TVET កម្ពុជា-ជប៉ុន៖ ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ ពិភាក្សាជាមួយអនុប្រធាន JICA ដើម្បីជំរុញការបណ្ដុះបណ្ដាលបច្ចេកទេស និងអភិវឌ្ឍជំនាញកម្មសិក្សាការីកម្ពុជា
តូក្យូ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីជាមួយលោក KOBAYASHI Hiroyuki អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងលទ្ធភាពក្នុងការអភិវឌ្ឍជំនាញដល់កម្មសិក្សាការីកម្ពុជាដែលមានបំណងចង់ធ្វើការនៅប្រទេសជប៉ុននាពេលអនាគត។ ជំនួបពិភាក្សាការងារទ្វេភាគីនេះ បានធ្វើឡើងនាថ្ងៃទី២៦…
