ស្នេហ៍រស់នៅក្រោមគំនរបាក់បែក៖ គូស្នេហ៍៥៤គូរៀបការរួមគ្នានៅជ្រោយហ្គាហ្សាដែលរងគ្រោះដោយសង្គ្រាម
ជ្រោយហ្គាហ្សា៖ ក្នុងភាពអស្ចារ្យនៃក្តីសង្ឃឹម គូស្នេហ៍៥៤គូបានរៀបការរួមគ្នានៅថ្ងៃទី២ ធ្នូ ក្នុងទីក្រុងខាន់យូនេស ភាគខាងត្បូងជ្រោយហ្គាហ្សា ដែលជាកន្លែងដែលគំនរបាក់បែកពាសពេញដោយសារសង្គ្រាមជិត២ឆ្នាំ។ ពិធីរៀបការជាសមូហភាពនេះបាននាំមកនូវក្តីរីករាយទៅក្នុងទីក្រុងដែលរងការបំផ្លាញខ្ទេចខ្ទីដោយសង្គ្រាម។ យុវជនម្នាក់ក្នុងចំណោមយុវជនដែលរៀបការបាននិយាយថា៖ “យើងត្រូវការអ្វីមួយដែលជាសេចក្តីត្រូវការរបស់យើង នោះជាការរៀបការ ដែលបង្ហាញថាទឹកចិត្តរបស់យើងនៅរស់ជានិច្ច។” ក្នុងពិធីរៀបការនេះមានការទះស្គរ និងតន្ត្រី ពេលហែកូនកម្លោះកូនក្រមុំទៅកាន់កន្លែងប្រារព្ធពិធី។ ពិធីនោះរៀបចំនៅទីលានមួយស្ថិតនៅកណ្តាលបណ្តាអគារដែលមួយចំនួនបាក់បែកពាក់កណ្តាល និងអគារដទៃៗទៀតរងការបំផ្លាញទាំងស្រុង។ ពិធីរៀបការជាសមូហភាពនេះមានមនុស្សចូលរួមច្រើនរយនាក់។ បណ្តានារីជាកូនក្រមុំស្លៀកពាក់រ៉ូបពណ៌ស តុបតែងលម្អដោយក្រណាត់ពណ៌ក្រហម…
