ថៃប្រកាសផ្អាកបញ្ជូនទ័ពខ្មែរ១៨នាក់វិញ! ក្រោយលេសទាហានជាន់មីននៅព្រំដែន។
ប្រទេសថៃបានប្រកាសពន្យារពេលការប្រគល់កងទ័ពកម្ពុជាចំនួន ១៨នាក់ ដែលខ្លួនបានឃាត់ខ្លួនអស់រយៈពេលជាង ១០០ថ្ងៃមកហើយ។ ការពន្យារពេលនេះធ្វើឡើងដោយភាគីថៃលើកឡើងពីលេសថាទាហានរបស់ខ្លួនបានជាន់មីនរងរបួសនៅតំបន់ព្រំដែនខេត្តស៊ីសាកេត ទល់មុខប្រាសាទព្រះវិហារ ទោះបីជាមានការព្រមព្រៀងគ្នាកាលពីមុនថាត្រូវដោះលែងនៅថ្ងៃទី១២ ខែវិច្ឆិកាក៏ដោយ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នៅពេលដែលទាហានថៃពីររូបបានរងរបួសដោយសារជាន់មីននៅតំបន់ព្រំដែនខេត្តស៊ីសាកេត ជាប់នឹងតំបន់ប្រាសាទព្រះវិហារ។ ក្រោយហេតុការណ៍នេះ ព័ត៌មានត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស ហើយភ្លាមៗនោះទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិថៃ បានសម្រេចចិត្តផ្អាករាល់ប្រតិបត្តិការជាមួយកម្ពុជា។ យោងតាមកាសែតថៃ The Nation…
