សោកនាដកម្មនៅសមុទ្រ! ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៧នាក់ស្លាប់ រាប់រយនាក់បាត់ខ្លួន ក្រោយទូកលិចព្រំដែនថៃ-ម៉ាឡេស៊ី
សារព័ត៌មាន Aljazeera បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ថា ទូកមួយគ្រឿងដែលដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់រយនាក់ រត់គេចពីប្រទេសមីយ៉ាន់ម៉ា បានក្រឡាប់លិចយ៉ាងអាណោចអាធ័មនៅក្បែរព្រំដែនសមុទ្រថៃ-ម៉ាឡេស៊ី។ ហេតុការណ៍ដ៏សោកសៅនេះបានបណ្តាលឱ្យមនុស្សយ៉ាងតិច ៧នាក់បាត់បង់ជីវិត ដែលក្នុងនោះមានស្ត្រី ៥នាក់ និងក្មេងស្រីម្នាក់ រីឯមនុស្សរាប់រយនាក់ទៀតកំពុងបាត់ខ្លួនយ៉ាងអាថ៌កំបាំង។ លោក Romli Mustafa ប្រធានទីភ្នាក់ងារអនុវត្តច្បាប់សមុទ្រម៉ាឡេស៊ី (MMEA)…
