ជីវិត និងសង្គម

ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ២០ ឧសភា​! សម្តេច​តេ​ជោ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ថែរក្សា​សន្តិភាព​គង់វង្ស ដើម្បី​កុំឱ្យ​របប​ខ្មៅ​ងងឹត​ខ្មែរក្រហម​វិល​វិញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ថែរក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស ដើម្បី​កុំ​ឲ្យ​របប​ខ្មៅ​ងងឹត​ខ្មែរក្រហម​វិល​វិញ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃនេះ ជា​ថ្ងៃ​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ ២០ ឧសភា ដែល​ជា​ថ្ងៃ​ប្រជាជន​កម្ពុជា​គ្រប់​ៗ​រូប​ចង​ចាំ​មិន​អាច​បំភ្លេច​បាន ក្នុង​របប​កម្ពុជា​ប្រជា ធិបតេយ្យ ឬ​ហៅ​ថា របប​ប្រល័យពូជសាសន៍ ប៉ុ​ល…

គ្រឿង​ក្នុង​ជ្រូក​​១​តោន​ដឹក​ចូល​មក​ពី​ថៃ​ត្រូវ​បាន​បង្ក្រាប​

ខេត្តបាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥​កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច លោក​វរសេនីយ៍ឯក យី យក់​សាន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ កិច្ច​ខេត្ត បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​បង្ក្រាប​ករណី​ដឹក​ជញ្ជូន​គ្រឿងក្នុង​ជ្រូក​ខុស​លក្ខណៈ​បច្ចេកទេស និង​គ្មាន​លិខិតអនុញ្ញាត នាំ​ចូល​ពី​ប្រទេស​ថៃ នៅ​ផ្លូវជាតិ​លេខ​៥ ចំណុច​រង្វង់​មូល​ស្រុក​ថ្មគោល ស្រុក​ថ្មគោល ។​ នៅ​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ចាប់​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកមាស…

មេរោគ XEC កូវីដ១៩ថ្មី ឆ្លងលឿនជាងអូមីក្រុងចាស់ដល់១០០%

ទិន្នន័យ​ពី​សហរដ្ឋអាមេរិក​ចក្រភព​អង់គ្លេស និង​ចិន​បង្ហាញ​ថា XEC ដែល​ជា​ប្រភេទ​មេរោគ​កូ​វី​ដ​១៩​ថ្មី អាច​រីក​រាលដាល​លឿន​ជាង​ប្រភេទ Omicron ផ្សេង​ទៀត​នៅ​ក្នុង​ល្បឿន​ពី ៨៤​ទៅ​១១០​ភាគរយ​ឯណោះ ។ វ៉ា​រ្យ៉​ង់ XEC គឺជា​ប្រភេទ Omicron ដែល​ទើបនឹង​លេច​ចេញ​ថ្មី​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដំបូង ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​ក្នុង​ខែមិថុនា ឆ្នាំ​២០២៤ ។ វា គឺជា​កូនកាត់​នៃ​ប្រភេទ​រង​ពីរ គឺ…

កម្ពុជា​ត្រៀម​ពេទ្យ ខណ​:កូ​វី​ដ​១៩ប្រភេទ​ថ្មីឆ្លង​ខ្ទង់​ម៉ឺន​​នាក់​នៅ​ថៃ ​និង​សិង្ហ​បុ​រី

កុំ​ប្រហែស ប្រយ័ត្ន​ដឹក​ដៃ​គ្នា​បន្តកន្ទុយ​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​ ដូច​កាលពី​អំឡុង​ឆ្នាំ​២០២០ ​និង​២០២១ ហើយ​មនុស្ស​ស្លាប់​រហូត​ដល់​ជាង​៣០០០​នាក់ ខណៈ​ដែល​ពេល​នេះ មន្ទីរពេទ្យ​មួយ​បាន​កំពុង​តែ​រៀបចំ ត្រៀមលក្ខណៈ​ចាំ​ទទួល​បងប្អូន​ទុកជា​មុន​ហើយ​ ។ ខណៈ​ដែលរលក​ថ្មី​បាន​កំពុង​តែ​វាយលុក​នៅ​ក្នុង​ដែនដី​កោះ​ហុងកុង សិង្ហ​បុរី ចិន និងថៃ មាន​សេច​ក្តី​រាយការណ៍​ថា មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្តិភាព ដែល​មា​នទី​តាំងនៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​រៀបចំដើម្បី​ត្រៀម​ទទួល​អ្នកជំងឺ ប្រសិនបើ​មានការ​ផ្ទុះ​រាលដាល​ខ្លាំង​នា​ពេល​ខាង​មុខ​នេះ​។…

អាជ្ញាធរ​ភ្នំពេញ សុំ​ការ​យោគយល់​ចំពោះ​ការ​កកស្ទះ​ចរាចរណ៍ ជុំវិញ​ទីតាំង​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក រៀបចំ​ទិវា​ជាតិ នៃ​ការ​ចង​ចាំ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​អង្គារ ៩​រោច ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ប្រារព្ធ​ទិវា​ជាតិ នៃ​ការ​ចង​ចាំ នៅ​ក្នុង​បរិវេណ “​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​” ស្ថិត​នៅ​សង្កាត់​ជើងឯក…

ព្រះ​មហា​ក្សត្រ​អង់​គ្លេស​ផ្ញើ​លិខិត​ជូន​លោក​បៃដិន​ក្រោយ​រក​ឃើញ​មហា​រីក​ប្រូស្តាត

ទី​ក្រុង​ឡុង​៖ ព្រះ​មហា​ក្សត្រ​ឆាល (Charles) ​នៃ​ចក្រ​ភព​អង់គ្លេស​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​បៃដិន​បន្ទាប់​ពី​ព្រះ​អង្គ​ទទួល​ដំណឹង​ថា​លោក​កើត​ជំងឺ​មហា​រីក​ប្រូស្តាត​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ព្រះ​បរម​រាជ​វាំង​អង់គ្លេស​។ ប្រភព​ដែល​មិន​បញ្ច​ញ​ឈ្មោះ​​​​ប្រាប់​គេហ​ទំព័រ​ដឹ​​មៀរើ​ (The Mirror) ថា​​​រូប​ព្រះ​អង្គ​ផ្ទាល់​ក៏​ប្រឈម​នឹង​បញ្ហា​ប្រូ​ស្តាត​ដូច​គ្នា​។ ​គ្រាន់​តែ​មិន​ដល់​ថ្នាក់​មហា​រីក​កាច​ដូច​លោក​បៃដិន មាន​ន័យ​ថា​ប្រូស្តាត​របស់​ព្រះ​អង្គ​ជា​ដុំ​សាច់​ប្រូស្តាត​ស្លូត​។ ហេតុនេះ​ព្រះ​អង្គ​ចង់​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ផ្លូវ​ចិត្ត​ទៅ​លោក​បៃដិន​។ ព្រះ​អង្គ​ និ​ងលោ​កបៃដិន​ធ្លាប់​មាន​ប្រវត្តិ​ទំនាក់​ទំនង​​ និង​​​អនុស្សាវរីយ៍​​ល្អ​នឹង​គ្នា​។ កាល​ពី​ឆ្នាំ​២០២២​ លោក​បៃដិន​​ធ្លាប់​ចូល​រួម​ពិធី​​គោរពព្រះ​​បរម​សព​អតីត​ព្រះ​មហា​ក្សត្រិយានី​អេលី​ហ្សាបែត​ទី​២​ដែល​ត្រូវ​ជា​ព្រះ​មាតា​ព្រះ​មហាក្សត្រ​ឆាល​​បច្ចុប្បន្ន​។ ក្រោយ​មក​ លោក​ជំទាវ​ជីល​បៃដិន (Jill…

រុស្ស៊ី​វា.​យ​ប្រ.​ហារ​អ៊ុយ​ក្រែន​១​អស់​ដៃ​បន្ទាប់​ពី​ចរ​ចា​គ្នា​គ្មាន​លទ្ធ​ផល​ល្អ

ទី​ក្រុង​កៀវ៖ ក្រោយ​ពេល​ចរ​ចា​គ្នា​ឥត​បាន​ប្រយោជន៍​អ្វី​ក្រៅ​ពី​យល់​ព្រម​ដូរ​ឈ្លើយ​សឹក​គ្នា​ម្ខាង​ៗ​មួយ​ពាន់​នាក់​ រុស្ស៊ី​ចាប់​ផ្ដើម​ពន្លះ​អ៊ុយ​ក្រែន​កាន់​តែ​ខ្លាំង​។ ​នៅ​ក្នុង​សំណើ​របស់​រុស្ស៊ី​ក៏​មាន​ចំណុច​មួយ​ទាម​ទារ​ឱ្យ​អ៊ុយ​ក្រែន​ដក​កង​ទ័ព​ថយ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​មួយ​ភាគ​ធំ​​ទើប​រុស្ស៊ី​ពិចារណា​លើ​បទ​ឈប់​បាញ់​។ ចំពោះ​សំណើ​របស់​អ៊ុយ​ក្រែន​ដែល​ចង់​ជួប​មុខ​គ្នា​ផ្ទាល់​រវាង​លោ​ក​ពូទីន និ​ងលោក​ហ្សេឡិន​ស្គី​នោះ​​ត្រូវ​រុស្ស៊ី​អះ​អាង​​ថា​ «កុំ​ភ័យ​, គង់​តែ​បាន​ជួប​គ្នា​ទេ​។​ សំខាន់​ត្រូវ​ធ្វើ​តាម​លក្ខ​ខណ្ឌ​រុស្ស៊ី ​»​​។ នៅ​ក្នុង​ស្ថាន​ភាព​ដែល​សមរ​ភូមិ​នយោបាយ​ និ​ងការ​ទូត​មិន​សូវ​រីក​ចម្រើន​ទៅ​មុខ​ នៅ​លើ​សមរ​ភូមិ​យោធា​ រុស្ស៊ី​បាន​វាយ​ប្រ​ហារ​ដោយ​ដ្រូន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ និង​​សម្លាប់​បាន​មនុស្ស​ម្នាក់​​នៅ​រដ្ឋ​ធានី​កៀវ​របស់​អ៊ុយ​ក្រែន​។ ក្រៅ​ពី​នេះ​ មនុស្ស​បី​នាក់​រង​របួស​។ អាជ្ញា​ធរ​អ៊ុយ​ក្រែន​ទទួ​លស្គាល់​ថា​រុស្ស៊ី​​​វាយ​ប្រហារ​ដោយ​ឥត​បន្ធូរ​ដៃ​​ពិត​​មែន​។ ពោល​គឺ​វាយ​​តាំង​ពី​ពាក់​កណ្ដាល​អធ្រាត្រ​រហូត​ដល់​ម៉ោង​៨​ព្រឹក​។​ ​​រុស្ស៊ី​បញ្ជូន​ដ្រូន​យ៉ាង​តិច​២៧៣​ដើម្បី​​វាយ​ប្រហារ​យ៉ាង​ជញ្ជ្រំ​ទៅ​លើ​ទី​ក្រុង​កៀវ​,…

ក្មេងទំនើ.ង៧នាក់ ត្រូវឃាត់ខ្លួនក្រោយធ្វើសកម្មភាពកា.ប់ភាគីម្ខាងទៀតកំពុងផឹកស៊ីឲ្យរបួសធ្ងន់២នាក់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ ចុះ​បង្ក្រាប​ភ្លាម​ៗ​ឃាត់ខ្លួន​បាន​ចំនួន​៧​នាក់​ក្រោយ​មាន​ក្រុម​ក្មេង​ទំនើ​.​ង​១​ក្រុម បាន​ធ្វើ​សកម្មភាព​យ៉ាង​សាហា​.​វ​ដេញ​កា​.​ប់​ក្រុម​ក្មេង​ម្ខាង​ទៀត​កំពុង​ផឹកស៊ី បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ ។ ករណី​អំពើ​ហិ​.​ង្សា​នេះ បាន​កើតឡើង នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​អាង​កន្សែង ស្ថិត​នៅ​ភូមិ​កណ្ដាល ឃុំ​សិង្ហ ស្រុក​អូរ​ជ្រៅ ខេត្ដបន្ទាយមានជ័យ ។ លោក​វរសេនីយ៍ទោ…

អឺរ៉ុប​ត្រៀម​ហៅ​ទូរ​ស័ព្ទ​ទៅ​ត្រាំ​មុន​ការ​សន្ទនា​គ្នា​ជា​មួយ​ពូទីន​នៅ​ថ្ងៃ​ចន្ទ

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​បន្ទាប់​ពី​លេច​ឮ​ដំណឹង​ថា​លោក​ត្រាំ​ត្រៀម​និយាយ​ទូរ​ស័ព្ទ​ទៅ​លោក​ពូទីន​នៅ​រាត្រី​ថ្ងៃ​ចន្ទ​ ថ្នាក់​ដឹក​នាំ​ប្រទេស​ធំ​ៗ​នៅ​ទ្វីប​អឺរ៉ុប​ក៏​កំពុង​ស្វះ​ស្វែង​រក​ការ​ហៅ​ទូរ​ស័ព្ទ​ទៅ​លោក​ត្រាំ​មុន​មាន​ការ​សន្ទនា​គ្នា​នោះ​។ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​នៅ​ក្នុង​ចំណោម​ថ្នាក់​ដឹក​នាំ​ទាំង​នោះ​​ក៏​មាន​អង់​គ្លេស​, បារាំង និង​ប៉ូឡូញ​​ផង​ដែរ​​។ អធិការ​បតី​អាល្លឺម៉ង់​ លោក​មើស (Merz) ថ្លែង​ថា​លោក​បាន​ពិភាក្សា​បញ្ហា​នេះ​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ ម៉ាកូ​ រូប៊ីអូ (Marco Rubio) នៅ​ពេល​លោក​ទាំង​២​​​ចូល​រួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​​របស់​សម្ដេច​សង្ឃ​ឡេអូ​ទី​១៤​នៅ​បុរី​វ៉ា​ទី​កង់​។​ ​លោក​មើស​ថ្លែង​បន្ត​ទៀត​ថា​លោក​ក៏​បាន​ពិភាក្សា​គ្នា​ពិស្ដារ​​​ជា​មួយ​ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​​ស្គី នៅ​បុរី​វ៉ាទី​កង់​​ផង​ដែរ​។ ​លោក​មើស​ថ្លែង​​ថា​លោក​បាន​និយាយ​ជា​មួយ​លោក​​រូប៊ីអូ​អំពី​ផែន​ការ​និយាយ​ទូរ​ស័ព្ទ​រវាង​លោក​ត្រាំ និ​ងលោក​ពូទីន​។…

ពិសាច្រើនពេកមិនល្អឡើយ ! ភេសជ្ជ៤មុខនេះបើផឹកហួសកម្រិតអាចមានគ្រោះថ្នាក់ដល់សុខភាព

ការញ៉ាំអ្វីមួយច្រើនពេក លើសពីអ្វីដែលរាងកាយត្រូវការ មិនល្អចំពោះសុខភាពនោះទេ មិនថា​វាជាប្រភេទផ្លែឈើ បន្លែ អាហារសុខភាពនោះទេ។ គួរតែញ៉ាំក្នុងកម្រិតមួយដែលរាងកាយត្រូវការបានហើយ ដូចនេះហើយទើបភេសជ្ជៈ ៤ ប្រភេទនេះ មិនគួរផឹកច្រើនពេកទេ ព្រោះអាចមានគ្រោះថ្នាក់ដល់សុខភាព។ ១. ទឹកសណ្តែកដាក់ស្ករ ទឹកសណ្តែកសម្បូទៅដោយវីតាមីន និងជាតិរ៉ែដូចជា កាល់ស្យូម ជាតិដែក និងម៉ាញ៉េស្យូម។ ទោះជាបែបនេះមែន…