ជីវិត និងសង្គម

រថយន្តដឹកឈើខុសច្បាប់: ឡានទួរីសបែកកង់ក្រឡាប់ធ្លាក់ផ្លូវ​នៅកំពង់ឆ្នាំង របួស៤នាក់ ធ្លាយឈើព្រោងព្រាត

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ទួ​រី​ស​១​គ្រឿង ដឹកឈើ​ជ្រុង​អត់​ច្បាប់ សង្ស័យ​ព្រះ​មិន​ជួយ​បាន​បែក​កង់​បណ្តាល​ឱ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ​ធ្វើ​ឱ្យ​មនុស្ស​ជិះ​៤​នាក់​ក្នុង​រថយន្ត​រង​របួស ។ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨១-៨២ ផ្លូវជាតិ​លេខ​៥ ចំណុច​រង្វង់​មូល​ក្អម​ស្ថិត​នៅ​ក្នុង​ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ។ សមត្ថកិច្ច​នគរបាល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា រថយន្ត​ទួ​រី​ស​ខាងលើ​ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2T-1164 ពណ៌​ស ដឹកឈើ​ជ្រុង និង​ឈើ​សន្លឹក​អត់​ច្បាប់…

ចោរកម្ម​ស្រូវ​គំរាម​ដាវ៖ ហែក​ជញ្ជាំង​លួច​ស្រូវ ម្ចាស់​តាម​យក​វិញ​ត្រូវ​ចោរ​ទាញ​ដាវ​គំរាម​សម្លាប់​នៅ​កំពង់ស្ពឺ!

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​ ឃាត់ខ្លួន ខណៈ​ដែល​ហែក​ជញ្ជាំង​ផ្ទះ​គេ​លួច​ស្រូវ​បាន​យក​ទៅ​លាក់​ទុក​ផ្ទះ​ម្តាយបង្កើត ម្ចាស់​ទៅ​យក​មក​វិញ ជនសង្ស័យ​ជា​ចោរ​ទាញ​ដាវ​ទៅ​គំរាម​ម្ចាស់​ស្រូវ ទ្រាំ​មិន​បាន​ប្តឹង​នគរបាល​ឃាត់ខ្លួន​តែ​ម្តង​។ ការ​ឃាត់ខ្លួន​យុវជន​ជា​ចោរលួច​ស្រូវ និង​ទាញ​ដាវ​គំរាម​ម្ចាស់​ថែម​ទៀត​ផង​នោះ​បាន​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ក្រាំង​ខ្នុរ ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។ នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ចោរលួច​ស្រូវ​ហើយ​ទាញ​ដាវ​គំរាម​សម្លាប់​ម្ចាស់ផ្ទះ​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ហុ​ក ប៊ុ​ន​ធឿ​ន ភេទ​ប្រុស…

អតីតសង្សារប្រចណ្ឌ: ឃើញ​អតីត​សង្សា​មាន​អ្នក​ផ្សេង​ឌុប យុវជន​ទប់​កំហឹង​មិន​បាន ស្ទាក់​វាយ​រង​របួស​នៅ​កំពង់ស្ពឺ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ​៖ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ឆាបឆេះ​ធ្វើ​ឱ្យ​យុវជន​ម្នាក់​ត្រូវ​ឃាត់ខ្លួន ខណៈ​ដែល​ឃើញ​សង្សា​របស់​ខ្លួន​ជិះ​ម៉ូតូ​ជាមួយ​អ្នក​ផ្សេង​ទៀត ដោយ​ទប់​កំហឹង​មិន​បាន​ស្ទាក់​វាយ​នាង​ជាស​ង្សា​បណ្តាល​ឱ្យ​ត្រូវ​របួស​ច្រើន​ដៃ នាង​ដាក់​ពាក្យបណ្តឹង​ឱ្យ​នគរបាល​ឃាត់​។ ករណី​ភ្លើង​ប្រចណ្ឌ​ធ្វើ​ឱ្យ​ក្លាយទៅជា​ហិង្សា​ដោយ​ចេតនា​វាយ​សង្សា​ខ្លួនឯង​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​២០​ព្រលប់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវកែង​ក្នុងភូមិ​អកយំ​ឃុំ ក្រាំងចេក ស្រុក សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។ នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដៃដល់​ដែល​នគរបាល​ឃាត់ខ្លួន​មានឈ្មោះ វន តាំង​យុ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​អកយំ…

ថៃហាមឃាត់! ថៃប្រកាសមិនអនុញ្ញាតនាំចូលបន្លែ ផ្លែឈើ និងដំឡូងមីពីកម្ពុជា តាមច្រកព្រំដែនអន្តរជាតិព្រំ ប៉ៃលិន

​ខេត្ត​ប៉ៃលិន ៖ ភាគី​ថៃ បាន​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចេញ បន្លែ ផ្លែ​ឈើ និង​ដំឡូង​មី​(​គ្រៀម​-​ស្រស់​) ចូល​ទៅ​ក្នុង​ប្រទេស​ថៃ តាម​រយៈ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ទៀត​ឡើយ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥​នេះ ។ បើ​យោង​តាម​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់​ថា សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំ បាន​ទទួល​ការ​ជូនដំណឹង​ពី​គយ​ប្រចាំការ​នៅ​ច្រក​ទ្វារ​បាន​ផា​កាត​(​ថៃ​) ឲ្យ​ដឹង​ថា…

ICJ កម្ពុជា-ថៃ៖ រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជូន​លិខិត​ផ្លូវការ​ដល់ ICJ ស្វែងរក​ដំណោះស្រាយ​វិវាទ​ព្រំដែន​ជាមួយ​ថៃ

រាជធានី​ភ្នំពេញ​ ៖​ កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព​ដោយថ្ងៃទី១៥ មិថុនា ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​លិខិត​ជា​ផ្លូវការ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ជួយ​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​វិវាទ​ព្រំដែន​នៅ​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​។ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​។សម្តេច​បវរ​ធិ​បតី​បាន​លើក​ឡើង​ថា គាប់​ជួន​ផង​ដែរ កាលពី ៦៣​ឆ្នាំ​មុន នៅ​ថ្ងៃ​ទី ១៥…

បង្ក្រាបស៊ុតទា៖ ជិត ៤ម៉ឺនគ្រាប់របូតពីព្រំដែន ចូលដល់ភ្នំពេញ សង្ស័យពាក់ព័ន្ធអំណាចលោកតាប្រាក់!

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ពង្រាយ​កម្លាំង​ស្ទាក់​ចាប់ រថយន្ត​ដឹក​ស៊ុតទា​ជិត ៤​មុ​ឺ​ន​គ្រាប់ ដែល​បម្រុង​ចូល​រាជធានី​ភ្នំពេញ គោលដៅ​លក់​បន្ត​ចែកចាយ ។ ការ​ចាប់​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក នា​ថ្ងៃ​ទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជិត​វត្ត​ចំប៉ា ខណ្ឌ​ច្បារ​អំពៅ…

ក្រសួងសង្គមកិច្ច៖ ត្រៀមមណ្ឌល៣ទីតាំង ទទួលពលរដ្ឋខ្មែរវិលត្រឡប់ពីថៃ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បានត្រៀម​មណ្ឌល​ចំនួន​បី​ទីតាំង សម្រាប់​ទទួល​ពលរដ្ឋ​ខ្មែរ ដែល​អាច​នឹង​វិល​ត្រឡប់ ពី​ប្រទេស​ថៃ ក្នុង​ករណី​មានការ​បញ្ជូន​ដោយ​គំហុក​ណាមួយ ពី​ភាគី​ថៃ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា នៅ​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤…

សពស្ត្រី​អណ្តែត​ទន្លេសាប៖ រកឃើញ​សាកសព​នារី​ហើម​ស្អុយ​មុខ​ស្ពាន​ជ្រោយចង្វារ​ មិន​អាច​សន្និដ្ឋាន​មូលហេតុ​ស្លាប់​បាន

​រាជធានី​ភ្នំពេញ ៖ សាកស​.​ពស្ត្រី​ម្នាក់ ដែល​មាន​សភាព​ហើម​ស្អុយរលួយ​ទៅ​ហើយ ត្រូវ​បាន​ប្រទះ​ឃើញ​អណ្ដែត​នៅ​ទន្លេសាប ខាងជើង​ស្ពាន​ជ្រោយចង្វារ​។ សមត្ថកិច្ច​ជំនាញ ដែល​បាន​ចុះ​ទៅ​ត្រួតពិនិត្យ នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ស្ត្រី​រង​គ្រោះ​បាន​ស្លា​.​ប់​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ​នោះ​ទេ ។ ​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១:០០​រសៀល ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​ខាងជើង​ស្ពាន​ជ្រោយចង្វារ ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ…

បង្ក្រាបគ្រឿងញៀន៖ សមត្ថកិច្ចស្វាយរៀង បង្ក្រាបក្រុមឧក្រិដ្ឋជនវៀតណាម ៥នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់

ខេត្តស្វាយរៀង​ ៖​ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន ជនជាតិ​វៀតណាម​ចំនួន​០៥​នាក់ ស្រី​០១ នាក់​ដែល​ជាប់​ទាក់ទិន​ក្នុង​ករណី​ជួញដូរ រក្សា​ទុក​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​កាន់កាប់ រក្សា​ទុក​អាវុធ​គ្រាប់រំសេវ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ត្រូវ​បាន​កម្លាំង​ជំនាញ​ផែន ការ​ងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​។​ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​ប​ង្ក្រា​ក្រុម​ឧក្រិដ្ឋជន​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៨​ដល់​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង ក្រោម​បទបញ្ជា​ដ៍​មុ​ឺ​ង​ម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រះ ស្នងការ​នគរបាល​ខេត្ត​និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តម សេនីយ៍ត្រី…

មរណភាពថៅកែគ្រឿងសំណង់សៀមរាប៖ បកស្រាយការពិត! មិនមែនលោតសម្លាប់ខ្លួន តែធ្លាក់ពីលើផ្ទះវីឡាដោយសារមូលហេតុនេះ

ខេត្តសៀមរាប ៖ មរណភាព​របស់​លោក ឡៅ ឡឹ​ង ថៅកែ​គ្រឿងសំណង់​ល្បីឈ្មោះ​ម្នាក់ នៅ​ខេត្តសៀមរាប ប្រហែល​មិនមែន​ជា​ការ​លោតសម្លាប់​ខ្លួន​ពីលើ​ផ្ទះ​វីឡា​របស់​គាត់​នោះ​ទេ តែ​មជ្ឈដ្ឋាន​ខ្លះ​ នៅ​តែ​សង្ស័យ​ពី​ការ​ធ្វើ​អត្តឃាត​ដោយ​ការ​លោត​សម្លាប់​ខ្លួន ។ ហេតុការណ៍​ថៅកែ​សំណង់​ម្នាក់​ស្លាប់​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ក្នុង​បរិវេណ​ផ្ទះ​វីឡា​ផ្នែក​ខាងក្រោយ ក្នុងភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប…