ឡុង បេលឿន ផ្ដួលជើងខ្លាំងបារាំង SPEA BAPA ត្រឹមទឹកទី៣ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលពេញប្រទេសបារាំង!
ប្រទេសបារាំង៖ បេសកកម្មដ៏អស្ចារ្យរបស់អ្នកប្រដាល់គុនខ្មែរ៣រូបនៅទឹកដីបារាំងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានធ្វើឲ្យមហាជនអ្នកតាមដានវិស័យកីឡាប្រដាល់ទាំងក្នុងនិងក្រៅប្រទេសផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កីឡាករទាំង៣រូបសុទ្ធតែដណ្ដើមបានជ័យជម្នះលើគូប្រកួតរៀងៗខ្លួន ដោយឡែកកីឡាករ ឡុង បេលឿន បង្ហាញសមត្ថភាពដ៏គួរឲ្យកោតសរសើរបំផុត ដោយផ្ដួលកីឡាករជើងខ្លាំងបារាំង SPEA Bapa ឲ្យបោះបង់ការប្រកួតនៅត្រឹមទឹកទី៣។ មុនពេលចេញដំណើរទៅប្រកួតផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរលើកនេះ កីឡាករ ឡុង បេលឿន ដែលត្រូវប៉ះជាមួយ SPEA…
