ព័ត៌មានជាតិ

ត្មាតនៅសៀមប៉ាង៖ ភ្នាក់ងារអនាម័យធម្មជាតិ ត្រូវបំប៉នដោយក្របីរាល់សប្តាហ៍

ខេត្តស្ទឹងត្រែង៖ ដើម្បីការពារសត្វត្មាតជិតផុតពូជ អ្នកអភិរក្សនៅដែនជម្រកសត្វព្រៃសៀមប៉ាង បានចំណាយថវិកា ៨០០ដុល្លារក្នុងមួយសប្តាហ៍ ដើម្បីទិញក្របីធ្វើជាចំណីបំប៉នសត្វត្មាត។ លោក អៀង សំណាង មន្ត្រីអង្គការ Rising Phoenix បានពន្យល់ថា ត្មាតមិនមែនជាសត្វស្លាបធម្មតាទេ ប៉ុន្តែជា «ភ្នាក់ងារអនាម័យធម្មជាតិ» ដែលមានតួនាទីសំខាន់ក្នុងការស៊ីសាកសពសត្វដែលស្អុយរលួយ ដែលជាប្រភពនៃមេរោគនិងជំងឺឆ្លង។ ការបាត់បង់សត្វត្មាតអាចនាំឱ្យមានការផ្ទុះឡើងនៃជំងឺរាតត្បាតក្នុងព្រៃ និងប៉ះពាល់ដល់សុខភាពសាធារណៈ។…

មន្ត្រីជាន់ខ្ពស់ចិនជួបព្រះមហាក្សត្រខ្មែរនៅប៉េកាំង ពង្រឹងមិត្តភាពដែកថែប

ទីក្រុងប៉េកាំង៖ លោក Cai Qi សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃមជ្ឈិមបក្សកុម្មុយនីស្តចិន បានចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ កាលពីថ្ងៃទី២៥ មីនា នៅទីក្រុងប៉េកាំង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន ក្នុងជំនួបនេះ លោក…

នគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីប៉ុនប៉ងលួចម៉ូតូ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដែលពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួចម៉ូតូនៅក្នុងមណ្ឌលកំសាន្តមួយ។ ជនសង្ស័យទាំងពីរត្រូវបានគេដឹងថាមានឈ្មោះជុច ជីវ៉ា អាយុ២០ឆ្នាំ និងផល សំណាង អាយុ៣៣ឆ្នាំ ដែលទាំងពីរមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ តែបច្ចុប្បន្នស្នាក់នៅរោងកម្មករនៅក្រុងបាវិត។ ប្រភពព័ត៌មានបានបញ្ជាក់ថា សមត្ថកិច្ចបានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះឈ្មោះសាន់ រ៉ាវី ដែលរាយការណ៍ថា ជនសង្ស័យទាំងពីរបានប៉ុនប៉ងលួចម៉ូតូម៉ាក HONDA WAVE ពណ៌ទឹកសមុទ្ររបស់នាងនៅមុខបន្ទប់លេខ V40 ក្នុងមណ្ឌលកំសាន្ត…

សម្ដេចធិបតី ហ៊ុន ម៉ាណែត អធិបតីភាពសម្ពោធរោងចក្រទឹកស្អាតអណ្តូងតាសី និងគម្រោងពង្រីកទឹកស្អាតសម្រាប់ខេត្ត៥

ខេត្តស្វាយរៀង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន៥។ រោងចក្រថ្មីនេះមានសមត្ថភាពផលិតទឹកស្អាត ៦.៨០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងអនុញ្ញាតឱ្យរដ្ឋាករទឹកស្វាយរៀងមានលទ្ធភាពផ្តល់សេវាទឹកស្អាតពេញលេញសម្រាប់ពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងមូល និងពង្រីកអត្រាគ្របដណ្តប់ក្នុងតំបន់សេវារបស់ខ្លួនពី៣២% ទៅ ៥៨%។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានប្រកាសបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត…

រថយន្តដឹកដំឡូងធ្លាក់ផ្លូវក្រោយបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យអ្នកបើកបរស្លាប់នៅព្រះសីហនុ

ព្រះសីហនុ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់បានកើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅពេលរថយន្តធុនធំដឹកដំឡូងមួយគ្រឿងបានបើកបរក្នុងល្បឿនលឿន បានរេចង្កូតទៅខាងស្ដាំ បុករះបង្កាន់ដៃស្ពាន ហើយធ្លាក់ពីផ្លូវខ្ពស់ បណ្តាលឲ្យរថយន្តក្រឡាប់ និងអ្នកបើកបរស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ១២ថ្ងៃត្រង់ នៅលើផ្លូវសម្តេចសង្ឃ ចន្លោះគីឡូម៉ែត្រ ០៧-០៨ ក្នុងភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនរងគ្រោះដែលបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុមានឈ្មោះ…

រាជរដ្ឋាភិបាលដាក់យុទ្ធសាស្រ្តអភិវឌ្ឍស្វាយរៀង និងខេត្តខាងកើតជាតំបន់ឧស្សាហកម្មក្នុង២០ឆ្នាំខាងមុខ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសយុទ្ធសាស្រ្តដាក់ខេត្តស្វាយរៀង និងខេត្តខាងកើតជាតំបន់ឧស្សាហកម្ម និងកសិ-ឧស្សាហកម្មដ៏សក្កានុពលក្នុងរយៈពេល២០ឆ្នាំខាងមុខ។ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្ត៥ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ មីនា ២០២៦ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា-ជប៉ុនបន្តចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។ “ខេត្តស្វាយរៀងគឺជាខេត្តប្រកបដោយសក្កានុពលសេដ្ឋកិច្ចដ៏ធំ ហើយរាជរដ្ឋាភិបាលកំពុងជំរុញការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម…

ជប៉ុនជួយបណ្តុះបណ្តាលមន្ត្រីគយកម្ពុជា ដើម្បីពង្រឹងការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់មេគង្គ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) រៀបចំវគ្គបណ្តុះបណ្តាលពិសេស ដើម្បីពង្រឹងសមត្ថភាពមន្ត្រីគយ និងរដ្ឋាករកម្ពុជា ក្នុងគោលបំណងជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់មេគង្គ។ វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ បានប្រព្រឹត្តិទៅនៅសាលាជាតិគយ កាលពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីគយនិងរដ្ឋាករចំនួន ៣០ រូប។ ពិធីបើកវគ្គប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សែ…

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជាបន្តតវ៉ាតាមផ្លូវការទូត និងច្បាប់ ដើម្បីទាមទារទឹកដីពីថៃ

ខេត្តពោធិ៍សាត់៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាន់ជំហរដាច់ខាតថា កម្ពុជានឹងបន្តជ្រើសរើសការតវ៉ាតាមផ្លូវការទូត និងផ្លូវច្បាប់ ដើម្បីទាមទារឱ្យថៃប្រគល់ទឹកដីមកកម្ពុជាវិញ។ ការប្រកាសនេះធ្វើឡើងក្នុងឱកាសលោកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកចំនួន ៧៦ គ្រួសារ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ ប្រជាពលរដ្ឋទាំងនេះត្រូវបានថៃដាក់ទូរកុងតឺន័រ…

រថយន្តដឹកគោបុកគោយន្តដឹកអុស បណ្ដាលឲ្យស្លាប់២នាក់ និងគោ៦ក្បាលនៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី២៧ ខែមីនា នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងខេត្តកំពង់ស្ពឺ ដោយមានមនុស្ស២នាក់ស្លាប់ និងគោ៦ក្បាលងាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤:១៥នាទី ទៀបភ្លឺថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ០៦-ទៅលេខ០៧ ត្រង់ចំណុចភូមិដំណាក់ព្រីង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។ នគរបាលក្រុងឧដុង្គម៉ែជ័យបានឲ្យដឹងថា រថយន្តដឹកគោម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខចង្កូតស្ដាំKDL-0429…

កម្ពុជា-សហភាពអឺរ៉ុប ពង្រឹងសហប្រតិបត្តិការ និងគាំទ្រការចាកចេញពីឋានៈ LDC

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយលោកស្រី Paola Pampaloni នាយិការងទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក នៃមន្ទីរការបរទេសអឺរ៉ុប នៅថ្ងៃទី២៥ មីនា ២០២៦។ ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកែលម្អជីវភាពប្រជាជនកម្ពុជា។ លោកស្រី Paola Pampaloni…