កម្មករ-កម្មការិនីរោងចក្រ ហេន ៧ ហ្គាម៉ិន វិលត្រឡប់ធ្វើការវិញបន្ទាប់ពីក្រសួងការងារដោះស្រាយបញ្ហាចប់សព្វគ្រប់
រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការទាមទារពីកម្មករ-កម្មការិនី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលដោះស្រាយបញ្ហាយ៉ាងលឿនរហ័ស ធ្វើឱ្យកម្មករទាំងអស់នៃរោងចក្រហេន ៧ ហ្គាម៉ិន បានវិលត្រឡប់ចូលធ្វើការជាធម្មតាវិញនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា៖ «ការដោះស្រាយបញ្ហារបស់កម្មករ-កម្មការិនីនេះ ត្រូវបានធ្វើឡើងយ៉ាងលឿនរហ័សក្រោមការយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីជាន់ខ្ពស់ក្រសួង។ រាល់បញ្ហានានារបស់កម្មករនិយោជិត ក្រសួងតែងតែយកចិត្តទុកដាក់ដោះស្រាយដោយប្រកបដោយប្រសិទ្ធភាព»។…
