ពលរដ្ឋស្ទឹងត្រែងបន្តបរិច្ចាគសម្ភារៈស្បៀងអាហារជូនកងទ័ពជួរមុខនិងជនភៀសសឹក
ខេត្តស្ទឹងត្រែង៖ ក្នុងស្មារតីសាមគ្គីភាពជាតិ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងខេត្តស្ទឹងត្រែង បាននិងកំពុងបន្តសកម្មភាពផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់តាមរយៈរដ្ឋបាលខេត្ត។ ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភដល់វីរៈកងទ័ពការពារព្រំដែនជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីយ៉ាងអង់អាច។ បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងជ្រកកោននៅតាមទីសុវត្ថិភាពនានា ក្នុងកាលៈទេសៈវិបត្តិនៃសង្គ្រាមឈ្លានពានដោយយោធាថៃ។ ប្រភេទសម្ភារៈដែលបានបរិច្ចាគសម្ភារៈស្បៀងអាហារចម្រុះជាច្រើនប្រភេទ គឺសម្បូរបែប និងគ្រប់តម្រូវការចាំបាច់សម្រាប់ទ្រទ្រង់ជីវភាព។ ក្រុមជនភៀសសឹកដែលត្រូវការជំនួយមានគ្រប់ក្រុមងាយរងគ្រោះ រួមមាន ជនចាសជរា ជនពិការ កុមារតូចធំ ស្ត្រីមានផ្ទៃពោះ និងកូនខ្ចី។…
