សន្តិសុខសង្គម

ចាប់ខ្លួនជនជាតិវៀតណាម ១៥នាក់ ស្នាក់នៅខុសច្បាប់ក្នុងភ្នំពេញ

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចាប់ខ្លួនជនជាតិវៀតណាមចំនួន ១៥នាក់ ដែលស្នាក់នៅខុសច្បាប់នៅក្នុងខណ្ឌច្បារអំពៅ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅម៉ោង ១រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ តាមការបញ្ជាក់ពីកម្លាំងជំនាញ ការចុះត្រួតពិនិត្យនេះធ្វើឡើងតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ជនជាតិវៀតណាមទាំង ១៥នាក់នេះ…

ទុស្សេខ្សែភ្លើងឆេះផ្ទះលក់ពូកសៀមរាប ខូចខាតទ្រព្យសម្បត្តិរាប់សិបលានរៀល

សៀមរាប៖ អគ្គិភ័យដ៏ធំមួយបានឆាបឆេះផ្ទះលក់ពូក និងលក់បាយមួយកន្លែងនៅក្រុងសៀមរាប ដោយសារទុស្សេខ្សែភ្លើងធ្លាក់មកលើពូក។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ផ្ទះដែលរងគ្រោះមានទំហំទទឹង១៣ម៉ែត្រ បណ្ដោយ២៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី។ ម្ចាស់ផ្ទះឈ្មោះ ឈិន ឈាង អាយុ៥៦ឆ្នាំ ដែលជាប៉ូលិសព្រំដែន បានជួលផ្ទះនេះទៅឲ្យអ្នកឈ្មោះ នាក់…

តុលាការលើកពេលសាលក្រមលើសំណុំរឿងអតីតមន្ត្រីខេត្តបាត់ដំបង និងបក្ខពួក ៤ នាក់

ភ្នំពេញ – តុលាការបានលើកពេលការប្រកាសសាលក្រមលើសំណុំរឿងអតីតអធិការរងស្រុកបវេល ខេត្តបាត់ដំបង និងបក្ខពួកចំនួន ៤ នាក់ ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការដោះលែងជនជាតិថៃជាថ្នូរនឹងប្រាក់។ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ជនជាប់ចោទទាំង ៥ នាក់ ត្រូវបាននាំខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ។ ក្រោយពេលបញ្ចប់ការសាកសួរ តុលាការបានលើកពេលប្រកាសសាលក្រមទៅថ្ងៃក្រោយ ដោយមិនកំណត់ និងបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន។…

នគរបាលទួលគោកចាប់ជនសង្ស័យលួចទ្រព្យសម្បត្តិក្នុងហាងកាហ្វេ ក្នុងរយៈពេលត្រឹមតែ ១០ម៉ោង

ភ្នំពេញ៖ នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិក្នុងហាងកាហ្វេមួយ នៅយប់មិញ។ ការចាប់ខ្លួននេះ បានធ្វើឡើងក្នុងរយៈពេលតិចជាង ១០ម៉ោងបន្ទាប់ពីកើតហេតុ។ ជនសង្ស័យ ឈ្មោះ ជា សុភ័ក្រ អាយុ៤១ឆ្នាំ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៨:៣០នាទីព្រឹក នៅលើផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក…

ជនសង្ស័យលួចរថយន្តម៉ាក BYD របស់មន្ត្រី ACU ត្រូវនគរបាលខណ្ឌទួលគោកឃាត់ខ្លួនបានសម្រេច

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោកបានចាត់វិធានការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានលួចរថយន្តម៉ាក BYD ស៊េរីឆ្នាំ២០២៥ របស់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេច។ ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោងប្រហែល២០:៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅលើដងផ្លូវលេខ៣៨៥ក្រុមទី៤ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុង ដារ៉ាឆៃកុង…

អភិបាលក្រចេះដាក់បទបញ្ជា៖ ប៉ុស្តិ៍នគរបាលជាប់ទន្លេត្រូវដកខ្លួន ប្រសិនជាប់ពាក់ព័ន្ធនេសាទខុសច្បាប់នឹងដកហូតតំណែង

ខេត្តក្រចេះ៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចេញបទបញ្ជាច្បាស់លាស់ដល់ប៉ុស្តិ៍នគរបាលទាំងអស់ដែលស្ថិតនៅតាមបណ្តោយមាត់ទន្លេ ឲ្យដកខ្លួនឲ្យឆ្ងាយពីទីតាំងបច្ចុប្បន្ន ដើម្បីការពារកុំឲ្យមានការជាប់ពាក់ព័ន្ធក្នុងបទល្មើសនេសាទខុសច្បាប់។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ត នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោកអភិបាលបានសង្កត់ធ្ងន់ថា៖ “បណ្តាប៉ុស្តិ៍នគរបាលដែលនៅជាប់បណ្តោយមាត់ទន្លេ ត្រូវដកខ្លួនឲ្យឆ្ងាយ កុំឲ្យមានបញ្ហាជាប់ពាក់ព័ន្ធបទល្មើសនេសាទឲ្យសោះ។ ក្នុងករណីរកឃើញត្រូវចាត់វិធានការ និងដកហូតតំណែងភ្លាមៗ។” លោកបានណែនាំដល់គណៈបញ្ជាការឯកភាពខេត្ត…

អាជ្ញាធរបង្ក្រាបក្មេងទំនើង៧៧នាក់ក្នុង១សប្តាហ៍ បញ្ជូនតុលាការទទួលទោស

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលជាតិបានបង្ក្រាបក្មេងទំនើងចំនួន ៧៧ នាក់ក្នុងរយៈពេល ១ សប្តាហ៍ពេញ ចាប់ពីថ្ងៃទី១ ដល់ទី៧ ខែមីនា ឆ្នាំ២០២៦ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការទាំងអស់។ តាមរបាយការណ៍ក្រសួងមហាផ្ទៃ ប្រតិបត្តិការនេះរួមមានការឃាត់ខ្លួនក្នុងរាជធានីភ្នំពេញ និងខេត្តជាច្រើនដូចជា កំពត កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ និងស្វាយរៀង។…

កម្លាំងអាវុធហត្ថតាកែវឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន រកឃើញម្សៅក្រាមជាង១៦១ក្រាម

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបានចុះប្រតិបត្តិការបង្ក្រាបជោគជ័យ ដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ម្នាក់ និងរកឃើញវត្ថុតាងសំខាន់ៗជាច្រើន។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១៣:៥០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅភូមិក្រង៉ុល ឃុំកំណប់ ស្រុកគិរីវង់។ កម្លាំងជំនាញបានសហការជាមួយកងរាជអាវុធហត្ថស្រុកបូរីជលសារ និងស្រុកគិរីវង់។…

សមត្ថកិច្ចព្រះសីហនុឃាត់ខ្លួនជនបរទេស១៣នាក់ ក្នុងប្រតិបត្តិការបង្ក្រាប Scam Online និងជនបរទេសស្នាក់នៅខុសច្បាប់

ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបានធ្វើប្រតិបត្តិការបង្ក្រាបយ៉ាងទាន់ហន់ ដោយឃាត់ខ្លួនជនបរទេសចំនួន ១៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញ (Scam Online) និងស្នាក់នៅខុសច្បាប់នៅលើទីតាំងបឹងហ្គាឡូ គីម ឈី។ ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ដោយមានការសម្របសម្រួលពីលោក ឆាយ សុត្រា…

ចុះបង្ក្រាបទីតាំង Scams Online នៅបឹងកេងកង ឃាត់ខ្លួនជនសង្ស័យ ៦៥ នាក់

កម្លាំងនគរបាលរាជធានីភ្នំពេញបានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែងនៅអគារ Golden One ខណ្ឌបឹងកេងកង កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការទ្រង់ទ្រាយធំនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៦៥ នាក់ ក្នុងនោះមានជនជាតិចិន ៨…