កុមារកម្ពុជា ៩ នាក់ ឈ្នះប្រកួតគំនូររថយន្តសុបិន ត្រៀមតំណាងប្រទេសនៅជប៉ុន
រាជធានីភ្នំពេញ៖ ក្រុមហ៊ុនតូយ៉ូតា ខេមបូឌា បានប្រកាសជាផ្លូវការនូវម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រកួតគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ លើកទី១៩ ដែលទទួលបានការចូលរួមយ៉ាងច្រើនពីកុមារកម្ពុជាទូទាំងប្រទេស។ កម្មវិធីនេះជាគំនិតផ្តួចផ្តើមសកលរបស់ Toyota Motor Corporation ក្នុងគោលបំណងជំរុញទឹកចិត្តកុមារឱ្យជឿជាក់លើថាមពលនៃក្តីសុបិន និងបណ្តុះបណ្តាលអ្នកបង្កើតថ្មីជំនាន់ក្រោយ។ ក្រោមប្រធានបទ “រថយន្តក្នុងសុបិនរបស់អ្នក” កុមារអាយុក្រោម១៥ឆ្នាំបានបង្ហាញពីទេពកោសល្យសិល្បៈ និងគំនិតច្នៃប្រឌិតខ្ពស់។ ម្ចាស់ជ័យលាភីកម្រិតអាយុក្រោម៨ឆ្នាំ៖ ១. លាមលិះ ចេស្ដា…
