របាយការណ៍ «ពិភពលោកបើកចំហឆ្នាំ២០២៥»៖ ទីផ្សារងើបឡើងថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ ក្លាយជាកម្លាំងចលករជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ច
ប្រទេសចិន៖ យោងតាមការចុះផ្សាយរបស់ CCFR កាលពីថ្ងៃទី៥ ខែវិច្ឆិកា វេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao លើកទី៨ បានចេញផ្សាយ «របាយការណ៍ស្តីពីការបើកចំហនៃពិភពលោកឆ្នាំ២០២៥» ដែលបង្ហាញពីនិន្នាការសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកល។ របាយការណ៍នេះបានគូសបញ្ជាក់ថា ជំហាននៃការបើកចំហរទីផ្សារងើបឡើងថ្មី និងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ កំពុងត្រូវបានពន្លឿនគួរឱ្យកត់សម្គាល់។ ការវិវឌ្ឍនេះបាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ធ្វើឱ្យកិច្ចសហប្រតិបត្តិការត្បូង-ត្បូង (South-South Cooperation)…
