ចោរចូលគាស់ផ្ទះលួចទ្រព្យសម្បត្តិត្រូវនគរបាលសាមគ្គីមុនីជ័យចាប់ខ្លួនបានភ្លាម
ខេត្តកំពង់ស្ពឺ៖ នគរបាលសាមគ្គីមុនីជ័យបានសម្រេចបង្រ្កាបករណីចោរកម្មដោយគាស់ផ្ទះចូលលួចខ្សែក និងលុយបានជោគជ័យ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ។ ព្រឹត្តិការណ៍នេះបានកើតឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ នៅភូមិប៉ាលហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ។ ជនរងគ្រោះឈ្មោះ ស្រុន ង៉ែត អាយុ៤៦ឆ្នាំ បានធ្វើបណ្តឹងថា មានចោរចូលគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ។ ក្រោយពីទទួលបណ្តឹង សមត្ថកិច្ចបានឆែកកាំមេរ៉ាសុវត្ថិភាព និងឃើញជនសង្ស័យម្នាក់មានភិនភាគពាក់អាវដៃខ្លីពណ៌ខ្នៅ ស្លៀកខោជើងវែងពណ៌ខ្មៅ…
