ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មានចុះពិនិត្យ ‘ផ្ទះសសរ១០០’ ប្រវត្តិសាស្ត្រជាង១០០ឆ្នាំនៅក្រចេះ ផ្តល់អនុសាសន៍កែលម្អទាក់ទាញទេសចរ

ខេត្តក្រចេះ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចុះពិនិត្យសំណង់ប្រវត្តិសាស្ត្រ «ផ្ទះសសរ១០០» និងផ្តល់អនុសាសន៍ចាំបាច់សម្រាប់ការថែទាំ កែលម្អ និងជួសជុល។ ការចុះពិនិត្យនេះបានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ បន្ទាប់ពីបានចុះពិនិត្យផ្ទាល់ លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ជាច្រើនសម្រាប់ការកែលម្អបន្ថែម…

រាជធានីភ្នំពេញចេញគោលការណ៍រៀបចំបុណ្យចូលឆ្នាំខ្មែរ ២០២៦ ដោយគោរពប្រពៃណីជាតិ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំជាផ្លូវការស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ នៅទីក្រុងភ្នំពេញ ដើម្បីធានាឱ្យពិធីបុណ្យធ្វើឡើងដោយអធិកអធម និងរក្សាបាននូវវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។ យោងតាមសេចក្តីណែនាំ បុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦ ដោយមានដំណើរសង្ក្រាន្តដូចខាងក្រោម៖ ថ្ងៃទី១៤ មេសា ២០២៦ (ថ្ងៃអង្គារ ១២រោច…

អន្តោប្រវេសន៍ឆ្លើយតបករណីជនជាតិចិនផ្សាយថា ‘កុំមកកម្ពុជា’ ដោយសារការស្មុគស្មាញឯកសារ

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញសេចក្តីបំភ្លឺឆ្លើយតបទៅនឹងការផ្សាយតាមបណ្តាញសង្គម TikTok របស់ជនជាតិចិនម្នាក់ ដែលបានអំពាវនាវឱ្យ “កុំមកកម្ពុជា” ដោយសារការស្មុគស្មាញក្នុងការរៀបឯកសារ។ បើតាមការបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺចេញនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដំណើរដើមទងនៃរឿងនេះគឺថា មានអ្នកទេសចរជនជាតិចិនម្នាក់ឈ្មោះ PENG ZHILEI ភេទប្រុស ធ្វើដំណើរតាមជើងហោះហើរលេខ K6-669 (CAN-KTI) ចូលមកកម្ពុជាក្នុងគោលបំណងទេសចរណ៍។ ប៉ុន្តែក្រោយពីមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោសាកសួរ…

ព្យុះភ្លៀងចាប់ផ្ដើមធ្លាក់លើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៩-២១ មីនា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញព្រឹត្តិបត្រព្រមានអំពីស្ថានភាពធាតុអាកាសដែលនឹងកើតមានចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា។ របបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា។ តំបន់វាលទំនាប៖ សីតុណ្ហភាពនឹងមានពី២៣°C ដល់៣៦°C ដោយមានខ្យល់បក់មកពីទិសឦសាននិងទិសបូព៌ាមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់…

ក្រសួងព័ត៌មានដាក់បទបញ្ជា៖ ហាមផ្សាយរូបភាពឃោរឃៅលើបណ្តាញសង្គម ដើម្បីការពារសេចក្តីថ្លៃថ្នូរមនុស្ស

ភ្នំពេញ៖ ក្រសួងព័ត៌មានបានចេញសារជំរុញដាស់តឿនដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ឱ្យឈប់ផ្សាយរូបភាពឃោរឃៅ និងអំពើហិង្សាលើបណ្តាញសង្គម ដែលជាការរំលោភលើសិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ថា ការផ្សាយវីដេអូ ឬរូបភាពនៃករណីឃាតកម្ម គ្រោះថ្នាក់ចរាចរណ៍ ដែលបង្ហាញរូបភាពតក់ស្លុត…

សមត្ថកិច្ចចាប់ខ្លួនអ្នកលេងអាប៉ោង ៥នាក់នៅស្រុកសាមគ្គីមុនីជ័យ

ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបានធ្វើប្រតិបត្តិការចាប់ខ្លួនអ្នកលេងល្បែងសុីសងខុសច្បាប់ចំនួន ៥នាក់ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៣០នាទី។ ប្រតិបត្តិការនេះបានធ្វើឡើងនៅភូមិទួលវិហារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ដោយឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់ដែលកំពុងលេងល្បែងអាប៉ោងខុសច្បាប់។ ជនសង្ស័យទាំង ៥នាក់មាន៖ ភូ ថន អាយុ៦០ឆ្នាំ រស់នៅភូមិព្រៃទាន ឃុំយុទ្ធសាមគ្គី…

មន្ត្រីជាន់ខ្ពស់ចោទថៃឈ្លានពានទឹកដីកម្ពុជា និងសង្កត់សង្កិនប្រជាជនស៊ីវិល

ភ្នំពេញ​៖​ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ហ្សង់ ហ្វ្រង់ស័រ​ តាន់ បានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងក្លានៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយចោទប្រកាន់ថា សកម្មភាពយោធារបស់ថៃនៅលើទឹកដីកម្ពុជា គឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ។ មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា ការបញ្ជូនកងទ័ពឆ្លងកាត់ព្រំដែនចូលមកក្នុងទឹកដីកម្ពុជាដោយប្រទេសថៃ ត្រូវបានចាត់ទុកថាជា «ការឈ្លានពាន»។ ចំណែកការសាងសង់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅលើទឹកដីដែលខ្លួនបានចូលឈ្លានពាន គឺជាការចូល «កាន់កាប់»។ លោកបន្តថា…

ខេត្តស្វាយរៀងរៀបចំពិធីសង្ក្រាន្តឆ្នាំ២០២៦ ប្រកួតប្រជែងភាពអស្ចារ្យ ចាប់ពីថ្ងៃទី១៤-១៦ មេសា

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបានចាប់ផ្ដើមរៀបចំពិធីសង្ក្រាន្តឆ្នាំ២០២៦ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដោយសន្យានឹងជាពិធីដ៏អស្ចារ្យមួយ។ ជាក់ស្ដែង នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំដើម្បីបង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំពិធី «សង្ក្រាន្តស្វាយរៀង» សម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។…

គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ៖ រថយន្ត៣គ្រឿងបុកបន្តគ្នាលើផ្លូវល្បឿនលឿន ស្លាប់៣នាក់ របួស៣នាក់

ខេត្តកំពង់ស្ពឺ – គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅពេលយប់យូរ នៅលើផ្លូវល្បឿនលឿន ក្នុងស្រុកភ្នំស្រួច ដោយមានរថយន្តចំនួន៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់នៅកន្លែងកើតហេតុ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល។ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងកាលពីវេលាម៉ោង០១និង០២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូលេខ(៥៧+៨០០) ក្នុងភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា រថយន្តទាំង៣គ្រឿងរួមមាន៖…

🔥អគ្គិភ័យក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ថយចុះ១៩លើក ប៉ុន្តែបណ្តាលឱ្យមនុស្សស្លាប់២នាក់

ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញរបាយការណ៍ថ្មីនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដែលបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មានករណីអគ្គិភ័យកើតឡើងចំនួន ២៤៧លើក។ នេះថយចុះចំនួន ១៩លើក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ករណីទាំងនេះបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ២នាក់ និងរងរបួស២៩នាក់។…