ច្រកទ្វារចាំយាមត្រៀមខ្លួនរួចជាស្រេច! ទទួលពលករខ្មែរពីថៃវិញដោយក្ដីអបអរ និងសុវត្ថិភាពខ្ពស់បំផុត
ខេត្តកោះកុង៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលស្វាគមន៍បងប្អូនពលករខ្មែរយើង ដែលនឹងត្រូវភាគីថៃបញ្ជូនត្រឡប់មកកាន់មាតុភូមិវិញ។ នេះបើយោងតាមការប្រកាសរបស់ផេកផ្លូវការរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា នេះ។ ការត្រៀមរៀបចំនេះ គឺដើម្បីធានាថាពលករកម្ពុជាទាំងអស់ នឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងសុវត្ថិភាពបំផុតពេលវិលត្រឡប់មកដល់។ ស្ថាប័នពាក់ព័ន្ធជាច្រើនបានសហការគ្នាយ៉ាងជិតស្និទ្ធ ដោយត្រៀមទាំងសម្របសម្រួលសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ព្រមទាំងជួយជញ្ជូនសម្ភារៈផ្ទាល់ខ្លួនរបស់បងប្អូនពលករពីច្រកទ្វាររហូតដល់ទីតាំងរង់ចាំទទួល។…
