តារាកំប្លែង ខ្ញុង វិលត្រឡប់ជាថ្មី ក្រោយជាប់បំណុលរាប់ម៉ឺនដុល្លារ
មហាជនសង្ស័យថាមិនអាចឃើញមុខអ្នកនាង ខ្ញុង តារាកំប្លែងដ៏ល្បីឈ្មោះ ក្នុងអាជីពសិល្បៈទៀតទេ បន្ទាប់ពីនាងបាត់មុខអស់រយៈពេលយូរ ដោយសារបំណុលជុំទិសរាប់ម៉ឺនដុល្លារ។ ប៉ុន្តែឥឡូវនេះ នាងបានវិលត្រឡប់មកវិញយ៉ាងភ្ញាក់ផ្អើល ជាមួយនឹងបទចម្រៀងថ្មី និងការសម្តែងកំប្លែងជាថ្មីឡើងវិញ។ បទចម្រៀងថ្មីរបស់អ្នកនាង ខ្ញុង មានចំណងជើងថា «តាក់ស៊ីទៅលេងស្រុក» ដែលជាបទសម្រាប់ស្តាប់កំសាន្តនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។ ផលិតកម្មដែលនាងច្រៀងក៏ជាផលិតកម្មចាស់ដែលនាងធ្លាប់ជ្រកកោនពីមុនមកដែរ។ អ្នកនាង ខ្ញុង បានងាកចេញពីអាជីពសិល្បៈអស់មួយរយៈធំ បន្ទាប់ពីញាំញីដោយសារបំណុលរាប់ម៉ឺនដុល្លារ។…
