សន្តិសុខសង្គម

អភិបាលខណ្ឌ៧មករា បញ្ជាក់សមត្ថកិច្ចទាំង៨សង្កាត់ រួមដៃបោសសម្អាតក្មេងទំនើង

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ដោយណែនាំឲ្យចៅសង្កាត់ទាំង៨ រួមសហការជាមួយកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បោសសម្អាតបញ្ហាក្មេងទំនើងដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ។ ការណែនាំនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងការងារបង្ការ និងបង្ក្រាបបទល្មើសអនឡាញ (Scam) ដើម្បីការពារសន្តិសុខសង្គម នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាល័យបាក់ទូក។ លោក ថេង សុថុល…

អាវុធហត្ថភ្នំពេញចាប់ក្មេងទំនើង៦នាក់ ពាក់ព័ន្ធករណីគប់ថ្មធ្វើរបួសអ្នកផ្សេង

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចាប់ខ្លួនក្មេងទំនើងចំនួន៦នាក់ និងបញ្ជូនទៅតុលាការ ក្រោយពីពួកគេពាក់ព័ន្ធនឹងករណីបង្កហិង្សាដោយយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨:៣០យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅហាងកាហ្វេយីហោស្លូកាហ្វេ តាមបណ្ដោយផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ក្រុមក្មេងទំនើងចំនួន៩នាក់ ប្រើម៉ូតូ៤គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសចំកែងដៃខាងឆ្វេង។ កម្លាំងអាវុធហត្ថដែលកំពុងល្បាតនៅទីនោះបានចុះអន្តរាគមន៍ភ្លាម និងចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថាន់…

អាជ្ញាធរចុះត្រួតពិនិត្យទីតាំង ១៣៤កន្លែង ក្នុងភ្នំពេញ រកឃើញជនបរទេសខុសច្បាប់ជាង ៥០០នាក់

ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងស្នាក់នៅចំនួន ១៣៤កន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកអភិបាលរងរាជធានីភ្នំពេញ ៣រូប ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានី និងអាជ្ញាធរពាក់ព័ន្ធនៅតាមមូលដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។ ជាលទ្ធផល កម្លាំងអាជ្ញាធរចម្រុះបានត្រួតពិនិត្យលើជនបរទេសសរុប ៥៩៨នាក់ (ស្រី ១៦៧នាក់)…

អគ្គិភ័យឆេះរោងចម្រាញ់ប្រេងខ្មៅខណ្ឌឬស្សីកែវ ខូចខាតសម្ភារៈរាប់លានរៀល

ភ្នំពេញ៖ អគ្គិភ័យដ៏ធំមួយបានឆាបឆេះរោងចម្រាញ់ប្រេងខ្មៅ និងរោងជួសជុលគ្រឿងចក្រនៅខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បណ្ដាលឲ្យខូចខាតសម្ភារៈអស់ទាំងស្រុង។ ករណីអគ្គិភ័យនេះបានកើតឡើងនៅម៉ោង១០យប់ តាមបណ្តោយផ្លូវបេតុង សង្កាត់ទួលសង្កែទី២។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋ មុនកើតហេតុគេបានឮសំឡេងផ្ទុះ២ដង ក្រោយមកក៏ឃើញអណ្តាតភ្លើងឆាបឆេះចេញពីរោងចម្រាញ់ប្រេងខ្មៅ។ បុគ្គលិកបានព្យាយាមប្រើទុយោទឹកបាញ់ពន្លត់ ប៉ុន្តែដោយសារប្រេងច្រើនពេក មិនអាចគ្រប់គ្រងបាន ទើបត្រូវទាក់ទងសមត្ថកិច្ចពន្លត់អគ្គិភ័យមកជួយ។ ក្នុងករណីនេះ បានខូចខាតរោងចម្រាញ់ប្រេងខ្មៅ១ រោងជួសជុលគ្រឿងចក្រ១…

អាជ្ញាធរសៀមរាបបង្ក្រាបសិប្បកម្មឈើខុសច្បាប់៧កន្លែង រឹបអូសម៉ាស៊ីនរាប់រយគ្រឿង

កាលពីថ្ងៃទី៤ មីនា ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបសិប្បកម្មឈើខុសច្បាប់៧កន្លែង និងឡដុតធ្យូង១កន្លែង ក្នុងស្រុកបន្ទាយស្រី និងស្រុកវ៉ារិន។ លោកបានបញ្ជាក់ថា ទោះបីអាជ្ញាធរបានណែនាំឲ្យបញ្ឈប់សកម្មភាពពីមុនក៏ដោយ ក៏ម្ចាស់អាជីវកម្មនៅតែបន្តធ្វើការខុសច្បាប់ដដែល។ ដូច្នេះក្រុមការងារត្រូវអនុវត្តតាមផ្លូវច្បាប់ដោយរឹបអូសម៉ាស៊ីនកែច្នៃ និងឈើខុសច្បាប់ទាំងនេះជាដាច់ខាត។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានរឹបអូសឧបករណ៍ជាច្រើនរួមមាន៖ ម៉ាស៊ីនតាប៤គ្រឿង ម៉ាស៊ីនវាល៣គ្រឿង…

ភ្នំពេញចាប់ជនបរទេស៩៩នាក់ ពាក់ព័ន្ធបទល្មើសអនឡាញ ក្នុងប្រតិបត្តិការបង្ក្រាបពិសេស

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការបង្ក្រាបពិសេស នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ដោយរកឃើញជនបរទេស៩៩នាក់ ស្នាក់នៅខុសច្បាប់ និងពាក់ព័ន្ធនឹងបទល្មើសអនឡាញ នៅទីតាំង២កន្លែងក្នុងរាជធានី។ ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ដោយមានការសម្របសម្រួលពីតំណាងព្រះរាជអាជ្ញា និងកម្លាំងពីខណ្ឌជ្រោយចង្វារ…

កម្លាំងសមត្ថកិច្ចបង្ក្រាបក្មេងទំនើងជិត ៤០០នាក់ ក្នុងខែកុម្ភៈ

ក្នុងរយៈពេល១ខែពេញ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើងចំនួន១០៤ករណី និងឃាត់ខ្លួនជនបង្ក៣៧៦នាក់ បញ្ជូនទៅតុលាការ និងបញ្ជូនបន្តទៅពន្ធនាគារ។ ប្រតិបត្តិការបង្ក្រាបក្មេងទំនើងក្នុងរយៈពេល១ខែកន្លងមកនេះ មាននៅក្នុងភូមិសាស្ត្រជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់…

អាជ្ញាធរប្រឆាំងបទល្មើសបច្ចេកវិទ្យាចាប់ខ្លួនជនសង្ស័យលក់ឆ្នោតកោសអនឡាញខុសច្បាប់

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើប្រតិបត្តិការចាប់ខ្លួនជនសង្ស័យម្នាក់ដែលពាក់ព័ន្ធនឹងការលក់ឆ្នោតកោសអនឡាញខុសច្បាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ការប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោក នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ យោងតាមប្រភពព័ត៌មាន ការស្រាវជ្រាវបានចាប់ផ្តើមចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ ជនសង្ស័យដែលត្រូវបានចាប់ខ្លួនគឺជាបុគ្គលម្នាក់ឈ្មោះ ក.ទ ភេទប្រុស ជនជាតិខ្មែរ។ តាមការស្រាវជ្រាវ ជនសង្ស័យបានប្រើទំព័រហ្វេសប៊ុកឈ្មោះ…

រឿងអាក្រក់ក្នុងភូមិកំពង់ស្ពឺ៖ បុរសចោទស្ត្រីថាចេះអាបធ្មប់ កាប់សម្លាប់ដោយកាំបិតផ្គាក់

បុរសម្នាក់អាយុ ២៨ ឆ្នាំ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺចាប់ខ្លួនបន្ទាប់ពីប្រើកាំបិតផ្គាក់កាប់សម្លាប់ស្ត្រីវ័យ ៥៦ ឆ្នាំ ដោយចោទប្រកាន់ថានាងចេះអំពើអាបធ្មប់។ ករណីឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅភូមិព្រៃស្យា ស្រុកសំរោងទង។ ជនដៃដល់ឈ្មោះ ស៊ុន សុភ័ក្រ (ហៅឈីង) ដែលមានមុខរបរបើកបររថយន្ត ត្រូវបានឃាត់ខ្លួននៅថ្ងៃបន្ទាប់។ តាមការបញ្ជាក់ពីប្តីរបស់ជនរងគ្រោះ គាត់បានឮសំឡេងប្រពន្ធស្រែកពីក្រៅបន្ទប់ទឹក…

នគរបាលចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធលួចម៉ូតូ និងប្រតាយប្រតប់ជាមួយសមត្ថកិច្ច

ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលពាក់ព័ន្ធនឹងករណីលួចម៉ូតូ និងការប្រតាយប្រតប់ជាមួយសមត្ថកិច្ច នៅក្នុងរាជធានីភ្នំពេញ។ ការប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ និងលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២១:៣៥នាទី នៅត្រង់ចំណុចក្រោមស្ពានស្ទឹងមានជ័យ។ ជនសង្ស័យទាំងពីរនាក់មានឈ្មោះ តឿ សុវណ្ណ…