វិបត្តិថវិកាអាមេរិក៖ ជើងហោះហើររាប់ពាន់ជើងត្រូវលុបចោល បុគ្គលិករដ្ឋខ្វះប្រាក់ខែជិត ៤០ថ្ងៃ!
សហរដ្ឋអាមេរិក៖ ជើងហោះហើរជាង ១,២០០ជើងនៅទូទាំងសហរដ្ឋអាមេរិក ត្រូវបានប្រកាសលុបចោលកាលពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមូលហេតុចម្បងគឺដោយសារតែរដ្ឋាភិបាលគ្មានថវិកាបើកប្រាក់ខែជូនបុគ្គលិកសហព័ន្ធ។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី៨ ខែវិច្ឆិកា។ វិបត្តិជាប់គាំងថវិកាជាតិកំពុងរាតត្បាតនៅសហរដ្ឋអាមេរិក ដោយសារតែសភាខុនហ្រ្គេសមិនទាន់អាចបោះឆ្នោតអនុម័តកញ្ចប់ថវិកាបាននៅឡើយ ដែលធ្វើឱ្យរដ្ឋាភិបាលអាមេរិកស្ថិតក្នុងស្ថានភាព “បិទទ្វារ” (Government Shutdown)…
