ថៃបង្ខំអ្នកជួញមាសរាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីត្រួតពិនិត្យតម្លៃប្រាក់បាត
ធនាគារកណ្ដាលថៃបានចេញសេចក្តីណែនាំថ្មី ដែលតម្រូវឱ្យអ្នកជួញដូរមាសទាំងអស់ត្រូវរាយការណ៍ពីប្រតិបត្តិការប្រចាំថ្ងៃ ទាំងតាមរយៈឯកសាររឹង និងតាមប្រព័ន្ធឌីជីថល។ ការចេញសេចក្តីណែនាំនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យសកម្មភាពជួញដូរមាស ដែលអាចជះឥទ្ធិពលលើទំនោរតម្លៃប្រាក់បាត។ លោកស្រី Chayawadee Chai-anant អនុប្រធានធនាគារកណ្តាលទទួលបន្ទុកទំនាក់ទំនងសាជីវកម្ម បានបញ្ជាក់ថា៖ «យើងកំពុងពិភាក្សាជាមួយពាណិជ្ជករមាស និងភាគីពាក់ព័ន្ធផ្សេងទៀតលើតម្រូវការរបាយការណ៍នេះ។ ការតម្រូវនេះនឹងត្រូវកំណត់ដោយផ្អែកលើកម្រិតចំណូលរបស់ហាងមាសមួយៗ ដែលមានន័យថាវាមិនអនុវត្តលើអ្នកជួញដូរមាសទាំងអស់នោះទេ»។ នៅក្នុងប្រទេសថៃ តម្លៃមាស និងទំនោរតម្លៃប្រាក់បាតមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ នៅពេលដែលតម្លៃមាសឡើងថ្លៃ ធនាគារកណ្ដាលត្រូវព្យាយាមបង្រ្កាបការឡើងថ្លៃនៃប្រាក់បាត…
