ជីវិត និងសង្គម

គ្រោះថ្នាក់បរិស្ថានធ្ងន់ធ្ងរ៖ សិប្បកម្មកែច្នៃប្រេងម៉ាស៊ីនបំពុលដីស្រែ ធ្វើឱ្យប្រជាពលរដ្ឋខេត្តកំពង់ស្ពឺរងគ្រោះ

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ កំពុងប្រឈមនឹងបញ្ហាបរិស្ថានធ្ងន់ធ្ងរដោយសារសិប្បកម្មកែច្នៃប្រេងម៉ាស៊ីនមួយកន្លែង ដែលបានបញ្ចេញទឹកកខ្វក់មានជាតិប្រេងពណ៌ខ្មៅហូរចូលទៅក្នុងដីស្រែរបស់ពួកគាត់។ អ្នកភូមិដែលរងផលប៉ះពាល់បានរាយការណ៍ថា ទឹកកខ្វក់នេះបានបណ្តាលឱ្យខូចខាតដំណាំស្រូវយ៉ាងធ្ងន់ធ្ងរ ដោយស្រូវដែលកំពុងលូតលាស់ត្រូវបានរលួយនិងងាប់ទាំងស្រុង ធ្វើឱ្យពួកគាត់បាត់បង់ទិន្នផលស្រូវ។ លើសពីនេះទៀត ទឹកស្អុយនិងក្លិនមិនល្អពីសិប្បកម្មនេះបានប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយមានការបារម្ភថាអាចបង្កជាបញ្ហាសុខភាពដល់កុមារ និងមនុស្សចាស់ក្នុងមូលដ្ឋាន។ អ្នកភូមិបានលើកឡើងថា ពួកគាត់បានរាយការណ៍និងស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែបញ្ហានៅតែបន្តកើតមាន។ លោក ច័ន្ទ ថេត…

អង្គការ AHF កម្ពុជា ប្រារព្ធទិវាប្រយុទ្ធនឹងជំងឺអេដស៍ពិភពលោក ដោយគូសបញ្ជាក់ថា ការប្រយុទ្ធនៅមិនទាន់បញ្ចប់ទេ

រាជធានីភ្នំពេញ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) បានរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៥ នៅសួនច្បារវត្តបទុមវតី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីបញ្ជាក់ថា ការបញ្ចប់មេរោគអេដស៍មិនទាន់បានចប់នៅឡើយទេ។ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់ AHF បានថ្លែងថា៖ “តំបន់អាស៊ីជាចំណុចសំខាន់ក្នុងការឆ្លើយតបទៅនឹងជំងឺអេដស៍។ ទោះបីជាមានវឌ្ឍនភាពកន្លងមកក៏ដោយ ការឆ្លងមេរោគអេដស៍កើនឡើងក្នុងចំណោមប្រជាជនគន្លឹះបានបង្ហាញថា ការប្រយុទ្ធនៅមិនទាន់ទៅដល់ការបញ្ចប់មេរោគអេដស៍នៅឡើយទេ។”…

រដ្ឋទទួលបន្ទុកអាករលើសាច់ ត្រី ស៊ុត និងគ្រឿងទេសសំខាន់ៗ ដើម្បីសម្រួលជីវភាពប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ អំពីការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការសម្រេចចិត្តនេះមានគោលបំណងដាក់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញផលិតផលក្នុងស្រុកដែលជាអាហារមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញផលិតក្នុងស្រុកដែលជាអាហារជាមូលដ្ឋាន ដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។ អាហារជាមូលដ្ឋានសំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួនដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចខាងក្រោម៖ ១. សាច់សត្វចិញ្ចឹម ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់…

វិស័យឯកជនថៃខូចខាតជិត ៣១១ លានដុល្លារដោយទឹកជំនន់ភាគខាងត្បូង

ភាគខាងត្បូងប្រទេសថៃ៖ វិស័យឯកជនបានទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារទឹកជំនន់ដ៏ធំធេង ដែលប៉ាន់ស្មានថាបង្កឱ្យមានការខូចខាតរហូតដល់ ១០ ពាន់លានបាត ឬស្មើនឹង ៣១១ លានដុល្លារអាមេរិក។ លោក វិសិដ្ឋ លឹមលឿឆា អនុប្រធានសភាពាណិជ្ជកម្មថៃ បានបង្ហើបថា ទោះបីជាសេដ្ឋកិច្ចថៃទាំងមូលមិនទាន់រងផលប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ ក៏វិស័យភស្តុភារកម្ម ផលិតកម្ម និងទេសចរណ៍ត្រូវបានប៉ះពាល់យ៉ាងខ្លាំង។ ការស្ដារឡើងវិញត្រូវបានរំពឹងថានឹងចំណាយពេលពី ៣-៦ ខែសម្រាប់ការជួសជុលផ្លូវថ្នល់…

ឡានកាមរីបោះពួយបុកឡានអាល់ផាតឆ្លងផ្លូវ បណ្ដាលអ្នកបើកបររបួសធ្ងន់ធ្ងរ

រាជធានីភ្នំពេញ៖ ឧប្បត្តិហេតុចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចមុខបុរីប៉េង ហួត ស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។ រថយន្តម៉ាក Toyota Alphard ខណៈកំពុងបើកបរឆ្លងផ្លូវ ស្រាប់តែមានរថយន្តម៉ាក Toyota Camary បោះពួយក្នុងល្បឿនលឿនទៅដល់ជ្រុលទៅបុកចំទទឹងខ្លួនពេញទំហឹង។ រថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ដោយរថយន្ត…

បេក្ខជនប្រឡងមន្ត្រីរាជការចិនកើនជិត៤លាននាក់ ការប្រកួតប្រជែងខ្លាំងបំផុតមិនធ្លាប់មាន

ប្រទេសចិន៖ ចំនួនបេក្ខជនចូលរួមប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលក្នុងប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុន ដោយមានបេក្ខជនប្រហែល៣,៧លាននាក់ចុះឈ្មោះចូលរួមការប្រឡងនៅថ្ងៃទី២៩និងថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២៥។ ការប្រឡងមន្ត្រីរាជការនៅឆ្នាំនេះជាការប្រឡងលើកដំបូងដែលធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចិនបានដំឡើងអាយុសម្រាប់បេក្ខជនផងដែរ។ អាយុសម្រាប់បេក្ខជនទាំងអស់បានដំឡើងពី៣៥ដល់៣៨ឆ្នាំ។ ចំណែកបេក្ខជនមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អាយុត្រូវបានដំឡើងដល់៤៣ឆ្នាំ។ បេក្ខជនរាប់លាននាក់ត្រូវប្រកួតប្រជែងនៅក្នុងការប្រឡងដ៏ពិបាក ខណៈដែលរដ្ឋាភិបាលចិនបានផ្តល់កូតាជ្រើសរើសមន្ត្រីរាជការត្រឹមតែ៣៨,១០០នាក់ប៉ុណ្ណោះនៅទូទាំងប្រទេស។ ដូច្នេះជាមធ្យម បេក្ខជន៩៧នាក់នឹងត្រូវប្រកួតប្រជែងសម្រាប់មុខតំណែងការងារនីមួយៗ។ តាមទិន្នន័យដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយចិន មុខតំណែងដែលបេក្ខជនចង់បានបំផុតគឺមន្ត្រីអន្តោប្រវេសន៍នៅទីក្រុងរួយលីនៅភាគខាងលិចខេត្តយូណាន។ តំណែងនេះត្រូវការមន្ត្រីតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែបេក្ខជនដាក់ពាក្យមានរហូតដល់៦,៤៧០នាក់។ ការកើនចំនួនបេក្ខជនប្រឡងមន្ត្រីរាជការក្នុងប្រទេសចិននេះឆ្លុះបញ្ចាំងពីការគិតថ្មីរបស់កម្មករចិនដែលស្វែងរកការងាររដ្ឋដោយសង្ឃឹមថានឹងមានស្ថិរភាព។

នគរបាលសៀមរាប ចុះជួយច្រូតស្រូវជូនគ្រួសារខ្វះខាត

ខេត្តសៀមរាប – កងកម្លាំងនគរបាលខេត្តសៀមរាប បានបង្ហាញពីទឹកចិត្តមនុស្សធម៌ តាមរយៈសកម្មភាពចុះជួយប្រមូលផលស្រូវជូនគ្រួសារដែលមានជីវភាពខ្វះខាតនៅក្នុងសង្កាត់គោកចក។ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកចក បានចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត លើផ្ទៃដីប្រមាណជា២ហិកតា នៅភូមិគោកបេង។ សកម្មភាពនេះឆ្លុះបញ្ចាំងពីភាពស្និទ្ធស្នាលរវាងនគរបាលនិងប្រជាជន ដែលជាគំរូល្អសម្រាប់កងកម្លាំងប្រដាប់អាវុធក្នុងការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។

មេដឹកនាំថៃទទួលស្គាល់បរាជ័យគ្រប់គ្រងទឹកជំនន់ បណ្តាលឱ្យមនុស្សស្លាប់ជិត 200 នាក់

ទីក្រុងបាងកក៖ មេដឹកនាំថៃបានទទួលស្គាល់ពីបរាជ័យរបស់ខ្លួនក្នុងការគ្រប់គ្រងបញ្ហាគ្រោះទឹកជំនន់ដែលវាយប្រហារខេត្តភាគខាងត្បូង បណ្តាលឱ្យមនុស្សស្លាប់យ៉ាងរង្គាល។ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់នៅប្រទេសថៃកើនឡើងដល់ ១៦២ នាក់។ ផ្ទះជាង ១,៤ លានខ្នង និងប្រជាជន ៣,៨ លាននាក់រងគ្រោះដោយទឹកជំនន់ដែលហក់ឡើងយ៉ាងគំហុកក្រោយការធ្លាក់ភ្លៀងខ្លាំងនៅក្នុងខេត្តចំនួន ១២។ ខេត្តសុងខ្លាមានអ្នកស្លាប់ច្រើនជាងគេរហូតដល់ ១២៦ នាក់។ ដោយសារទឹកជំនន់ក៏ធំ មនុស្សក៏ស្លាប់ច្រើនធ្វើឱ្យមហាជនថៃផ្ទុះកំហឹង និងរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំង។…

ព្រឹត្តិការណ៍បាញ់ប្រហារនៅទីក្រុងស្តុកតុន បណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់

ទីក្រុងស្តុកតុន៖ មានហេតុការណ៍បាញ់ប្រហារដ៏សាហាវមួយកើតឡើងនៅទីក្រុងស្តុកតុន រដ្ឋកាលីហ្វ័រញ៉ា ប្រទេសអាមេរិក បណ្ដាលឱ្យមនុស្សយ៉ាងតិច៤នាក់ស្លាប់។ អ្នកដែលរងការបាញ់ប្រហារមានចំនួនសរុប១៤នាក់។ នៅពេលនោះមានកម្មវិធីជួបជុំគ្នាជាមហាគ្រួសារតែមួយ។ ហេតុការណ៍នេះកើតឡើងនៅឯពិធីខួបកំណើតដែលគេរៀបចំដើម្បីរំលឹកខួបរបស់កុមារតូចម្នាក់។ នេះបើយោងតាមការអះអាងរបស់ចៅហ្វាយក្រុងរងទីក្រុងស្តុកតុន លោកចេសុនលី (Jason Lee) នៅលើទំព័រហ្វេសប៊ុក។ អភិបាលរងរូបនេះថ្លែងបន្តទៀតថាលោកកំពុងតែភ្ជាប់ទំនាក់ទំនងទៅបុគ្គលិក និងមន្ត្រីការពារសុវត្ថិភាពសាធារណៈដើម្បីសិក្សាស្វែងយល់ថាតើមានអ្វីកើតឡើង។ នគរបាលប្រាប់ថាមុនម៉ោង៦ល្ងាច ពួកគេទទួលការហៅទូរស័ព្ទថាមានករណីបាញ់ប្រហារ។ អធិការនគរបាលប្រចាំតំបន់កើតហេតុបង្ហោះសារនៅលើបណ្ដាញអ៊ិចថា «យើងអាចបញ្ជាក់បានថាមនុស្សប្រហែល១៤នាក់រងការបាញ់ប្រហារដោយគ្រាប់កាំភ្លើង។ ក្នុងនោះ…

ស្វាយរៀង៖ មន្ត្រីពន្ធនាគារចុះអប់រំជនជាប់ឃុំតាមបន្ទប់

ខេត្តស្វាយរៀង៖ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងការកែប្រែឥរិយាបថរបស់ជនជាប់ឃុំ ពន្ធនាគារខេត្តស្វាយរៀងបានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយប្រចាំសប្តាហ៍ជូនដល់បងប្អូនជនជាប់ឃុំដោយផ្ទាល់ដល់តាមបន្ទប់។ ក្រោមការដឹកនាំរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារខេត្តស្វាយរៀង ការិយាល័យអប់រំកែប្រែ និងស្ដារនីតិសម្បទាបានសហការជាមួយការិយាល័យប្រតិបត្តិ ប្រជុំអប់រំជនជាប់ឃុំប្រចាំសប្តាហ៍ដល់ជនជាប់ឃុំតាមបន្ទប់នីមួយៗ។ កម្មវិធីនេះមានការចូលរួមពីមន្ត្រីជំនាញ និងជនជាប់ឃុំនៅអាគារE បន្ទប់E2 ចំនួន៦៣នាក់ ជាបុរស។ ការអប់រំណែនាំរួមមានខ្លឹមសារដូចជា៖ បទបញ្ជាផ្ទៃក្នុងរបស់ជនជាប់ឃុំ សីលធម៌រស់នៅ បញ្ហាផលប៉ះពាល់នៃគ្រឿងញៀន…