សន្តិសុខសង្គម

ប្រជាពលរដ្ឋសុំជួសជុលផ្លូវខូចខ្លាំងក្នុងឃុំពាមឯក

ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួសជុលផ្លូវមួយខ្សែដែលកំពុងខូចខ្លាំង។ ផ្លូវនេះមានប្រវែងជាង ១០គីឡូម៉ែត្រ ចាប់ពីប្រាសាទឯកភ្នំ កាត់តាមភូមិគោកដូង ទៅទល់នឹងទំនប់អាងភាស។ កន្លងមកផ្លូវនេះត្រូវបានស្ថាបនាដោយក្រាលក្រួសក្រហម ប៉ុន្តែបានខូចទៅវិញដោយសាររថយន្តធំៗដឹកស្រូវ និងម៉ាស៊ីនច្រូតស្រូវ។ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា មន្ទីររបស់លោកបានសម្រេចក្រាលកៅស៊ូនៅឆ្នាំក្រោយ ដែលនឹងចាប់អនុវត្តឆ្នាំក្រោយនេះ។

កម្លាំងអាវុធហត្ថចាប់ក្មេងទំនើង ៥ នាក់ ករណីបង្កហិង្សា និងប្រើប្រាស់គ្រឿងញៀន

រាជធានីភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនក្មេងទំនើងចំនួន ៥ នាក់ ក្នុងករណីបង្កហិង្សា និងប្រើប្រាស់សារធាតុញៀន នៅក្នុងខណ្ឌពោធិ៍សែនជ័យ។ ព្រឹត្តិការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣។ ក្រុមក្មេងទំនើងនេះបានប្រើប្រាស់កាំបិត ដុំថ្ម និងគប់លើប្រជាពលរដ្ឋ បណ្តាលឲ្យមានការខូចខាតម៉ូតូ និងកញ្ចក់ទ្វារផ្ទះ។ ក្មេងទំនើងដែលត្រូវបានចាប់ខ្លួនមានអាយុពី ១៥…

មន្ទីរប្រឆាំងគ្រឿងញៀនបដិសេធដាច់អហង្ការព័ត៌មានបំភ្លៃពី TikTok «បក្សីចាំក្រុង» ជុំវិញករណីបង្ក្រាបពេជ្រលើមេឃ

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការមួយ ដោយច្រានចោលយ៉ាងដាច់អហង្ការចំពោះការផ្សាយព័ត៌មានមិនពិត បំភ្លៃការពិត និងគ្មានមូលដ្ឋានច្បាស់លាស់របស់គណនី TikTok អនាមិកមួយឈ្មោះ «បក្សីចាំក្រុង»។ ការផ្សាយនេះ បានបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចជាកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនទាំងមូល ជុំវិញករណីបង្ក្រាបបទល្មើសគ្រឿងញៀនដ៏ធំមួយនៅទីតាំងខារ៉ាអូខេ «ពេជ្រលើមេឃ»…

នគរបាលព្រហ្មទណ្ឌ ច្រានចោលការចោទប្រកាន់រឿងបៀតបៀនស្ត្រី ក្នុងប្រតិបត្តិការស្វាយរៀង បញ្ជាក់ថាជាទង្វើអ្នកសារព័ត៌មាន

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីថ្លែងការណ៍ច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ថា កងកម្លាំងរបស់ខ្លួនបានប្រព្រឹត្តអំពើបៀតបៀន ឬប៉ះពាល់កិត្តិយសស្ត្រី ក្នុងអំឡុងពេលប្រតិបត្តិការបង្ក្រាបករណីរំដោះអ្នកទោសនៅខេត្តស្វាយរៀងនាពេលថ្មីៗនេះ។ នាយកដ្ឋានបានអះអាងយ៉ាងមុតមាំថា កងកម្លាំងនគរបាលជំនាញទាំងអស់ បានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យកងកម្លាំង ពិសេសការគោរពចំពោះស្ត្រី។ ក្នុងសេចក្ដីបំភ្លឺដែលបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានបញ្ជាក់ថា បន្ទាប់ពីការចាប់ខ្លួនបានជោគជ័យនូវអ្នកទោសចំនួន ៦នាក់ និងស្ត្រីម្នាក់ដែលបានចូលរួមរំដោះចេញពីសាលាដំបូងខេត្តស្វាយរៀង នៅក្នុងភូមិសាស្ត្រស្រុកស្វាយទាប ខេត្តស្វាយរៀង…

អគ្គិភ័យឆាបឆេះរង្គាល! ផ្ទះពលរដ្ឋ ២០ ខ្នង ក្លាយជាផេះក្នុង ២ ថ្ងៃ ដោយសារឆ្លងចរន្តអគ្គិសនី

ភ្នំពេញ៖ រាជធានីភ្នំពេញបានរងការវាយប្រហារដោយអគ្គិភ័យដ៏សន្ធោសន្ធៅរហូតដល់ ៣ ករណី ក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ២០ ខ្នង ត្រូវអណ្តាតភ្លើងលេបត្របាក់ទាំងស្រុង។ ហេតុការណ៍ដ៏រន្ធត់ទាំងនេះ ភាគច្រើនបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ យោងតាមរបាយការណ៍ផ្លូវការរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ…

យុវតីពលកររងគ្រោះដោយទាហានឈុតខ្មៅថៃ ពេលនេះសុខភាពល្អប្រសើរ ថ្នាក់ដឹកនាំប្តេជ្ញារកយុត្តិធម៌

ក្រុមគ្រួសារយុវតីពលករខ្មែរម្នាក់ដែលបានរងគ្រោះដោយការចាប់រំលោភពីសំណាក់ក្រុមទាហានឈុតខ្មៅថៃ បានបញ្ជាក់ថា ស្ថានភាពសុខភាពរបស់នាងពេលនេះមានភាពល្អប្រសើរឡើងវិញហើយ។ ដំណឹងនេះកើតឡើងចំពេលដែលលោក សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅជូនដល់យុវតីរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្នុងឱកាសនោះ លោក សុខ លូ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅបំផុតរបស់ក្រុមទាហានឈុតខ្មៅថៃ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស…

ភ្នំពេញ៖ ឆេះឃ្លាំងអេតចាយសន្ធោសន្ធៅនៅដង្កោ ផ្ដើមចេញពីការផ្ទុះកំប៉ុងថ្នាំបាញ់មូស បង្កការភ្ញាក់ផ្អើល!

ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះឃ្លាំងស្តុកអេតចាយមួយកន្លែងទាំងស្រុង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច ខណៈមូលហេតុបឋមគឺបណ្ដាលមកពីការផ្ទុះកំប៉ុងថ្នាំបាញ់មូស។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា…

ក្ដៅៗ! កម្លាំងនគរបាលភ្នំពេញ បង្ក្រាបចោរប្លន់ម៉ូតូ៤នាក់ និងក្មេងទំនើង១៦នាក់ បង្ហាញមុខមុនបញ្ជូនទៅតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ និងក្រុមក្មេងទំនើងដែលបង្កអំពើហិង្សាតាមទីសាធារណៈ សរុបជាង២០នាក់។ ពួកគេត្រូវបាននាំមកបង្ហាញមុខជាសាធារណៈនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ មុននឹងបញ្ជូនបន្តទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា។ ប្រតិបត្តិការដ៏ក្ដៅគគុកនេះ ធ្វើឡើងយ៉ាងម៉ឺងម៉ាត់បំផុត ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ឯក…

ភ្ញាក់ផ្អើល! បុរសកម្មករម្នាក់ធ្លាក់ពីជាន់ទី២ ស្លាប់ក្នុងថ្លុកឈាម នៅដង្កោ ក្រោយស្រវឹងស្រា

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង ៦ និង ៣០ នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីធ្លាក់ពីលើអគារបន្ទប់ជួលជាន់ទី២ ត្រង់ចំណុចផ្លូវបេតុង ភូមិព្រៃទីទុយ សង្កាត់ព្រៃ.ស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះឈ្មោះ ក្រឹង…

ភ្លើងឆេះកួចផ្ទះឈើប្រក់ស័ង្កសីជិតមាត់ទន្លេ នៅព្រែកប្រា រងរបួសម្នាក់ និងខូចខាតធ្ងន់ធ្ងរ!

ភ្នំពេញ៖ ហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះផ្ទះឈើប្រក់ស័ង្កសីជាច្រើនខ្នងដែលសង់ជាប់មាត់ទន្លេ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៧ និង ៤០ នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង និងបន្សល់ទុករបួសមនុស្សម្នាក់។ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកើតហេតុបានរៀបរាប់ថា មុនពេលកើតមានអគ្គិភ័យ ពួកគាត់បានធុំក្លិនឆេះឈ្ងៀម និងភ្លាមៗនោះក៏ឃើញផ្សែងខ្មៅហុយទ្រលោមលាយឡំនឹងអណ្ដាតភ្លើងបានឆាបឆេះផ្ទះរួចទៅហើយ។…