ឈ្មួញនៅតែលួចនាំគោថៃចូលកម្ពុជាតាមច្រករបៀង ទោះព្រំដែនតានតឹង
បន្ទាយមានជ័យ៖ ទោះបីជាព្រំដែនកម្ពុជា-ថៃមានភាពតានតឹង និងបានបិទទាំងស្រុង ក៏ឈ្មួញនៅតែអាចលួចលាក់នាំសត្វគោពីប្រទេសថៃឆ្លងដែនចូលកម្ពុជាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសតាមច្រករបៀងអូរបីជាន់។ បើតាមប្រភពនានាពីឈ្មួញ និងប្រជាពលរដ្ឋដែលនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ជំនួញសត្វគោពីប្រទេសថៃនៅតែមានជាបន្តបន្ទាប់ ជាពិសេសខណៈពេលព្រំដែនគ្មានការប្រយុទ្ធគ្នា។ ការរត់ពន្ធនាំសត្វគោពីប្រទេសថៃចូលកម្ពុជាកំពុងត្រូវឈ្មួញលួចនាំចូលតាមច្រករបៀងអូរបីជាន់ ច្រករបៀងធ្នង់ ច្រករបៀងនៃស្រុកថ្នពួក និងស្រុកអូរជ្រៅ។ ប្រភពបានឱ្យដឹងទៀតថា សត្វគោដែលឈ្មួញថៃនាំចូលមកកម្ពុជា ត្រូវបានឈ្មួញថៃដេញឆ្លងព្រំដែនដោយថ្មើរជើង ប្រគល់ឱ្យឈ្មួញកម្ពុជាដឹកបន្តតាមរថយន្ត ឬតាមគោយន្តកន្រ្តៃយ៍។ ជាក់ស្តែង កាលពីយប់ឈានចូលថ្ងៃទី៤…
