ឡានសណ្តោងកុងតឺន័របុកកន្ទុយខ្ទេចមុខខ្លួនឯង នៅផ្លូវជាតិលេខ៣
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ។ រថយន្តសណ្តោងកុងតឺន័រម៉ាក KIA បានបើកបរក្នុងល្បឿនលឿន ហើយគេចយានយន្តនៅពីមុខ បានទាញចង្កូតជ្រុលទៅបុកកន្ទុយសណ្តោងកុងតឺន័រមួយគ្រឿងទៀត បណ្តាលឱ្យខ្ទេចមុខខ្លួនឯង។ អ្នកបើកបរឈ្មោះ ស៊ុក ផាន់ណាក់ អាយុ៣១ឆ្នាំ បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។ នៅក្នុងគ្រោះថ្នាក់នេះផងដែរ…
