ជីវិត និងសង្គម

លោកជំទាវពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋនៅមន្ទីរពេទ្យភ្នំពេញ

រាជធានីភ្នំពេញ៖ លោកជំទាវពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានាក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។ មន្ទីរពេទ្យដែលលោកជំទាវបានទស្សនារួមមាន៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យព្រះអង្គឌួង។ លោកជំទាវបានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខដោយក្តីបារម្ភខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

ចិនបញ្ជាក់ការហោះហើរយន្តហោះយក្សរួមគ្នាជាមួយរុស្ស៊ីជាការប្រតិបត្តិការធម្មតា ខណៈតំបន់អាស៊ីភាគខាងកើតកំពុងតែតានតឹង

ទីក្រុងប៉េកាំង៖ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ការធ្វើសមយុទ្ធយោធាជើងអាកាសរវាងយន្តហោះចិន និងរុស្ស៊ីកាលពីពេលថ្មីៗនេះ គ្រាន់តែជាសកម្មភាពដែលធ្វើឡើងជាធម្មតាតាមផែនការសហការប្រតិបត្តិការប្រចាំឆ្នាំប៉ុណ្ណោះ។ សមយុទ្ធយោធានោះបានធ្វើឡើងជុំវិញប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដោយចិនចង់បញ្ជាក់ថា ភាគីទាំងពីរនៅតែប្ដេជ្ញាចិត្តរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ការថ្លែងដូចខាងលើនេះបានមកបន្ទាប់ពីអាមេរិកបញ្ចេញយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដើម្បីហោះហើរពីលើដែនសមុទ្រជប៉ុន ដោយមានយន្តហោះចម្បាំងរបស់ជប៉ុនហោះអមដំណើរ។ ម៉្យាងទៀត ការថ្លែងនេះក៏ធ្វើឡើងបន្ទាប់ពីប្រទេសចិនទើបតែធ្វើសមយុទ្ធយោធាដោយប្រើប្រាស់នាវាដឹកយន្តហោះរបស់ខ្លួន ជាហេតុធ្វើឱ្យប្រទេសជប៉ុនប្រញាប់ចល័តយន្តហោះចម្បាំងដើម្បីបង្ការខ្លួន។ ប៉ុន្តែយន្តហោះរបស់ជប៉ុនត្រូវបានចិនតម្រង់រ៉ាដាទៅរកដោយប្រើប្រាស់កាំរស្មី។ ការហោះបង្អួតខ្លួននៃយន្តហោះទម្លាក់គ្រាប់បែកខ្នាតធំរបស់អាមេរិកម៉ាកបេ៥២ (B-52) ចំនួន២គ្រឿង រួមជាមួយយន្តហោះប្រដេញម៉ាកអែហ្វ៣៥…

បុរសជាសង្សារបង្ខំមេម៉ាយរំលូតកូន យកកងដៃទៅលក់ រួចគំរាមសម្លាប់

ខេត្តកណ្តាល៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលជាសង្សារនារីម្នាក់ ក្រោយពីបង្ខំឲ្យនាងរំលូតកូន យកកងដៃទៅលក់ រួចគំរាមសម្លាប់ និងគំរាមផុសរូបដេកជាមួយគ្នាលើបណ្តាញសង្គម។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៩និង២៥នាទីព្រឹក នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។ ជនសង្ស័យមានឈ្មោះ ចេ វ…

កម្ពុជាស្នើ UNSC ទាមទារឱ្យថៃបញ្ឈប់ការឈ្លានពានយោធាភ្លាមៗ

រាជធានីភ្នំពេញ – តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានដាក់សំណើយ៉ាងធ្ងន់ធ្ងរទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីទាមទារឱ្យកងកម្លាំងប្រដាប់អាវុធថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានដោយខុសច្បាប់មកលើកម្ពុជា។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក បានផ្ញើលិខិតជូនឯកឧត្តម Samuel Žbogar តំណាងអចិន្ត្រៃយ៍នៃសាធារណរដ្ឋស្លូវេនីប្រចាំអង្គការសហប្រជាជាតិ និងជាប្រធាន UNSC…

អ្នកដឹកនាំសិទ្ធិមនុស្សរិះគន់ UNESCO មិនចេញសេចក្តីថ្លែងការណ៍ការពារប្រាសាទបុរាណខ្មែរពីការបំផ្លាញរបស់ទាហានថៃ

រាជធានីភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានរិះគន់អង្គការយូណេស្កូ (UNESCO) ដោយសារមិនចេញសេចក្តីថ្លែងការណ៍ប្រតិកម្មទៅនឹងការបាញ់បំផ្លាញប្រាសាទបុរាណរបស់ទាហានថៃ ដែលជាសម្បត្តិបេតិកភណ្ឌជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជា។ ឯកឧត្តមកែវ រ៉េមី បានសរសេរលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី១០ ធ្នូ ដោយលើកឡើងថា៖ “ប្រទេសដែលជាសមាជិក UNESCO មានចំនួន ១៩៤ ប្រទេស។…

អូស្ត្រាលីចាប់ផ្ដើមអនុវត្តច្បាប់ហាមក្មេងក្រោម១៦ឆ្នាំប្រើបណ្ដាញសង្គម អឺរ៉ុបចង់រៀនតាម

ទីក្រុងស៊ីដនី៖ ប្រទេសអូស្ត្រាលីបានចាប់ផ្ដើមអនុវត្តច្បាប់ថ្មីដែលហាមឃាត់មិនឱ្យក្មេងក្រោមអាយុ១៦ឆ្នាំប្រើប្រាស់បណ្ដាញសង្គម ដែលជាច្បាប់ដំបូងគេនៅលើពិភពលោក។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកអាល់បានីស បានស្វាគមន៍ការអនុវត្តច្បាប់នេះ ដោយថ្លែងថា៖ “នេះជាទិវាដែលក្រុមគ្រួសារទាំងឡាយនៅអូស្ត្រាលីទទួលបានអំណាចពីក្រុមហ៊ុនបច្ចេកវិទ្យាត្រឡប់មកវិញ។” អ្នកដែលជាឪពុកម្ដាយ និងអាណាព្យាបាលកូនតូចៗក៏ស្វាគមន៍វិធានការនេះផងដែរ ប៉ុន្តែពួកគេបារម្ភថាច្បាប់នេះអាចនឹងពិបាកក្នុងការអនុវត្តឱ្យបានពេញលេញ។ មុនពេលច្បាប់នេះចូលជាធរមាន កុមារអូស្ត្រាលីបានបង្ហោះសារលាប្រិយមិត្តអ្នកគាំទ្រ ឬអ្នកចុចតានដានពួកគេតែត្រឹមនេះ។ លោកអាល់បានីសបានថ្លែងប្រាប់សារជីវកម្មផ្សព្វផ្សាយអេប៊ីស៊ីថា ពួកគេនឹងប្រើប្រាស់សិទ្ធិក្នុងនាមជាកូន និងឪពុកម្ដាយរស់នៅមានសុភមង្គលផ្លូវចិត្តកាន់តែប្រសើរ។ តាមរយៈច្បាប់នេះ ក្រុមហ៊ុនបច្ចេកវិទ្យាដែលផ្ដល់សេវាបណ្ដាញសង្គមចំនួនដប់ រួមទាំងយូធូប,…

ក្រុមជម្រើសជាតិកម្ពុជា វិលត្រឡប់មកដល់ដោយសុខសុវត្ថិភាព ក្រោយដកខ្លួនពីការប្រកួតស៊ីហ្គេម

រាជធានីភ្នំពេញ – ក្រុមជម្រើសជាតិកម្ពុជាបានវិលត្រឡប់មកដល់មាតុភូមិវិញដោយសុខសុវត្ថិភាព ក្រោយពីសម្រេចចិត្តដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ដោយសារការព្រួយបារម្ភពីសុខសុវត្ថិភាព។ យោងតាមក្រសួងអប់រំ យុវជន និងកីឡា នៅម៉ោង ៩:៤៥នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូកម្ពុជា បានដឹកនាំប្រតិភូ គ្រូបង្វឹក កីឡាករ…

យោធាថៃបាញ់កាំភ្លើងធំចូលក្នុងទឹកដីកម្ពុជានៅព្រឹកម៉ោង៤:៤០

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា យោធាថៃបានចាប់ផ្តើមបាញ់ប្រហារចូលក្នុងទឹកដីកម្ពុជានៅវេលាម៉ោង០៤:៤០នាទី នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ។ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានផ្តល់ព័ត៌មានថា សកម្មភាពនេះកើតឡើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រយោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ។ យោធាថៃបានប្រើកាំភ្លើងធំបាញ់ចូលក្នុងភូមិសាស្ត្រប្រាសាទខ្នាដែលស្ថិតនៅក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា កងកម្លាំងកម្ពុជាបាននិងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពានយ៉ាងស្វិតស្វាញ់ និងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។…

អាជីវករខ្មែរជាង១០០នាក់វិលចូលប្រទេសវិញ បន្ទាប់ពីផ្សាររោងក្លឿនៅថៃបិទទ្វារ

ខេត្តបន្ទាយមានជ័យ – អាជីវករខ្មែរជាង១០០នាក់ ដែលធ្លាប់ធ្វើអាជីវកម្មលក់ដូរនៅផ្សាររោងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ បានវិលចូលកម្ពុជាវិញដោយសុវត្ថិភាព នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ ក្រុមអាជីវករទាំងនេះបានឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមានការជួយសម្របសម្រួលពីអាជ្ញាធរកម្ពុជា និងការសហការពីអាជ្ញាធរថៃ។ ព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពីផ្សាររោងក្លឿត្រូវបានបិទទ្វារដោយអាជ្ញាធរថៃ ដោយសារការកែប្រែគោលនយោបាយពាណិជ្ជកម្ម។ លោក សុខ សំអាត អភិបាលក្រុងប៉ោយប៉ែត…

យោធាថៃបំផ្លាញប្រាសាទខ្មែរ ប្រើអាវុធធុនធ្ងន់ទម្លាក់គ្រាប់លើទីតាំងស៊ីវិល

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ថា យោធាថៃមិនមែនត្រឹមតែរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងយន្តហោះទម្លាក់គ្រាប់លើទីតាំងជនស៊ីវិលនោះទេ ប៉ុន្តែថែមទាំងបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោក។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បន្តថា យោធាថៃបានបន្តបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀត កាលពីថ្ងៃទី១០ ខែធ្នូ…