ព័ត៌មានជាតិ

ជនសង្ស័យកាប់សម្លាប់យាយតាប្តីប្រពន្ធនៅកំពត ដោយសង្ស័យគុំនំ

ខេត្តកំពត៖ ករណីឃាតកម្មដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ដែលជនសង្ស័យបានកាប់សម្លាប់យាយតាប្តីប្រពន្ធចំនួនពីរនាក់។ ជនសង្ស័យឈ្មោះ សឹង មាគ អាយុ៥៣ឆ្នាំ ដែលជាកសិករនៅទីតាំងដដែល បានយកវត្ថុរឹងមុតកាប់ជនរងគ្រោះពីរនាក់គឺ អ៊ុកស៊ីម អាយុ៦៦ឆ្នាំ និងភរិយាឈ្មោះ ពេជ្រ ញឹប អាយុ៦៥ឆ្នាំ។…

សង្គ្រាមមជ្ឈិមបូព៌ា បង្កផលប៉ះពាល់ទៅអតិផរណា ប៉ុន្តែបើយូរ អាចបង្កឱកាសដល់កសិកម្មកម្ពុជា

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនាញក្នុងវិស័យពាណិជ្ជកម្មកម្ពុជា បានចេញមតិថា ប្រសិនបើសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយរយៈពេលវែង វាអាចនឹងជះឥទ្ធិពលដល់អតិផរណានៅកម្ពុជា ដែលអាចធ្វើឱ្យទំនិញមួយចំនួនឡើងថ្លៃ ហើយវិស័យទេសចរណ៍កម្ពុជាក៏អាចនឹងរងផលប៉ះពាល់មួយផ្នែកតូចផងដែរ។ ជាពិសេស តម្លៃប្រេងនៅទីផ្សារកម្ពុជានិងពិភពលោក នឹងមានការកើនឡើងខ្ពស់ ប្រសិនបើសង្គ្រាមនេះនៅមិនទាន់បញ្ចប់ទាន់ពេលវេលា។ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ជម្លោះយោធានៅមជ្ឈិមបូព៌ា បានធ្វើឱ្យបណ្ដាប្រទេសអ្នកលក់ប្រេងនៅទូទាំងពិភពលោក រិតត្បិតការលក់ប្រេងទៅកាន់បណ្ដាប្រទេសជាអ្នកទិញ…

ពិធីរំលឹកដំរីព្រៃដែលស្លាប់ដោយការបាញ់ពីកងទ័ពថៃ និងពិធីបុណ្យខួបបំបួសព្រៃព្រះរការ

ខេត្តព្រះវិហារ៖ នៅថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៦ លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំក្រុមមន្ត្រីរាជការ និងឧទ្យានុរក្ស រួមជាមួយសមាជិកក្រុមស្នូលបណ្តាញព្រៃព្រះរកា រៀបចំពិធីរំលឹកដល់វិញ្ញាណក្ខន្ធដំរីព្រៃ (មេ និងកូន) ចំនួន២ក្បាល ដែលបានស្លាប់កាលពីខែធ្នូ ឆ្នាំ២០២៥។ ពិធីនេះត្រូវបានធ្វើឡើងដោយមានការចូលរួមពីព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋក្នុងសហគមន៍…

អាជ្ញាធរជលផលកំពង់ចាមបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ២ករណីនៅស្រុកព្រៃឈរ

ខេត្តកំពង់ចាម៖ ក្រុមការងារជំនាញពីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកព្រៃឈរ ធ្វើប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលចំនួន ២ករណីនៅក្នុងស្រុកព្រៃឈរ។ ការប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ ក្រុមការងារបានរុះរើ បំផ្លាញចោល និងដកហូតឃាត់ទុកឧបករណ៍នេសាទខុសច្បាប់ជាច្រើន។ ករណីទី១ នៅទំនប់រលំពោធិ៍ ឃុំមៀន ក្រុមការងារបានរកឃើញឧបករណ៍លូស្បៃមុង ១២មាត់ របាំងស្បៃមុងប្រវែង…

កម្ពុជាចូលជាសមាជិកអង្គការអន្តរជាតិត្រួតពិនិត្យសោធននិវត្តន៍ ជាមួយសមាជិកជាង៧០ប្រទេស

ទីក្រុងប៉ារីស – បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលសមាជិកភាពជាផ្លូវការក្នុងអង្គការអន្តរជាតិសម្រាប់ស្ថាប័នត្រួតពិនិត្យសោធននិវត្តន៍ (IOPS) នាថ្ងៃទី៣ មីនា ២០២៦។ នេះជាជំហានថ្មីមួយក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គមរបស់កម្ពុជា។ លោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលដឹកនាំគណៈប្រតិភូកម្ពុជា បានបង្ហាញថា ការចូលជាសមាជិកនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមឱ្យមានប្រសិទ្ធភាពជាងមុន។…

ប្រតិភូយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ក្រសួងការពារជាតិបានរៀបចំឱ្យប្រតិភូយោធាបរទេសចំនួន ១២ប្រទេស ដែលប្រចាំកម្ពុជា ចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ ទីតាំងនេះជាកន្លែងដែលទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ។ ការចុះពិនិត្យនេះក៏ដើម្បីពិនិត្យស្ថានការណ៍ការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលចូលជាធរមានចាប់ពីថ្ងៃទី២៧ ធ្នូ ២០២៥។ យោងតាមក្រសួងការពារជាតិ កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ ដើម្បីធានាសន្តិភាព…

ជាង ៨ខែប្រយុទ្ធ! ទីតាំងឆបោកអនឡាញជាង ២០០កន្លែង រួមទាំងកាស៊ីណូត្រូវបិទខ្ទប់ ជួយសង្រ្គោះជនរងគ្រោះរាប់រយនាក់

ភ្នំពេញ៖ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងរយៈពេលជាង ៨ខែ បានទទួលជោគជ័យយ៉ាងធំធេង ដោយបានបិទខ្ទប់ទីតាំងពាក់ព័ន្ធជាង ២០០កន្លែង និងជួយសង្រ្គោះជនរងគ្រោះជាច្រើននាក់។ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឲ្យដឹងថា យុទ្ធនាការដ៏ស៊ីជម្រៅនេះបានបំបែកសំបុកឧក្រិដ្ឋជននៃការឆបោកអនឡាញនៅទូទាំងរាជធានី-ខេត្ត។ ក្នុងចំណោមជនពាក់ព័ន្ធមានជនជាតិផ្សេងៗពី ២៦ សញ្ជាតិ។ ទីតាំងដែលត្រូវបិទខ្ទប់រួមមានកាស៊ីណូ និងកន្លែងប្រព្រឹត្តអំពើឆបោកផ្សេងៗទៀត។ សមត្ថកិច្ចកំពុងបន្តគ្រប់គ្រងទីតាំងទាំងនេះ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យ និងអនុវត្តនីតិវិធីច្បាប់។ សម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា…

គ្រាប់មីនស្គរសម័យសង្គ្រាមត្រូវបានរកឃើញនៅដីចម្ការក្នុងស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង៖ ពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១គ្រាប់នៅក្នុងដីចម្ការមួយកន្លែង នៅវេលាម៉ោង៩:០០នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ គ្រាប់យុទ្ធភ័ណ្ឌនេះត្រូវបានរកឃើញនៅចំណុចដីចម្ការឈ្មោះ “តុញ” ស្ថិតក្នុងភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចបានចុះទៅពិនិត្យ ហើយបានអះអាងថា នេះជាគ្រាប់មីនស្គរមួយគ្រាប់ដែលបានសេសសល់តាំងពីសម័យសង្គ្រាមមក។ បច្ចុប្បន្ន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះត្រូវបានសមត្ថកិច្ចទំនាក់ទំនងអោយមន្ត្រីស៊ីម៉ាក់មកទទួលយកទៅរក្សាទុកនៅទីកន្លែងសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ ករណីនេះបង្ហាញពីគ្រោះថ្នាក់ដែលនៅសេសសល់ពីសម័យសង្គ្រាមនៅតែមាននៅក្នុងតំបន់ខ្លះនៃប្រទេសកម្ពុជា។

អាជ្ញាធរសៀមរាបបង្ក្រាបបទល្មើសធនធានធម្មជាតិ រឹបអូសម៉ាស៊ីនកែច្នៃឈើខុសច្បាប់ក្នុង៣ឃុំ

ខេត្តសៀមរាប៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងឃុំតាសៀម ឃុំកន្ទួត និងឃុំស្វាយលើ ស្រុកស្វាយលើ។ ក្នុងឱកាសនោះ លោកអភិបាលរងបានណែនាំ និងអប់រំដល់ម្ចាស់សិប្បកម្មកែច្នៃដែលខុសច្បាប់ ដោយបញ្ជាក់ថា បើចង់បន្តធ្វើអាជីវកម្ម ត្រូវធ្វើកិច្ចសន្យាព្រមព្រៀងតាមច្បាប់ និងប្រើឈើស្របច្បាប់តែប៉ុណ្ណោះ។ កន្លងមក…

សម្តេច ម៉ែន សំអន អំពាវនាវឱ្យប្រែក្លាយទិវានារីអន្តរជាតិទៅជាថ្ងៃជួយសង្គ្រោះជនភៀសសឹក និងអ្នករបួស

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវឱ្យថ្នាក់ដឹកនាំស្ត្រីទាំងអស់ប្រែក្លាយទិវានារីអន្តរជាតិ៨មីនា ពីថ្ងៃរីករាយដើរលេងកម្សាន្ត ទៅជាថ្ងៃចុះជួបសួរសុខទុក្ខដល់បងប្អូនជនភៀសសឹក និងអ្នករបួសនៅតាមមន្ទីរពេទ្យខេត្តជួរមុខ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានធ្វើការអំពាវនាវនេះក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ៨មីនា ខួបលើកទី១១៥ នៅថ្ងៃទី០៤មីនា២០២៦។ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី…