អាវុធហត្ថភ្នំពេញបង្ក្រាបក្រុមទំនើងដ៏ខ្លាំងក្លា រួមទាំងតារារ៉េបពាក់រថយន្ត Porsche និងជនជាតិចិនជិះ Ford Mustang
ភ្នំពេញ៖ ការបង្ក្រាបក្រុមក្មេងទំនើងរបស់អាវុធហត្ថរាជធានីភ្នំពេញ បន្តធ្វើឡើងដោយសកម្មភាពដូចភ្លៀងរលឹម ដោយមិនប្រកែកពីក្រុមណាមួយទាំងក្រុមបន្លំលួចឆក់ប្លន់ ក្រុមបង្ហោះម៉ូតូ ក្រុមវាយកាប់ចាក់ ក្រុមជក់ថ្នាំញៀន និងក្រុមកែច្នៃបំពង់ស៊ីម៊ាំងរថយន្តដែលបើកបរល្បឿនលឿនលើសច្បាប់។ កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២:៣០នាទី កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌដូនពេញ បានធ្វើការឃាត់ម៉ូតូ១១គ្រឿង និងរថយន្ត០២គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស និងបើកបរល្បឿនលឿនក្នុងទីប្រជុំជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ អ្នកបើកបររថយន្តទាំងពីរគ្រឿងមានម្នាក់ឈ្មោះ…
