតែលើការសម្រាលទណ្ឌកម្មការ ការដកថយនៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ការកម្រិតចម្ងាយរបស់បណ្ដាមីស៊ីល…

ជនបរទេស១៧នាក់ជាប់ឃុំក្នុងប្រតិបត្តិការបង្ក្រាប Online Scams នៅវាលស្បូវ

រាជធានីភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន១៧នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងតំបន់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ការឃាត់ខ្លួននេះកើតឡើងបន្ទាប់ពីកម្លាំងជំនាញបានចុះត្រួតពិនិត្យ៤ទីតាំង សរុប២២ខ្នងផ្ទះ ដែលមានជនបរទេសស្នាក់នៅ៥៧នាក់ (ស្ត្រី១៤នាក់)…