ព័ត៌មានជាតិ

អភិបាលខេត្តស្ទឹងត្រែង និងក្រុមការងាររាជរដ្ឋាភិបាល ចូលរួមបុណ្យ១០០ថ្ងៃវីរៈនគរបាលដែលពលីជីវិតនៅមុខទិសមុំបី

ខេត្តស្ទឹងត្រែង – នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ លោក ទូច គង្គា តំណាងដ៏ខ្ពង់ខ្ពស់ និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដែលជាអនុប្រធានប្រចាំការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានដឹកនាំក្រុមចូលរួមបុណ្យ១០០ថ្ងៃរបស់វីរៈនគរបាលវរសេនីយ៍ឯក ឈន ឡង់ឌី។ យុទ្ធជនដ៏ក្លាហាននេះបានពលីជីវិតការពារទឹកដីជាតិនៅសមរភូមិមុខទិសមុំបី ខេត្តព្រះវិហារ…

មិត្តភក្តិជិតស្និទ្ធល្បួងសម្លាប់ប្លន់ទ្រព្យសម្បត្តិនៅបាត់ដំបង

ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានបំបែកសំណុំរឿងឃាតកម្មប្លន់សម្លាប់ដ៏សាហាវមួយករណី ដោយចាប់ខ្លួនជនសង្ស័យដែលជាមិត្តភក្តិជិតស្និទ្ធជាមួយជនរងគ្រោះបានជាស្រេច។ ព្រឹត្តិការណ៍នេះកើតឡើងនៅឃុំតាគ្រាម ស្រុកបាណន់ កាលពី១០ថ្ងៃមុន នៅពេលដែលជនរងគ្រោះឈ្មោះ ឆោម ឆៃយ៉ា អាយុ៣៥ឆ្នាំ បាត់ខ្លួនក្រោយពីទទួលទូរស័ព្ទហៅណាត់ជួបគ្នា។ ប៉ុន្តែ៩ថ្ងៃក្រោយមក សាកសពរបស់គាត់ត្រូវបានគេរកឃើញនៅក្នុងទឹកស្រះក្បែរជើងភ្នំ១៥០។ លោក ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា៖ “ជនសង្ស័យឈ្មោះ ភឿក សារ៉ាវុធ…

កម្ពុជាប្រកាសតវ៉ាថ្មីទៀតប្រឆាំងសកម្មភាពរំលោភព្រំដែនរបស់ថៃ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថា កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការថ្មីទៀត ប្រឆាំងនឹងសកម្មភាពរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ។ តាមការបញ្ជាក់ពីក្រសួង សកម្មភាពរំលោភថ្មីៗនេះកើតឡើងក្រោយបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នៅតំបន់បឹងត្រកួន មានផ្សែងហុយចេញពីទីតាំងចំនួនបី ដែលសន្មត់ថាជាផ្ទះកំពុងឆេះ ក្នុងតំបន់លំនៅដ្ឋានរបស់កម្ពុជា ដែលស្ថិតក្រោមការកាន់កាប់ខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ។ នៅតំបន់អូរទឹកចោល ក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង…

ទំហំប្រទេសមិនកំណត់សមត្ថភាព៖ យុវជនខ្មែរអាចធ្វើអ្វីគ្រប់យ៉ាងនៅសម័យឌីជីថល

ប្រទេសតូច ប្រជាជនតិច មិនមែនជាកត្តាដែលកំណត់សមត្ថភាពរបស់មនុស្សឬអនាគតរបស់ជាតិឡើយ។ វាគ្រាន់តែជាស្ថានភាពភូមិសាស្ត្រ និងប្រវត្តិសាស្ត្រដែលយើងទទួលបាន ប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺ “គុណភាពនៃមនុស្ស” ជាពិសេសយុវជន ដែលជាថាមពលសំខាន់ក្នុងការកសាងប្រទេស។ សម្រាប់យុវជនកម្ពុជា សមត្ថភាពខួរក្បាល មិនត្រូវកំណត់ដោយទំហំប្រទេស ឬចំនួនប្រជាជនឡើយ ប៉ុន្តែត្រូវកំណត់ដោយការសិក្សា ការខិតខំប្រឹងប្រែង និងទស្សនៈគំនិតបើកចំហ។ នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ ព្រំដែនមិនមែនជាឧបសគ្គទៀតទេ។ យុវជនអាចរៀនពីពិភពលោក អាចប្រកួតប្រជែងជាមួយមនុស្សគ្រប់ជាតិសាសន៍…

កងរាជអាវុធហត្ថខេត្តព្រៃវែង ក្រសោបបានជនសង្ស័យ ៨នាក់ និងថ្នាំញៀនច្រើនកញ្ចប់នៅស្រុកពាមរក៍

ខេត្តព្រៃវែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើប្រតិបត្តិការក្រសោបជនសង្ស័យចំនួន ៨នាក់ និងដកហូតថ្នាំញៀនច្រើនកញ្ចប់ នៅស្រុកពាមរក៍ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង។ ការចុះបង្ក្រាបបានធ្វើឡើងនៅភូមិឧត្តម ឃុំព្រែកខ្សោយ (ក) ស្រុកពាមរក៍ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។…

គោយន្តកន្ត្រៃដឹកកម្មករបេះស្វាយក្រឡាប់ បណ្ដាលរបួសធ្ងន់ស្រាល១៨នាក់នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍គោយន្តកន្ត្រៃដឹកកម្មករបេះស្វាយក្រឡាប់បណ្ដាលឲ្យមនុស្ស១៨នាក់រងរបួសធ្ងន់ស្រាល កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវកៅស៊ូលេខ៤៦ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច។ នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា គោយន្តកន្ត្រៃម៉ាក RT125 ពណ៌ក្រហម បើកបរដោយអ្នកបើកបរឈ្មោះ បូ បុល អាយុ៣៥ឆ្នាំ បានដឹកកម្មករបេះស្វាយចំនួន១៧នាក់ទៀត នៅពេលត្រឡប់មកពីការងារបេះស្វាយ។ នៅវេលាម៉ោង៤:១០រសៀល…

ព្រមានអាកាសធាតុ៖ ភ្លៀងធ្លាក់ខ្លាំងជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ខេត្តជាច្រើន ចាប់ពីថ្ងៃទី២២-២៤ មីនា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងព្រមានពីស្ថានភាពអាកាសធាតុដែលនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ទី២៤ ខែមីនា ឆ្នាំ២០២៦។ របបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ តំបន់វាលទំនាប៖ សីតុណ្ហភាពពី ២៣°C ដល់ ៣៦°C។…

បុរសបើករថយន្តទៅមើលប្រពន្ធសង្គ្រោះបន្ទាន់ បុករបាំងថ្មពុះផ្លូវខ្ទាតចេញពីជូរ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តទៅមើលប្រពន្ធដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរថយន្តខ្ទាតចេញពីជូរអស់ចំនួនបីកង់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២:៤០ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តម៉ាកហាយលែនឌ័រ លេខផ្ទាំងភ្នំពេញ 2AX-2565 ត្រូវបានបុរសម្នាក់បើកបរទៅមើលប្រពន្ធដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។…

ចាប់ខែមេសា កម្មករទទួលបានប្រាក់សោហ៊ុយបន្ថែម ២.៥០$ ក្នុងអំឡុងវិបត្តិប្រេងឥន្ធនៈ

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារអាម៉េរិកក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។ ការសម្រេចចិត្តនេះបានធ្វើឡើងក្រោយកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី២០ មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ កិច្ចប្រជុំនេះដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងតំណាងនិយោជក។ តំណាងភាគីកម្មករនិយោជិតបានថ្លែងអំណរគុណដល់សម្តេចធិបតី…

ក្រសួងកសិកម្មបដិសេធការផ្សាយព័ត៌មានខុសពី CJNEWS ស្ដីពីតម្លៃស្រូវតាមកិច្ចសន្យា

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានច្រានចោលការផ្សាយរបស់សារព័ត៌មានពលរដ្ឋ CJNEWS ដែលទាក់ទងនឹងតម្លៃស្រូវតាមកិច្ចសន្យា និងស្នើឱ្យកែតម្រូវខ្លឹមសារភ្លាមៗ។ យោងតាមការបង្ហោះលើគណនីផ្លូវការរបស់លោក ឃឹម ហ្វីណង់ ការចេញផ្សាយរបស់ CJNEWS តាមរយៈផេក «អំពីសហគមន៍កំពង់ធំ» កំពុងធ្វើឱ្យមានការយល់ច្រឡំលើការអនុវត្តតម្លៃស្រូវតាមកិច្ចសន្យារបស់សហគមន៍កសិកម្មទំនើប នៅក្នុងឃុំកំពង់គោ…