ចិនបង្កើតកំណត់ត្រាថ្មី! ទេសចរណ៍ក្នុងស្រុកឈានដល់៥៩៦លាននាក់ក្នុង៩ថ្ងៃបុណ្យចូលឆ្នាំ
ភ្នំពេញ៖ ទិន្នន័យទេសចរណ៍ចិនបានផ្ទុះឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដោយមានភ្ញៀវទេសចរក្នុងស្រុកជិត៦០០លាននាក់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន៩ថ្ងៃ។ លោក ស៊ុន យេលី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានបង្ហាញនៅសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៧មីនា ថាក្នុងអំឡុងពេលវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ ចំនួនភ្ញៀវទេសចរក្នុងស្រុកបានឈានដល់៥៩៦លាននាក់ និងចំណាយលើវិស័យទេសចរណ៍លើសពី៨០០ប៊ីលានយាន់។ ទិន្នន័យទាំងពីរនេះបានបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។ ក្នុងឆ្នាំ២០២៥ ទីផ្សារវប្បធម៌ និងទេសចរណ៍ចិនក៏មានដំណើរការល្អគួរឱ្យកត់សម្គាល់ផងដែរ។ ការធ្វើដំណើរទេសចរណ៍ក្នុងស្រុកលើសពី៦.៥ប៊ីលាននាក់ កើនឡើងជាង១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ ការចំណាយលើវិស័យទេសចរណ៍បានឈានដល់៦.៣ទ្រីលានយាន់…
