ជំហរការពារជាតិ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការបញ្ជូនកងទ័ព និងអាវុធធន់ធ្ងន់ទៅព្រំដែន ត្រៀមទប់ទល់ការឈ្លានពាន
កម្ពុជាបានបញ្ជូនកងទ័ពនិងអាវុធធន់ធ្ងន់ទៅកាន់ព្រំដែនដើម្បីជាផ្នែកមួយនៃការការពារប្រឆាំងនឹងការឈ្លានពានណាមួយ ខណ:បញ្ជាក់អំពីជំហររបស់ខ្លួននៅក្នុងការចរចាដើម្បីដោះស្រាយបញ្ហាជាមួយកងទ័ពថៃ។ នេះបើតាមសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី កម្ពុជាដែលបានបញ្ចេញតាមហ្វេសប្ក៊ផេករបស់សម្តេចពីទីក្រុង តូក្យូ កាលពីព្រឹកថ្ងៃទី ២៩ ខែ ឧសភា ដូចខាងក្រោម។ សម្តេចធិបតីបានសរសេរ ថា ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនកាលពីថ្ងៃម្សិលមិញនៅមុំបី ក៏ដូចជាការចល័តកម្លាំងកងទ័ពនិងអាវុធុនធ្ងន់មួយចំនួនទៅព្រំដែន ក្នុងខណៈពេលដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេស បានធ្វើអោយប្រជាពលរដ្ឋយើងជាច្រើនមានការព្រួយបារម្មណ៍ ជាមួយនឹងភាពស្រពិចស្រពិលអំពីស្ថានភាពនៅព្រំដែន។ តើសង្គ្រាមនឹងផ្ទុះឡើងឬទេ?…
