ជីវិត និងសង្គម

សម្តេចហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញទៅបារាំង ចូលរួមកិច្ចប្រជុំកំពូលសុខភាពតែមួយ

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចាកចេញពីរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit)។ ការទស្សនកិច្ចនេះត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់លោក អេម៉ានុយអែល…

រថយន្ត Range Rover បុកពីក្រោយ Lexus រុញផ្ទប់បង្គោលភ្លើង ម្ចាស់ដោះស្លាកលេខគេចបាត់

ភ្នំពេញ៖ ឧប្បត្តិហេតុចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង ៣ ទៀបភ្លឺថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវលេខ២១ បុរីពិភពថ្មីកួរស្រូវ២ ក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តម៉ាក Range Rover ពណ៌ខ្មៅមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន បានជ្រុលទៅបុកពីក្រោយរថយន្តម៉ាក Lexus RX400h…

ត្រាំដាក់ឱសានវាទ៤៨ម៉ោងទៅអ៊ីរ៉ង់៖ បើកច្រកសមុទ្រហើមូស ឬកម្ទេចហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស

សង្គ្រាមអ៊ីរ៉ង់៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានដាក់ឱសានវាទថ្មីទុកពេល៤៨ម៉ោង ឲ្យអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ឬបើកច្រកសមុទ្រហើមូស បើមិនដូច្នេះទេ នឹងកម្ទេចអ៊ីរ៉ង់ឲ្យហ្មត់។ រួចនាថ្ងៃទី៥ មេសា លោកត្រាំចេញការគំរាមយ៉ាងខ្លាំងទៀត ប្រឆាំងអ៊ីរ៉ង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធប្រទេសនេះ ប្រសិនបើមិនបើកច្រកសមុទ្រហើមូសមុនពេលផុតឱសានវាទរបស់លោកត្រឹមថ្ងៃទី៧ មេសា ទេនោះ។ ជាការផ្គើនវិញ អ៊ីរ៉ង់បានវាយប្រហារបណ្ដាហេដ្ឋារចនាសម្ព័ន្ធ ក្នុងបណ្ដាប្រទេសអារ៉ាប់ជិតខាងជាសម្ព័ន្ធមិត្តអាមេរិក ហើយគំរាមរិតត្បិតច្រកសមុទ្រមួយទៀតក្នុងតំបន់ ដែលមាននាវាឆ្លងកាត់ច្រើនដែរគឺច្រកសមុទ្រ…

កម្ពុជាបន្តបណ្តេញជនជាតិចិន ១៥៣ នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

រាជធានីភ្នំពេញ – អាជ្ញាធរអន្តោប្រវេសន៍កម្ពុជាបានបណ្តេញជនជាតិចិនចំនួន ១៥៣ នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងការលួចស្នាក់នៅធ្វើការងារខុសច្បាប់ ឱ្យវិលត្រឡប់ទៅប្រទេសវិញ។ ប្រភពព័ត៌មានបានបញ្ជាក់ថា នៅយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរអន្តោប្រវេសន៍បានអនុវត្តតាមអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយសហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីបណ្តេញជនជាតិចិនទាំងនេះតាមរយៈយន្តហោះពិសេសពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ។ ក្នុងចំណោមជនជាតិចិនទាំង ១៥៣…

ស៊ែរប៊ីបង្ក្រាបគម្រោងបំផ្លិចបំផ្លាញបំពង់ឧស្ម័នរុស្ស៊ី៖ រកឃើញគ្រឿងផ្ទុះធំៗក្បែរខ្សែចម្លង Balkan Stream

ប្រទេសស៊ែរប៊ី៖ អាជ្ញាធរស៊ែរប៊ីបានរកឃើញថង់ស្ពាយដាក់គ្រឿងផ្ទុះចំនួន ២ ក្បែរបំពង់បង្ហូរឧស្ម័ន Balkan Stream ដែលជាខ្សែចម្លងឧស្ម័នសំខាន់ពីរុស្ស៊ីទៅកាន់ស៊ែរប៊ី និងហុងគ្រី។ លោក Aleksandar Vucic ប្រធានាធិបតីស៊ែរប៊ី បានប្រកាសថា ការរកឃើញនេះបានកើតឡើងនៅថ្ងៃទី៥ មេសា នៅតំបន់ Kanjiza ភាគខាងជើងប្រទេស។ នៅក្នុងថង់ស្ពាយទាំងពីរនោះ មានកញ្ចប់គ្រឿងផ្ទុះធំៗ…

ចិន-រុស្ស៊ី រួមដៃប្រើអំណាចក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដើម្បីស្ដារសន្តិភាពតំបន់មជ្ឈិមបូព៌ា

ភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបន្តឆេះខ្លាំងឡើង ក្រោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកប្រកាសសង្គ្រាមប្រឆាំងអ៊ីរ៉ង់ចាប់ពីថ្ងៃទី២៨ កុម្ភៈមក។ ស្ថានភាពនេះបានធ្វើឲ្យទំនាក់ទំនងការទូតរវាងរុស្ស៊ី និងចិនកាន់តែតឹងរឹងថែមទៀត។ អ៊ីរ៉ង់ជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់រុស្ស៊ី ខណៈចិនពឹងផ្អែកលើប្រេងអ៊ីរ៉ង់ និងចង់ឲ្យមានការបើកច្រកសមុទ្រហើមូសដោយសុវត្ថិភាព។ ប្រទេសទាំងពីរនេះ ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានពង្រឹងទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធតាំងពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែនមក។ រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយអ្នកដឹកនាំរុស្ស៊ីលោកស័រហ្គេយឡាវរ៉ូវ នៅថ្ងៃទី៥ មេសា ដោយសង្កត់ធ្ងន់ពីតម្រូវការធ្វើការរួមគ្នាដើម្បីស្ដារសន្តិភាពក្នុងតំបន់។ “សភាពការណ៍នៅមជ្ឈិមបូព៌ាបន្តដុនដាប ហើយការប្រយុទ្ធគ្នាកំពុងបង្កើនឡើង។ យើងត្រូវការបទឈប់បាញ់គ្នាជាបន្ទាន់”…

តម្លៃប្រេងឆៅកើនឡើងខ្ពស់ ដោយសារសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់បន្តរំខានការផ្គត់ផ្គង់

ភ្នំពេញ៖ តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងជាង ១% នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដោយសារការភ័យខ្លាចជាបន្តបន្ទាប់លើការផ្គត់ផ្គង់បណ្តាលមកពីការរំខានដល់ការដឹកជញ្ជូននៅក្នុងតំបន់ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា ពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។ កិច្ចសន្យាប្រេងឆៅប្រភេទ Brent បានកើនឡើង ១,៧១ ដុល្លារ ឬ ១.៦% ដល់តម្លៃ ១១០,៧៤ ដុល្លារអាមេរិកក្នុង១បារ៉ែល គិតត្រឹមម៉ោង…

សួនផ្កាចម្រុះពណ៌មាត់ទន្លេកំពង់ចាម កំពុងរីកស្រស់ទាក់ទាញភ្ញៀវរាប់ពាន់នាក់មកទស្សនា

ក្រុងកំពង់ចាម៖ សួនផ្កាចម្រុះពណ៌ដែលដាំចំនួន១០ម៉ឺនគុម្ពនៅមាត់ទន្លេក្រុងកំពង់ចាម ក្រោមស្ពានគីហ្ស៊ុណា កំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនមកកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៍។ លោកលី សុវណ្ណ អភិបាលក្រុងកំពង់ចាម បានប្រាប់ថា សួនផ្កានេះត្រូវបានបង្កើតឡើងក្រោមការចង្អុលបង្ហាញពីឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត ក្រោយពីទឹកទន្លេបានស្រក។ ក្រុមកម្មករសាលាក្រុងបានសម្អាតដី និងដាំផ្កាចម្រុះពណ៌ដូចជា ផ្ការីករាយ ផ្កាស្បៃរឿង និងផ្កាឈូករ័ត្ន។ អភិបាលក្រុងបន្តថា សាលាក្រុងបានរៀបចំកន្លែងផ្ញើសំបុត្រម៉ូតូត្រឹមត្រូវដោយចំណាយតែ៥០០រៀល…

នាវាចម្បាំងរុស្ស៊ីចំនួន២គ្រឿងចូលចតកំពង់ផែព្រះសីហនុ ដើម្បីទស្សនកិច្ចសហប្រតិបត្តិការ៣ថ្ងៃ

ខេត្តព្រះសីហនុ – នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿងបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។ នាវាចម្បាំងរុស្ស៊ីទាំងពីរគ្រឿង មានឈ្មោះ Sovershenny លេខ៣៣៣ និង Rezky លេខ៣៤៣ ដែលមកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី។ នាវាទាំងនេះត្រូវបានដឹកនាំដោយមេបញ្ជាការលោកវរនាវីឯក SHMAGIN Artem និងលោកវរនាវីឯក KOVALEV…

ចម្រៀងពីទ្រ ជីវិតពីកូត៖ លោកតាពិការភ្នែកវ័យ៨០ឆ្នាំ រកស៊ីដោយកូតទ្រ តាមផ្សារកំពង់ចាម

ខេត្តកំពង់ចាម៖ សំឡេងទ្រ ដែលបន្លឺចេញពីការកូតរបស់លោកតាពិការភ្នែកវ័យ៨០ឆ្នាំ បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃនៅតាមផ្សារនានាក្នុងក្រុងកំពង់ចាម និងមាត់ទន្លេមេគង្គក្រោមស្ពានគីហ្ស៊ុណា។ លោកតា អាន សៀន អាយុ៨០ឆ្នាំ ដែលមានស្រុកកំណើតនៅឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានធ្វើមុខរបរនេះជិត៤០ឆ្នាំមកហើយ។ រាល់ព្រឹក គាត់តែងតែឱ្យម៉ូតូឌុបដឹកមកទម្លាក់នៅតាមផ្សារនានា ដោយអង្គុយអែបចិញ្ចើមផ្លូវ កូតទ្របន្លឺសំឡេងទៅតាមបទចម្រៀង។ លោកតាបានរៀបរាប់ថា គាត់បានកើតចេញពីផ្ទៃម្ដាយពេលអាយុ៤ឆ្នាំ ហើយជំងឺបានធ្វើឱ្យភ្នែកទាំងទ្វេពិការភាពមើលមិនឃើញចាប់តាំងពីពេលនោះមក។…