កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងឆបោកអនឡាញ ឃាត់ខ្លួនកូរ៉េ៧នាក់ ខ្មែរ២នាក់
រាជធានីភ្នំពេញ៖ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះសារនៅលើបណ្ដាញសង្គមថ្ងៃទី៦ ធ្នូ ២០២៥ ដោយបញ្ជាក់ពីលទ្ធផលប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញដ៏ជោគជ័យមួយករណី។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា៖ «ប្រតិបត្តិការនេះគឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចចម្រុះកម្ពុជា ក្នុងបេសកកម្មបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដ៏ប្រឈមមួយនេះ»។…
