បង្ក្រាបបារីអេឡិចត្រូនិក៖ នគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធអាជីវកម្មខុសច្បាប់
ខេត្តស្ទឹងត្រែង: នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្រ្កាបការធ្វើអាជីវកម្មអេឡិកត្រូនិក និងផលិតផលអេចឆ៍ធីភី(HTPs) ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ប្រុស ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ ម៉ាស៊ីនយ៉ូសវែង ២២ប្រអប់, ម៉ាស៊ីនយ៉ូសជ្រុង ០៥ប្រអប់,…
