ជីវិត និងសង្គម

ទាហានថៃចូលចិត្តវាយសម្រុកពេលព្រលឹម លោកកែវរ៉េមីវែកញែកមូលហេតុដោយចាត់ទុកជា ‘ទាហានក្រុង’

រាជធានីភ្នំពេញ៖ លោកកែវរ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញការសង្កេតរបស់គាត់ថា ទាហានថៃមានទម្លាប់ចូលចិត្តវាយសម្រុកនៅពេលព្រលឹមស្រាងៗ តែនៅពេលយប់វិញគឺថមថយការប្រយុទ្ធយ៉ាងច្បាស់។ លោកបានបញ្ជាក់ថា មូលហេតុសំខាន់គឺដោយសារទាហានថៃជា “ទាហានក្រុង” ដែលគ្មានបទពិសោធន៍ធន់នៅក្នុងព្រៃ។ “បើជំនាន់លន់ណុល គេហៅថាទាហានលម្អក្រុង ឬទាហានមាន់ស្ងោរ អ្នករស់នៅឆ្លងជំនាន់នោះស្គាល់ពាក្យនេះច្បាស់។ ពួកគេមិនចង់ប្រថុយប្រថានប្រយុទ្ធក្នុងពេលងងឹតទេ ទោះបីជាមានសម្ភារសឹកអាចមើលឃើញពេលយប់ក៏ដោយ។” លោកកែវរ៉េមីបន្ថែមថា កងទ័ពថ្មើរជើងថៃមិនខ្លាំងទេ តែអាងលើសព្វាវុធដែលផ្លោងផ្តក់ពីចម្ងាយ និងអាងលើយន្តហោះ។…

ខេត្តកំពង់ស្ពឺបើកទទួលការបរិច្ចាគគាំទ្រកងទ័ពជួរមុខ និងជនភៀសសឹកនៅព្រំដែនកម្ពុជា-ថៃ

ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញលិខិតអំពាវនាវជូនដំណឹងដល់សប្បុរសជនទាំងអស់ ដែលមានបំណងចង់បរិច្ចាគនូវសម្ភារៈ និងថវិកា ដើម្បីគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ។ បើយោងតាមលិខិតអំពាវនាវរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ការបរិច្ចាគនេះមានសារៈសំខាន់ខ្លាំងណាស់ ដោយសារតែស្ថានភាពតានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ក្នុងសង្គ្រាមឈ្លានពានរបស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១៤និង១៥នាទី…

សម្តេចតេជោអំពាវនាវឲ្យជួយទិញអំបុកពីប្រជាជនចែកជូនកងទ័ព និងជនភៀសសឹក

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់សប្បុរសជនទាំងឡាយឲ្យជួយទិញអំបុកពីប្រជាជន យកទៅចែកជូនកងទ័ព និងជនភៀសសឹក ដោយប្រើពាក្យស្លោកថា «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន»។ សម្តេចតេជោបានសរសេរលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៥ ដោយសូមផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន ដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។ សម្តេចបានសូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពាន។ សូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារថវិកាតាមរយៈរាជរដ្ឋាភិបាល…

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលខេត្តព្រំដែនថៃចាត់ការពារប្រជាពលរដ្ឋពីការវាយប្រហារយោធាថៃ

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាឱ្យអភិបាលខេត្តព្រំដែនថៃទាំង៧ ចាត់វិធានការបង្ការការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ និងអធិបតេយ្យជាតិ ប្រឈមនឹងសកម្មភាពឈ្លានពានពីកងទ័ពថៃ។ យោងតាមលិខិតចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានចាប់ផ្ដើមវាយប្រហារកងទ័ពកម្ពុជាចាប់ពីថ្ងៃទី៧ ធ្នូ ដោយប្រើអាវុធធុនធ្ងន់ យន្តហោះចម្បាំង និងផ្សែងពុល ដែលបណ្ដាលឱ្យមានវិនាសកម្ម អ្នករបួស និងអ្នកស្លាប់ទាំងកម្លាំងប្រដាប់អាវុធ…

នគរបាលចាប់ក្រុមចោរលួចទូរសព្ទ ៤នាក់ ពាក់ព័ន្ធករណីលួចទូរសព្ទ ៩ករណី នៅផ្លូវថ្មើរជើងចតុមុខ

រាជធានីភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ដែលពាក់ព័ន្ធនឹងករណីលួចទូរសព្ទចំនួន ៩ករណី នៅតាមផ្លូវថ្មើរជើងចតុមុខ (Walk Street) កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ ជនសង្ស័យទាំង ៤នាក់មាន៖ យិន សមរ៉ា (ហៅ រ៉ា) ភេទប្រុស អាយុ២០ឆ្នាំ…

ACU ប្រារព្ធទិវាប្រឆាំងពុករលួយ៩ធ្នូ ដាស់តឿនសង្គមស្អាតស្អំ

រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរៀបចំពិធីអបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ៩ធ្នូ ក្រោមប្រធានបទ«រដ្ឋបាលស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជន»។ ក្នុងពិធីក្រោមធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៩ធ្នូរៀងរាល់ឆ្នាំជាទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ។ គោលបំណងសំខាន់ៗមាន៖…

យោធាថៃបានបាញ់ប្រហារយូរអង្វែងពេញមួយយប់នៅព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ក្រសួងការពារជាតិបានរាយការណ៍ថា យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពយោធាថៃបានចាប់ផ្ដើមនៅម៉ោង០៤:៥៨នាទី ដល់ម៉ោង០៥:២៥នាទី ដោយប្រើប្រាស់ដ្រូនខ្នាតធំហោះស៊ើបការណ៍ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល បន្ទាប់មកបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះ។ នៅម៉ោង០៥:៣០នាទី ដល់ម៉ោង០៦:១០នាទី យោធាថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ១០៥មម មកលើទីតាំងអូរភ្លុកដំរី។ គិតមកដល់ម៉ោងនេះ យោធាថៃនៅតែបន្តសកម្មភាពបាញ់នៅឡើយ។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី…

រញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រនៅជប៉ុន បង្កស៊ូណាមី និងរបួស ២៣ នាក់

ទីក្រុងតូក្យូ៖ គ្រោះរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័របានវាយប្រហារតំបន់ខាងជើងប្រទេសជប៉ុន បណ្ដាលឱ្យមានអ្នករបួសចំនួន ២៣ នាក់ និងបង្កើតរលកស៊ូណាមីកម្ពស់រហូតដល់ ០.៦ ម៉ែត្រ។ អាជ្ញាធរជប៉ុនបានព្រមានថា អាចនឹងមានការរញ្ជួយកម្រិតតូចៗជាច្រើនករណីទៀត ហើយក៏អាចមានការរញ្ជួយទ្រង់ទ្រាយធំផងដែរ។ រដ្ឋាភិបាលជប៉ុនកំពុងវាយតម្លៃទំហំនៃការខូចខាតដែលបណ្ដាលមកពីស៊ូណាមី និងគ្រោះរញ្ជួយដីដែលកើតឡើងនៅវេលាម៉ោង ១១:១៥ យប់ថ្ងៃចន្ទ។ គ្រោះរញ្ជួយដីលើកនេះចាប់ផ្ដើមពីចំណុចមួយស្ថិតនៅចម្ងាយ ៨០ គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តអាអូម៉ូរី។…

បុរសស្រវឹងដេកលើផ្លូវដែក ត្រូវរថភ្លើងកិនស្លាប់យ៉ាងអាណោចអាធ័ម

រាជធានីភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងបានដេកលើផ្លូវរថភ្លើង ត្រូវរថភ្លើងកិនបណ្ដាលឲ្យបែកសាច់ជាបំណែកស្លាប់យ៉ាងអាណោចអាធ័ម កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមផ្លូវបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់រួមទាំងជនរងគ្រោះ បានអង្គុយផឹកស៊ីតាមបណ្ដោយផ្លូវរថភ្លើងចាប់ពីល្ងាចមក។ លុះពេលយប់បន្តិច បុរសម្នាក់ដែលជាដៃគូផឹកជាមួយគ្នា បានជិះចេញទៅមុនបាត់ទៅ។ ក្រោយមក នៅពេលយប់ងងឹត រថភ្លើងមួយខ្សែបើកបរទិសដៅពីខេត្តចូលទៅភ្នំពេញ បានកិនលើបុរសដែលសង្ស័យដេកលើផ្លូវរថភ្លើង…

សម្ដេចតេជោ និងលោកជំទាវ ឧបត្ថម្ភប្រេងកូឡាជាងមួយម៉ឺនដប ជូនវីរៈកងទ័ពនិងជនភៀសសឹក

រាជធានីភ្នំពេញ៖ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានឧបត្ថម្ភប្រេងកូឡាចំនួន ១១,០០០ ដប ដើម្បីជូនវីរៈកងទ័ព និងប្រជាពលរដ្ឋជនភៀសសឹក នៅតំបន់ព្រំដែន។ ពិធីប្រគល់និងទទួលអំណោយដ៏ថ្លៃថ្លានេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៩ ធ្នូ នៅសាលារាជធានីភ្នំពេញ…