វិបត្តិអ៊ុយក្រែន-រុស្ស៊ី៖ អាមេរិកបារម្ភរុស្ស៊ីអាចប្រើវិធានការធ្ងន់ធ្ងរបំផុតក្រោយយន្តហោះចម្បាំង និងទម្លាក់នុយក្លេអ៊ែរ ៤១គ្រឿងឆេះខ្ទេច
ទីក្រុងម៉ូស្គូ៖ ប្រេសិតពិសេសរបស់លោកត្រាំទទួលបន្ទុកខាងបញ្ហាអ៊ុយក្រែន លោកខេតខេឡក់ (Keith Kellogg) ថ្លែងថាសង្គ្រាមអ៊ុយក្រែនមើលទៅមិនងាយបញ្ចប់ទេ ប៉ុន្តែអាចនឹងផ្ទុះឡើងកាន់តែខ្លាំងបន្ទាប់ពីអ៊ុយក្រែនបញ្ជូនដ្រូនទៅវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីជាច្រើនកន្លែងបណ្ដាលឱ្យឆេះយន្តហោះចម្បាំងល្អៗ រួមទាំងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ សរុប៤១គ្រឿងកាលពីថ្ងៃសៅរ៍។ ព្រឹត្តិការណ៍នោះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការជួបគ្នារវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែននៅតួកគី។ អ៊ុយក្រែនអះអាងថាខ្លួនបានរៀបចំផែនការនោះមិនមែនតិចតួចនោះទេ ប៉ុន្តែរៀបចំមួយឆ្នាំកន្លះមកហើយ។ ហើយផែនការនេះសម្ងាត់ល្អណាស់ សូម្បីតែលោកត្រាំក៏អ៊ុយក្រែនមិនបានប្រាប់ឱ្យដឹងដែរ។ អ៊ុយក្រែនថ្លែងថាខ្លួនវាយប្រហារមូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅស៊ីបេរី (Siberia) និងតំបន់ចុងប៉ូចបំផុតភាគខាងជើង។ ពោលគឺមានចម្ងាយ៤៣០០គីឡូម៉ែត្រពីព្រំដែន។ នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ហ្វក់…