ជីប ម៉ុង ចូលរួមដើរដើម្បីសន្តិភាព បង្ហាញស្មារតីស្រឡាញ់សន្តិភាពរបស់ខ្មែរ
រាជធានីភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ក្រុមហ៊ុនជីប ម៉ុង បានចូលរួមព្រឹត្តិការណ៍ “ដើរដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា” ក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ជាមួយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ព្រឹត្តិការណ៍នេះរំលេចពីសារៈសំខាន់នៃសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ ព្រមទាំងការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងការកសាងនិងថែរក្សាសន្តិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ គួររំលឹកថា កាលពីពេលប្រទេសកម្ពុជាកំពុងមានសង្គ្រាមជាមួយប្រទេសថៃ ក្រុមហ៊ុនជីប ម៉ុង បានគៀរគរកម្លាំងព្យុហយាត្រាក្នុង«ដំណើរដើម្បីសន្តិភាព»…
