ចាប់ខ្លួន២នាក់! ក្មេងទំនើងនៅបសេដ្ឋ វាយកម្ទេចម៉ូតូអ្នកដទៃ ព្រោះតែរឿងជិះវ៉ា
ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជា និងការចង្អុលការណែនាំដ៏ខ្ជាប់ខ្ជួនពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ក្រោមការដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុក បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ២នាក់ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាអ្នកបង្កហេតុ ក្នុងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវ១៤៥ ស្ថិតក្នុងភូមិព្រៃពាយ…
