ក្រុមក្មេងទំនើង១២នាក់ចាប់ខ្លួនពាក់ព័ន្ធបង្ហោះម៉ូតូ វាយប្លន់ និងហិង្សានៅភ្នំពេញ
ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនក្រុមក្មេងទំនើងចំនួន១២នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសធ្ងន់ធ្ងរបីករណីនៅតាមតំបន់ផ្សេងៗក្នុងរាជធានី។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា និងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ។ ករណីទី១៖ ការលួចម៉ូតូដោយប្រើអំពើហិង្សា នៅវាលស្រែ១០០ ផ្លូវលំ សង្កាត់គោករកា កាលពីថ្ងៃទី២២មីនា វេលាម៉ោង៣ព្រឹក។ ករណីទី២៖ បទហិង្សាដោយចេតនា ដោយប្រើដាវ…
