វគ្គបណ្ដុះបណ្ដាលព័ត៌មានវិទ្យាសម្រាប់កីឡា បើកដំណើរការដោយមានសិក្ខាកាម៨០នាក់
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកវគ្គបណ្ដុះបណ្ដាលពិសេសស្ដីពី “ការប្រើប្រាស់ព័ត៌មានវិទ្យាដើម្បីពង្រឹងសមត្ថភាពស្រង់ទិន្នន័យ និងស្ថិតិកីឡា” ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ទី៦ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួង ដែលអញ្ជើញជាអធិបតីក្នុងពិធីបើក បានថ្លែងថា៖ “វគ្គបណ្ដុះបណ្ដាលនេះជាដើមទុនសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពនៃឧស្សាហកម្មកីឡាកម្ពុជា។ ការសិក្សាជំនាញឌីជីថលពិតជាចាំបាច់សម្រាប់ការបង្កើនប្រសិទ្ធភាពការងារ…
