ជីវិត និងសង្គម

អ៊ីរ៉ង់ទទួលផែនការសន្តិភាព១៥ចំណុចពីអាមេរិក តែនៅតែបដិសេធការចរចា

ទីក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់បានទទួលផែនការសន្តិភាព១៥ចំណុចដែលស្នើឡើងដោយអាមេរិក តាមរយៈប្រទេសប៉ាគីស្ថាន ដើម្បីបញ្ចប់សង្គ្រាម។ ទោះជាយ៉ាងណា អ៊ីរ៉ង់ប្រកាសជាចំហថា គ្មានការចរចាណាមួយជាមួយវ៉ាស៊ីនតោនកើតឡើងទេ។ ផែនការ១៥ចំណុចនេះ រួមមានការលុបចោលទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ការសហការគ្នាក្នុងវិស័យនុយក្លេអ៊ែរស៊ីវិល និងការធានាបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ។ មន្ត្រីអេហ្ស៊ីបបានចាត់ទុកផែនការនេះមានលក្ខណៈលម្អិត និងស៊ីជម្រៅល្អ។ យោធាអ៊ីរ៉ង់បានបង្ហាញជំហរដាច់ខាតថា នឹងមិនទទួលយកលក្ខខណ្ឌរបស់អាមេរិកជាដាច់ខាត និងត្រូវតែបន្តសង្គ្រាម។ អ្នកនាំពាក្យយោធាអ៊ីរ៉ង់បាននិយាយសើចចំអកថា៖ “បើអ្នកបរាជ័យហើយ សូមកុំចាត់ទុកថានោះជាកិច្ចព្រមព្រៀងឱ្យសោះ”។ ដំណឹងនេះធ្វើឱ្យអ៊ីស្រាអែលភ្ញាក់ផ្អើលយ៉ាងខ្លាំង…

អ៉ីរ៉ង់បើកច្រកសមុទ្រហ័រមូសសម្រាប់នាវាមិនប្រទូស្តរ៉ាយ ក្រោមលក្ខខណ្ឌសន្តិសុខតឹងរឹង

អ៉ីរ៉ង់បានប្រកាសអនុញ្ញាតឱ្យនាវាមិនប្រទូស្តរ៉ាយឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយគោរពតាមលក្ខខណ្ឌសន្តិសុខដ៏តឹងរឹង។ ការប្រកាសនេះត្រូវបានផ្ញើទៅអង្គការសមុទ្រអន្តរជាតិ (OMI) នៅថ្ងៃទី២២ មីនា។ តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសអ៉ីរ៉ង់ នាវាទាំងឡាយណាដែលមិនចូលរួមក្នុងអំពើឈ្លានពានប្រឆាំងអ៉ីរ៉ង់ ឬមិនគាំទ្រអំពើនោះ និងអនុវត្តពេញលេញបណ្ដាបែបបទសន្តិសុខ នឹងអាចឆ្លងកាត់ច្រកសមុទ្រហ័រមូសបានដោយសុខសាន្ត។ អង្គការ OMI បានបញ្ជាក់ថា ពួកគេបានទទួលសេចក្ដីប្រកាសនេះពីអ៉ីរ៉ង់ ហើយបានផ្សព្វផ្សាយវាទៅកាន់ប្រទេសសមាជិក និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត។ នាវាទាំងនោះត្រូវតែធ្វើការសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចមុនពេលឆ្លងកាត់។ ច្រកសមុទ្រហ័រមូសគឺជាច្រកសមុទ្រយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលជាច្រកចូលចេញសំខាន់ទៅកាន់ឈូងសមុទ្រពែរ្ស។…

តម្លៃគ្រាប់ស្វាយចន្ទីហក់ខ្ពស់ជាង៨០០០រៀល/គីឡូ កសិករប៉ៃលិនសប្បាយចិត្តទទួលបានផលល្អ

ខេត្តប៉ៃលិន៖ កសិករនៅក្នុងខេត្តប៉ៃលិនកំពុងសប្បាយរីករាយជាមួយនឹងតម្លៃគ្រាប់ស្វាយចន្ទីដែលកំពុងហក់ឡើងខ្ពស់ដល់ជិត៨០០០រៀលក្នុង១គីឡូក្រាម នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។ កសិករជាច្រើនកំពុងនាំគ្នាប្រមូលផលគ្រាប់ស្វាយចន្ទីពីចំការរបស់ខ្លួន ដើម្បីលក់ឱ្យឈ្មួញដែលដើរទិញតាមផ្ទះ។ ក្នុងចំណោមកសិករទាំងនោះ លោក លី ម អាយុ៥៥ឆ្នាំ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន បានរៀបរាប់ថា៖ “ខ្ញុំមានដីចំការ៥ហិកតា ដាំដំណាំស្វាយចន្ទីជាង១០០០ដើម។ នៅឆ្នាំ២០២៦នេះ ខ្ញុំទទួលបានទិន្នផលច្រើនជាងឆ្នាំមុនៗ ដោយសារខ្ញុំបានផលិតជីធម្មជាតិទឹកដោយខ្លួនឯង…

អាជ្ញាធរសៀមរាបចាប់ល្បែងអាប៉ោង៧នាក់ តែមេខ្លោងបាត់ពេលដល់ប៉ុស្តិ៍

ខេត្តសៀមរាប៖ ករណីចាប់មេល្បែងស៊ីសង (អាប៉ោង) និងការដោះលែងដ៏ចម្លែក បានកើតឡើងនៅស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ យោងតាមប្រភពពីប្រជាពលរដ្ឋ អភិបាលរងស្រុកពួកបានដឹកនាំកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងចាប់បានអ្នកលេងសរុប៧នាក់ រួមទាំងមេខ្លោងឈ្មោះ សៀង។ ក្រុមចាប់បានប្រគល់ទៅឱ្យប៉ុស្តិ៍នគរបាលឃុំព្រៃជ្រូក ដើម្បីសួរនាំ តែពេលមកដល់ប៉ុស្តិ៍ មេខ្លោងបាត់ខ្លួន។ លោក ស៊ិន…

គ្រោះអគ្គិភ័យថយចុះ ១៤ករណីក្នុងសប្ដាហ៍ទី៣ ខែមីនា ប៉ុន្តែប្រុងប្រយ័ត្ននៅតែចាំបាច់

រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃបានរាយការណ៍ថា ស្ថានភាពគ្រោះអគ្គិភ័យនៅទូទាំងប្រទេសក្នុងសប្ដាហ៍ទី៣ (ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦) មានការថយចុះបើធៀបនឹងសប្ដាហ៍កន្លងទៅ។ ក្នុងសប្ដាហ៍ទី៣ ខែមីនា គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន១៤ករណី បណ្ដាលឱ្យខូចខាត និងឆាបឆេះផ្ទះសម្បែងប្រជាពលរដ្ឋ១១ខ្នង បន្ទប់ស្នាក់នៅ៥បន្ទប់ រោង១កន្លែង…

រថយន្តរ៉េងរ៉ូវើរឆេះអស់ទាំងស្រុងនៅព្រះសីហនុ អ្នកបើកបរគេចខ្លួនបាត់

ព្រះសីហនុ៖ ករណីភ្លើងឆេះរថយន្តរ៉េងរ៉ូវើរមួយគ្រឿងបានកើតឡើងនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅក្នុងទីក្រុងព្រះសីហនុ ដោយបណ្តាលឱ្យរថយន្តខូចខាតទាំងស្រុង។ យោងតាមរបាយការណ៍របស់លោក អ៊ុច ពិសិដ្ឋ នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋានខេត្ត ករណីភ្លើងឆេះនេះបានកើតឡើងនៅម៉ោង១០:២៥យប់ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងមុខស្រះទឹក ក្បែររោងចក្រផលិតស្រាបៀរអង្គរ។ រថយន្តដែលឆេះគឺរ៉េងរ៉ូវើរពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ២BZ-៦៦៥៧។ ភ្លើងឆេះបានបំផ្លាញរថយន្តទាំងស្រុង…

ផ្លូវថ្មីប្រវែង ១០គីឡូម៉ែត្រនៅស្រុកពេជ្រដា ផ្លាស់ប្តូរជីវភាពប្រជាពលរដ្ឋជាប្រវត្តិសាស្ត្រ

ខេត្តមណ្ឌលគិរី – ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់លើវឌ្ឍនភាពសាងសង់ផ្លូវកៅស៊ូ-បេតុងប្រវែងជាង១០គីឡូម៉ែត្រ និងទំនប់បង្ហៀរទឹកនៅស្រុកពេជ្រដា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ ខ្សែផ្លូវអន្តរឃុំថ្មីនេះ ដែលតភ្ជាប់រវាងឃុំស្រែអំពូម ឃុំក្រង់តេះ និងឃុំពូជ្រៃ ត្រូវបានសាងសង់ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដោយមានហិរញ្ញប្បទានពីធនាគារពិភពលោក។ “នេះជាប្រវត្តិសាស្ត្រថ្មីសម្រាប់ស្រុកពេជ្រដា” នេះជាពាក្យសង្កត់ធ្ងន់របស់ឯកឧត្តមអភិបាលខេត្ត…

ពលរដ្ឋឃុំដូនកែវរីករាយ ប្រឡាយបុរាណស្ដាររួច ផ្ដល់ទឹកស្រោចស្រពដំណាំជាង៤ពាន់ម៉ែត្រ

ក្រុងសៀមរាប៖ ពលរដ្ឋក្នុងឃុំដូនកែវ ស្រុកពួក កំពុងរីករាយចិត្តក្រោយពីប្រឡាយទឹកបុរាណចំនួន២ខ្សែ ប្រវែងសរុប៤,៣៩០ម៉ែត្រ ត្រូវបានស្ដាររួចជាស្ថាពរ ដើម្បីផ្ដល់ទឹកស្រោចស្រពដំណាំ និងជួយគ្រប់គ្រងទឹកជំនន់។ គម្រោងស្ដារប្រឡាយបុរាណនេះ គឺជាផ្នែកមួយនៃគម្រោង Angkor Water Resilience Project (AWR) របស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយប្រទេសនូវែលហ្សេឡង់ ដែលបានចាប់ផ្ដើមអនុវត្តកាលពី២ឆ្នាំមុន។ ប្រឡាយទាំងពីរខ្សែនេះ មិនត្រឹមតែជួយអភិរក្សប្រឡាយទឹកបុរាណ…

ស្រីក្មេង៣នាក់ដៃឆើត លួចលុយអាជីវករជិត៥០០លានរៀល នៅបាត់ដំបង

ខេត្តបាត់ដំបង៖ ក្រុមនារីដៃឆើតចំនួន៣នាក់ ដែលបន្លំចូលលួចលុយជិត៥០០លានរៀល និងគ្រឿងអលង្ការមួយចំនួនក្នុងផ្ទះអាជីវករនៅក្រុងបាត់ដំបង កំពុងស្ថិតក្នុងដៃលោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត។ ជនសង្ស័យទាំង៣នាក់រួមមាន៖ វង់ កញ្ញា (១៦ឆ្នាំ), ម៉ុន ម៉ុត (៣៩ឆ្នាំ) ដែលជាម្ដាយនិងកូន និងប៉ាកកា ជីឡូរី (១៦ឆ្នាំ)។ ពួកគេត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២០មីនា បន្ទាប់ពីធ្វើចោរកម្មនៅផ្ទះអ្នកលក់ដូរសម្លៀកបំពាក់នៅសង្កាត់ចំការសំរោង។ លោក ពេជ្រ…

អ៉ីរ៉ង់បាញ់មីស៊ីលវាយប្រហារមជ្ឈមណ្ឌលនុយក្លេអ៊ែរអ៉ីស្រាអែល បណ្ដាលឱ្យមនុស្សជាង ១០០នាក់របួស

សង្គ្រាមអ៉ីរ៉ង់៖ មីស៊ីលបាលីស្ទិកអ៉ីរ៉ង់ចំនួន ២គ្រាប់ បានវាយប្រហារទីក្រុងយុទ្ធសាស្ត្រ Dimona នៅថ្ងៃទី២១ មីនា ដោយមីស៊ីលមួយគ្រាប់ធ្លាក់ក្បែរមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរ បណ្ដាលឱ្យមនុស្សជាង ១០០នាក់រងរបួស និងខូចខាតសម្ភារធ្ងន់ធ្ងរ។ ទូរទស្សន៍អ៉ីស្រាអែលទាំងអស់បានផ្សាយរូបភាពគួរឱ្យភ្ញាក់ផ្អើលនានា នៃការបំផ្លាញ និងអ្នកជួយសង្គ្រោះខិតខំគាស់កាយគំនរបាក់បែកអគារទាំងឡាយ។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលលោកបេនចាមីននេតាន់យ៉ាហ៊ូទទួលស្គាល់ថា៖ “ពេលនេះ យើងជួបប្រទះថ្ងៃដ៏លំបាកបំផុតមួយ ក្នុងការប្រយុទ្ធដើម្បីអនាគតរបស់យើង។ យើងប្ដេជ្ញាបន្តវាយប្រហារពួកសត្រូវលើគ្រប់រណសិរ្ស។” មីស៊ីលដំបូងនាវេលាល្ងាចវាយប្រហារទីក្រុងយុទ្ធសាស្ត្រ…