ព័ត៌មានជាតិ

យុវជន ៤នាក់ត្រូវចាប់ខ្លួនក្រោយបង្ហោះម៉ូតូក្បែរព្រលានយន្តហោះតេជោ

ខេត្តកណ្ដាល÷កម្លាំងនគរបាលបានឃាត់ខ្លួនក្រុមយុវជន ៤នាក់ ដែលកំពុងបង្ហោះម៉ូតូតាមផ្លូវបេតុងក្បែរព្រលានយន្តហោះអន្តរជាតិតេជោ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង ២០:១០ ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២៥ នៅលើផ្លូវបេតុងក្រវ៉ាត់ព្រលានយន្តហោះ។ ក្រុមយុវជនទាំង ៤នាក់រួមមាន៖ ជា ដេវិត (១៨ឆ្នាំ) រត់តុ, ហេង សំរ៉ុង (១៧ឆ្នាំ) កម្មកររោងចក្រ, ផូ…

ក្រុមមន្ត្រីចម្រុះចុះអប់រំច្បាប់ចរាចរណ៍ ប្រយុទ្ធប្រឆាំងគ្រោះថ្នាក់ផ្លូវគោក

ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍កំពុងក្លាយជាបញ្ហាធំដែលគំរាមកំហែងដល់អាយុជីវិត និងសុខភាពសាធារណៈ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមមន្ត្រីចម្រុះបានចុះធ្វើការអប់រំច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណ។ ក្រុមការងារដែលរួមមានមន្ត្រីនគរបាលចរាចរណ៍ មន្ទីរសាធារណការ និងក្រុមយុវជនកាកបាទក្រហម បានចែកជូនខិត្តប័ណ្ណ ស្ទីកចំណាំងប្លាត និងធ្វើការផ្សព្វផ្សាយដល់អ្នកបើកបរទាំងអស់។ លោកស្រី ប៉ាង ច្រិប អនុប្រធានមន្ទីរសាធារណការ បានអំពាវនាវឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន និងពាក់មួកសុវត្ថិភាព។ ការសង្កេតបានបង្ហាញថា ៦០%…

អាមេរិកចោទថៃរំលោភអនុសញ្ញាហ្សឺណែវ បន្តឃុំឃាំងយុទ្ធជនកម្ពុជា១៨រូប

ភ្នំពេញ៖ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានចោទប្រកាន់ប្រទេសថៃថាកំពុងរំលោភអនុសញ្ញាហ្សឺណែវ ដោយបន្តឃុំឃាំងយុទ្ធជនកម្ពុជាចំនួន ១៨ រូប និងបោកបញ្ឆោតសហរដ្ឋអាមេរិក។ «ប្រទេសថៃកំពុងរំលោភអនុសញ្ញាហ្សឺណែវ ដោយកាន់កាប់អ្នកទោសសង្គ្រាមកម្ពុជាចំនួន ១៨ នាក់ បន្ទាប់ពីការបញ្ចប់សកម្មភាពប្រយុទ្ធ។ មាត្រា ១១៨ នៃអនុសញ្ញាហ្សឺណែវលើកទី៣ មានចែងថា៖ «អ្នកទោសសង្គ្រាមត្រូវតែត្រូវបានដោះលែង…

ភ្លើងឆេះស្រែអស់ ១១ ហិកតា នៅឧត្តរមានជ័យ ដោយសារការដុតគល់ឈើ

ខេត្តឧត្តរមានជ័យ – គ្រោះថ្នាក់អគ្គិភ័យបានបំផ្លាញស្រូវចំនួន ១១ ហិកតាកាលពីវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ។ ប្រជាពលរដ្ឋម្ចាស់ស្រែបានឲ្យដឹងថា ដីស្រែរបស់ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ស្មើនឹងផ្ទៃដីទំហំ ១១…

គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរលើផ្លូវជាតិលេខ៤ បណ្តាលឱ្យរថយន្តបុកគ្នាបន្តបន្ទាប់ អ្នកបើកបររងរបួសធ្ងន់

ខេត្តកំពង់ស្ពឺ ៖ នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២២:៣០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤២-៤៣ ចំណុចភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរកើតឡើង។ គ្រោះថ្នាក់នេះបណ្តាលឱ្យអ្នកបើកបររថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2BP-9200 ឈ្មោះ វ៉ន…

នគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ លួចប្រាក់៣ម៉ឺនដុល្លារពីបន្ទប់ជួល

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងករណីលួចប្រាក់ចំនួន៣០,០០០ដុល្លារអាមេរិក ពីបន្ទប់ជួលមួយកន្លែង។ ការឃាត់ខ្លួនដែលដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានធ្វើឡើងនៅថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២៥។ ជនសង្ស័យទាំង៣នាក់ត្រូវបានឃាត់ខ្លួននៅតំបន់ផ្សេងៗគ្នា រួមមានខណ្ឌឫស្សីកែវ និងក្រុងសៀមរាប។ ជនសង្ស័យដែលត្រូវបានចោទប្រកាន់រួមមាន៖ – ឆោម ទិត្យរង្សី (ប្រុស អាយុ៣៨ឆ្នាំ)…

ចិនចេញផ្សាយសៀវភៅសកំណែថ្មីអំពីការគ្រប់គ្រង និងរំសាយអាវុធ

អន្តរជាតិ ៖ ក្រសួងការបរទេសចិនបានចេញផ្សាយសៀវភៅសកំណែថ្មីស្តីពី «ការគ្រប់គ្រង និងរំសាយអាវុធ និងការបង្ការការរីកសាយភាយអាវុធរបស់ប្រទេសចិនក្នុងយុគសម័យថ្មី» នាថ្ងៃទី២៧ ខែវិច្ឆិកា។ ក្រោយពីបានលែងអស់រយៈពេល២០ឆ្នាំ រដ្ឋាភិបាលចិនបានបកស្រាយដោយគ្រប់ជ្រុងជ្រោយនូវនយោបាយគ្រប់គ្រង និងរំសាយអាវុធនិងការបង្ការការរីកសាយភាយអាវុធរបស់ប្រទេសចិនជាថ្មីម្តងទៀតតាមរយៈសៀវភៅសកំណែថ្មី។ ក្នុងសន្និសីទកាសែតជាប្រចាំ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ការដែលប្រទេសចិនចេញផ្សាយសៀវភៅសកំណែថ្មីអំពីការគ្រប់គ្រង និងរំសាយអាវុធ គឺជាវិធានការជាក់ស្តែងរបស់ចិនក្នុងការអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល។ លោកបានថ្លែងថា…

កាណាដាបង្ហាញចំណាប់អារម្មណ៍ខ្ពស់លើស្វាយចន្ទី ម្រេចកំពត និងកាហ្វេរបស់កម្ពុជា

(រាជធានីភ្នំពេញ)៖ ផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជាចំនួន ៣មុខ រួមមាន ស្វាយចន្ទី ម្រេចកំពត និងកាហ្វេ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រទេសកាណាដា ក្នុងការនាំយកទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សារវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា…

កងរាជអាវុធហត្ថព្រះសីហនុឃាត់ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន១៤៣នាក់

ខេត្តព្រះសីហនុ÷ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ពាក់ព័ន្ធទៅនឹងករណីកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន១៤៣នាក់នៅក្រុងព្រះសីហនុ ក្រោយបញ្ចប់ការសាកសួរស្រាវជ្រាវតាមនីតិវិធី។ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានចាត់ចែងដូចខាងក្រោម៖ ១-ជនសង្ស័យចំនួន១៣នាក់ (ជនជាតិខ្មែរ) ពាក់ព័ន្ធនឹងការជួញដូរចែកចាយគ្រឿងញៀនបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់។ ២-ជនសង្ស័យចំនួន១២៩នាក់(ជនជាតិខ្មែរ) ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀន បញ្ជូនទៅមណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀននៅកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីបន្សាបនិងអប់រំបណ្តុះបណ្តាលឲ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិវិញ។…

ភ្នំពេញបន្តពង្រឹងការទប់ស្កាត់ក្មេងទំនើង ស្នងការណារិន្ទបញ្ជាកម្លាំងនគរបាលធ្វើការម៉ឺងម៉ាត់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាបន្តពង្រឹងយុទ្ធនាការទប់ស្កាត់ និងបង្រ្កាបក្មេងទំនើងឲ្យមានប្រសិទ្ធភាពខ្ពស់។ លោកស្នងការបានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលជំនាញ និងខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងការងារដឹកនាំ ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង។ ការណែនាំនេះធ្វើឡើងតាមបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។…