យោធាថៃបាញ់ប្រហារព្រំដែន សាលារៀនឧត្តរមានជ័យត្រូវបិទទ្វារភ្លាមៗ
ខេត្តឧត្តរមានជ័យ – ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកដំណើរការសាលារៀនតាមព្រំដែនកម្ពុជា-ថៃភ្លាមៗ ក្រោយយោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងការពារជាតិបានបញ្ជាក់ថា ចាប់ពីម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ។ ការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រះលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។…
