ក្រសួងកសិកម្មបដិសេធការផ្សាយព័ត៌មានខុសពី CJNEWS ស្ដីពីតម្លៃស្រូវតាមកិច្ចសន្យា
ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានច្រានចោលការផ្សាយរបស់សារព័ត៌មានពលរដ្ឋ CJNEWS ដែលទាក់ទងនឹងតម្លៃស្រូវតាមកិច្ចសន្យា និងស្នើឱ្យកែតម្រូវខ្លឹមសារភ្លាមៗ។ យោងតាមការបង្ហោះលើគណនីផ្លូវការរបស់លោក ឃឹម ហ្វីណង់ ការចេញផ្សាយរបស់ CJNEWS តាមរយៈផេក «អំពីសហគមន៍កំពង់ធំ» កំពុងធ្វើឱ្យមានការយល់ច្រឡំលើការអនុវត្តតម្លៃស្រូវតាមកិច្ចសន្យារបស់សហគមន៍កសិកម្មទំនើប នៅក្នុងឃុំកំពង់គោ…
