កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងច្រើនគ្រាប់ ធ្វើឲ្យជប៉ុននិងកូរ៉េខាងត្បូងភ្ញាក់ផ្អើល

កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងច្រើនគ្រាប់ ធ្វើឲ្យជប៉ុននិងកូរ៉េខាងត្បូងភ្ញាក់ផ្អើល

ថ្ងៃអាទិត្យទី១៩មេសា កូរ៉េខាងត្បូង និងជប៉ុនបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។ នេះជាការបាញ់ចុងក្រោយបំផុតក្នុងចំណោមការបាញ់សាកល្បងសមត្ថភាពជាបន្តបន្ទាប់ដោយទីក្រុងព្យុងយ៉ាង។

កូរ៉េខាងជើងបាញ់មីស៊ីល

អគ្គសេនាធិការចម្រុះ (JCS) របស់កូរ៉េខាងត្បូងបានបញ្ចាក់ថា មីស៊ីលទាំងនោះបានបាញ់នៅជិតទីក្រុង Sinpo នៅឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង នាវេលាម៉ោងប្រហែល ៦:១០នាទីព្រឹក។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងក៏បានប្រកាសពីការរៀបចំកិច្ចប្រជុំបន្ទាន់មួយស្តីពីស្ថានភាពនេះផងដែរ។

ភាគីជប៉ុនបានចេញការបញ្ចាក់ដែរថា មីស៊ីលទាំងនោះបានធ្លាក់ចូលទៅក្នុងដែនទឹកភាគខាងកើតនៃឧបទ្វីបកូរ៉េ នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។

ស្ថានភាពតានតឹងនៅឧបទ្វីបកូរ៉េ

លោក Lim Eul-chul សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Kyungnam បាននិយាយថា «ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងផ្តោតលើអ៊ីរ៉ង់ កូរ៉េខាងជើងមើលឃើញថា នេះជាពេលវេលាមាសដើម្បីធ្វើឲ្យប្រសើរឡើងនូវថាមពលនុយក្លេអ៊ែរ និងសមត្ថភាពមីស៊ីលរបស់ពួកគេ»។

ការបាញ់បង្ហោះទាំងនេះបានកើតឡើងស្របពេលដែលប្រទេសចិន និងអាមេរិកកំពុងរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៅពាក់កណ្តាលខែឧសភា។ កាលពីចុងខែមីនា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយថា ឋានៈរបស់ទីក្រុងព្យុងយ៉ាងជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺមិនអាចត្រឡប់វិញបានទេ។

ការពង្រីកសមត្ថភាពយោធា

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles