ប្រតិបត្តិការក្ដៅ! នគរបាលភ្នំពេញ-តាកែវ បង្ក្រាប៤នាក់ ជាក្រុមចោរប្លន់ម៉ូតូយ៉ាងសកម្ម មានទាំងមុខសញ្ញាចាស់!
កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ខណ្ឌដង្កោ និងកម្លាំងនគរបាលស្នងការដ្ឋានខេត្តតាកែវ បានបើកប្រតិបត្តិការស្រាវជ្រាវដ៏ក្ដៅគគុក រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យកាប់ប្លន់ដ៏សកម្មចំនួន៤នាក់។ ការចាប់ខ្លួននេះធ្វើឡើងក្រោយក្រុមនេះបានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូជនរងគ្រោះបានសម្រេចកាលពីពេលកន្លងទៅ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។ ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់នេះ បានចាប់ផ្ដើមឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយលទ្ធផលសមត្ថកិច្ចដកហូតបានម៉ូតូចំនួន៣គ្រឿង។ ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ទី១-ឈ្មោះ នួន…
