ជីវិត និងសង្គម

ជនភៀសសឹកជិត៣០ម៉ឺននាក់ ដោយសារយោធាថៃវាយប្រហារព្រំដែនកម្ពុជា

ភ្នំពេញ៖ ស្ថានភាពជនភៀសសឹកក្នុងប្រទេសកម្ពុជា កំពុងកើនឡើងយ៉ាងគំហុក ដោយសារការវាយប្រហារព្រំដែនពីសំណាក់យោធាថៃ។ ក្រសួងការពារជាតិបានចេញរបាយការណ៍ថា គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ មានជនភៀសសឹកសរុបជិត៩ម៉ឺនគ្រួសារ ស្មើប្រមាណ៣០ម៉ឺននាក់។ ការវាយប្រហារនេះកើតឡើងនៅតំបន់យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ដោយធ្វើឲ្យជនស៊ីវិលស្លាប់ចំនួន១១នាក់។ ក្រសួងការពារជាតិបានបញ្ជាក់ពីចំនួនជនភៀសសឹកតាមខេត្តផ្សេងៗ៖ ១. ខេត្តឧត្តរមានជ័យ៖ ១១,២៧៥ គ្រួសារ (៣៨,៤៨២ នាក់)…

អ៊ុយក្រែនវាយប្រហារនាវាដឹកអាវុធរុស្ស៊ី២គ្រឿងនៅសមុទ្រកាស់ស្ពាន

ទីក្រុងកៀវ៖ កងកម្លាំងពិសេសអ៊ុយក្រែនបានអះអាងថា ពួកគេបានបើកប្រតិបត្តិការវាយប្រហារនាវារុស្ស៊ីចំនួន២គ្រឿងដែលកំពុងដឹកអាវុធនិងគ្រឿងបរិក្ខារយោធានៅសមុទ្រកាស់ស្ពាន។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅតំបន់មាត់សមុទ្ររបស់សាធារណរដ្ឋកាលមីគា ដែលស្ថិតនៅក្នុងប្រទេសរុស្ស៊ី។ នាវាទាំងពីរគ្រឿងដែលរងការវាយប្រហារមានឈ្មោះថា “ខំផូហ្សឺ រ៉ាក់ម៉ានីណូស” (Composer Rakhmaninoff) និង “អាស្កា សារីតហ្សា” (Askar-Sarydzha)។ នាវាទាំងនេះកំពុងជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកពីបទដឹកជញ្ជូនអាវុធនិងគ្រឿងបរិក្ខារយោធារវាងប្រទេសអ៊ីរ៉ង់និងរុស្ស៊ី។ មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនម្នាក់បានបញ្ជាក់ថា នេះជាលើកដំបូងដែលដ្រូនអ៊ុយក្រែនវាយប្រហារស្ថានីយចម្រាញ់ប្រេងឆៅនៅសមុទ្រកាស់ស្ពាន។ ការវាយប្រហារនេះបានបន្ទច់បង្អាក់ការចម្រាញ់ប្រេងនិងឧស្ម័នរបស់រុស្ស៊ីចំនួន២០អណ្ដូង។ សេចក្ដីប្រកាសរបស់កងកម្លាំងពិសេសអ៊ុយក្រែនអះអាងថា ចលនាតស៊ូដែលមានឈ្មោះថា…

យោធាថៃបន្តវាយប្រហារដោយប្រើដ្រូនទម្លាក់គ្រាប់បែក បណ្តាលឱ្យស៊ីវិលស្លូតត្រង់ស្លាប់១១នាក់

រាជធានីភ្នំពេញ៖ យោធាថៃបានបន្តការវាយប្រហារមកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ ដោយប្រើដ្រូនទម្លាក់គ្រាប់បែកនៅទីតាំងកងទ័ពកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការពារជាតិ។ អ្នកនាំពាក្យក្រសួងការពារជាតិលោកជំទាវ ម៉ាលី សុជាតា បានលើកឡើងពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ កាលវិភាគនៃការវាយប្រហារ៖ – ម៉ោង ១៥:១៩នាទី៖ យោធាថៃបានបន្តប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលមកភូមិសាស្ត្រភូមិព្រៃចាន់ – ម៉ោង…

វីរជនអង់អាច! ព្រិន្ទបាលឯក សៅ វីរៈដារ៉ា ពលីជីវិតក្នុងជន្ម២៧ឆ្នាំ ដើម្បីការពារទឹកដីជាតិ

រាជធានីភ្នំពេញ៖ យុវជនយោធាដ៏ក្លាហានមួយរូបបានពលីជីវិតក្នុងការការពារបូរណភាពទឹកដីជាតិពីការឈ្លានពាន។ លោក ព្រិន្ទបាលឯក សៅ វីរៈដារ៉ា យោធិនកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក បានស្លាប់ក្នុងសមរភូមិជួរមុខ ខេត្តព្រះវិហារ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។ នៅរសៀលថ្ងៃទី១២ ធ្នូ ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី…

សម្តេចហ៊ុនម៉ាណែតស្នើសហរដ្ឋអាមេរិក-ម៉ាឡេស៊ីប្រើផ្កាយរណបស្វែងរកអ្នកបង្កើតសង្គ្រាមព្រំដែនកម្ពុជា-ថៃ

រាជធានីភ្នំពេញ – សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី ប្រើសមត្ថភាពប្រមូលព័ត៌មានតាមរយៈផ្កាយរណប ដើម្បីស្វែងរកការពិតអំពីអ្នកដែលបានបង្កើតសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ។ សម្តេចធិបតីបានសរសេរលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៥ ថា៖ «ខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ទី១១ ខែធ្នូ…

អាមេរិក-ជប៉ុនបើកសមយុទ្ធអាកាសរួម បង្ហាញសាច់ដុំទប់ទល់ចិន-រុស្ស៊ី

តូក្យូ – ក្នុងពេលដែលភាពតានតឹងក្នុងតំបន់កំពុងកើនឡើងខ្លាំង កងទ័ពអាកាសអាមេរិក និងជប៉ុន បានបើកធ្វើសមយុទ្ធអាកាសរួមគ្នានៅថ្ងៃទី១១ ធ្នូ ដោយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 របស់អាមេរិក និងយន្តហោះប្រដេញជប៉ុន។ សកម្មភាពយោធានេះមកក្រោយពីកងយន្តហោះយោធាចិន និងរុស្ស៊ី បានហោះល្បាតរួមគ្នានៅជុំវិញប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលបង្កើនភាពតានតឹងក្នុងតំបន់។ យន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន២គ្រឿង និងយន្តហោះប្រដេញជប៉ុន៦គ្រឿង…

ក្រសួងសាធារណការត្រៀមស្ដារស្ពានជ័យជំនះ បន្ទាប់ពីកងទ័ពថៃបាញ់ផ្ដាច់

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានត្រៀមខ្លួនរួចរាល់ដើម្បីស្ដារឡើងវិញស្ពានជ័យជំនះ (ស្ពានមេទឹក) ដែលត្រូវកងទ័ពថៃប្រើយន្តហោះបាញ់ផ្ដាច់កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្ដារឡើងវិញស្ពានជ័យជំនះ (ស្ពានមេទឹក)។ នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញាតពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង…

យោធាថៃប្រើ F-16 ទម្លាក់គ្រាប់បែកកម្ទេចសណ្ឋាគារ និងស្ពានចំនួន៣នៅខេត្តពោធិ៍សាត់

រាជធានីភ្នំពេញ៖ យោធាឈ្លានពានថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន២គ្រឿង ទម្លាក់គ្រាប់បែកចំនួន៧គ្រាប់ កម្ទេចសណ្ឋាគារមួយកន្លែង និងស្ពានចំនួន៣កន្លែង នៅច្រកថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ការវាយប្រហារបានចាប់ផ្ដើមនៅម៉ោង០៥:៥០នាទី ដោយយោធាថៃបានទម្លាក់គ្រាប់បែកកម្ទេចសណ្ឋាគារមួយគ្រាប់។ ប៉ុន្មាននាទីក្រោយមក…

សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខវីរកងទ័ព៣រូប ដែលបានរងរបួសក្នុងការការពារព្រំដែនកម្ពុជា-ថៃ

រាជធានីភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញសួរសុខទុក្ខដល់វីរកងទ័ព៣រូប ដែលបានរងរបួសក្នុងការតស៊ូប្រយុទ្ធការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ…

ជនសង្ស័យផ្តួលម៉ូតូបាញ់សមត្ថកិច្ចជាច្រើនគ្រាប់ ត្រូវឃាត់ខ្លួននៅឫស្សីកែវ

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវបានឃាត់ខ្លួនបុរសម្នាក់ដែលដកកាំភ្លើងខ្លីបាញ់ទៅកាន់សមត្ថកិច្ចជាច្រើនគ្រាប់ កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខសាលាឯកជនមួយកន្លែង ក្នុងសង្កាត់ឫស្សីកែវ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវបានធ្វើការល្បាតនិងត្រួតពិនិត្យក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញបុរសម្នាក់គួរឲ្យសង្ស័យ ក៏ធ្វើការឃាត់និងសាកសួរនាំ។ ប៉ុន្តែជនសង្ស័យមិនបានឈប់ម៉ូតូនោះទេ ក៏បានព្យាយាមជិះគេចខ្លួនតែម្តង។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានធ្វើការប្រដេញតាមពីក្រោយ ចាប់ពីមុខសាលាឯកជនមួយកន្លែង នៅផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ក្រោមស្ពានជ្រោយចង្វារ។ ជនសង្ស័យបានធ្វើសកម្មភាពផ្តួលម៉ូតូចោល រួចដកកាំភ្លើងខ្លីពីចង្កេះខោបាញ់សម្តៅទៅកាន់សមត្ថកិច្ចជាច្រើនគ្រាប់…